ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ចរិត​របស់​អ្នក​ប៉ះពាល់​ដល់​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​យ៉ាងដូចម្តេច​ខ្លះ?

3 ឆ្នាំ មុន

លោក​ប្រា​ដ ខ្ល​ន​ស៍ (Brad Klontz) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ហិរញ្ញវត្ថុ​បាន​ចែករំលែក​ម​មក​ថា​មាន​អត្ត​ចរិត​បួន​ប្រភេទ​ដែល​ជះ​ឥទ្ធិពល​លើ​ការ​គ្រប់គ្រង​លុយ​របស់​មនុស្ស​ម្នាក់​ៗ​។ មូលហេតុ​គឺ​មក​ពី​ការ​សម្រេចចិត្ត​លើ​បញ្ហា​ហិរញ្ញវត្ថុ​ទាក់ទិន​នឹង​សតិអារម្មណ៍​របស់​មនុស្ស ដូច្នេះ​អ្នក​នឹង​អាច​គ្រប់គ្រង​ការ​សម្រេចចិត្ត​ទាំងនេះ​បាន​ល្អ​ជាង​មុន​ប្រសិនបើ​អ្នក​យល់​ដឹង​ពី​ខ្លួនឯង​ដែរ​។ខាងក្រោម​គឺជា​អត្ត​ចរិត​ទាំង​បួន​ដែល​លោក​ខ្ល​ន​ស៍បាន​លើក​ឡើង​៖ ១. អ្នក​ចូល​ចិត្ត​ជៀសវាង​លុយអ្នក​ដែល​មាន​អត្ត​ចរិត​នេះ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ជៀសវាង​ប្រធានបទ​ដែល​ទាក់ទិន​នឹង​ទ្រព្យសម្បត្តិ​។ លោក​ណេ​ថេ​ន…

លោក​ប្រា​ដ ខ្ល​ន​ស៍ (Brad Klontz) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ហិរញ្ញវត្ថុ​បាន​ចែករំលែក​ម​មក​ថា​មាន​អត្ត​ចរិត​បួន​ប្រភេទ​ដែល​ជះ​ឥទ្ធិពល​លើ​ការ​គ្រប់គ្រង​លុយ​របស់​មនុស្ស​ម្នាក់​ៗ​។ មូលហេតុ​គឺ​មក​ពី​ការ​សម្រេចចិត្ត​លើ​បញ្ហា​ហិរញ្ញវត្ថុ​ទាក់ទិន​នឹង​សតិអារម្មណ៍​របស់​មនុស្ស ដូច្នេះ​អ្នក​នឹង​អាច​គ្រប់គ្រង​ការ​សម្រេចចិត្ត​ទាំងនេះ​បាន​ល្អ​ជាង​មុន​ប្រសិនបើ​អ្នក​យល់​ដឹង​ពី​ខ្លួនឯង​ដែរ​។ខាងក្រោម​គឺជា​អត្ត​ចរិត​ទាំង​បួន​ដែល​លោក​ខ្ល​ន​ស៍បាន​លើក​ឡើង​៖

១. អ្នក​ចូល​ចិត្ត​ជៀសវាង​លុយ
អ្នក​ដែល​មាន​អត្ត​ចរិត​នេះ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ជៀសវាង​ប្រធានបទ​ដែល​ទាក់ទិន​នឹង​ទ្រព្យសម្បត្តិ​។ លោក​ណេ​ថេ​ន អាស​ថ​ល (Nathan Astle) ដែល​ជា​សមាជិក​គណៈ​គ្រប់គ្រង Financial Therapy Association បាន​ប្រាប់​មក​ថា វា​កើត​មាន​ឡើង​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ធ្លាប់​មើលឃើញ​ឪពុក​ម្តាយ​ឈ្លោះ​គ្នា​ពី​រឿង​លុយ ហើយ​បច្ចុប្បន្ន​នេះ​ប្រធានបទ​ទាំងនេះ​ធ្វើ​ឲ្យ​ពួក​គេ​មិន​សប្បាយចិត្ត​។

អ្នក​ទាំងនេះ​ក៏​ជា​មនុស្ស​ដែល​អាច​បោះបង់​សុភមង្គល​របស់​ខ្លួន​ដើម្បី​កូន​ៗ​របស់​ពួក​គេ​ដែរ​។ អ្នកស្រី​អេ​រី​កា វ៉ា​សើ​មេន (Erika Wasserman) ដែល​ជា​ស្ថាបនិក​របស់ Your Financial Therapist បាន​ប្រាប់​មក​ថា ម្តាយ​ៗ​ភាគច្រើន​មាន​អត្ត​ចរិត​មួយ​នេះ​។

២. អ្នក​ចូល​ចិត្ត​គោរព​លុយ
មនុស្ស​ដែល​ស្ថិត​ក្នុង​ប្រភេទ​នេះ​មាន​លក្ខណៈ​ផ្ទុយ​ពី​អ្នក​ដែល​ជៀសវាង​លុយ​។ អ្នក​ទាំងនេះ​គិត​ថា​ទ្រព្យសម្បត្តិ​ស្មើនឹង​សុភមង្គល​របស់​ពួក​គេ​ដែរ​។ ពួក​គេ​អាច​ជា​មនុស្ស​ដែល​ធ្វើការ​មិន​ឈប់ និង​និយាយ​ថា​មនុស្ស​មិន​អាច​មាន​លុយ​គ្រប់គ្រាន់​បាន​ទេ​។

៣. អ្នក​ចូល​ចិត្ត​គិត​ថា​លុយ​ស្មើ​វណ្ណៈ
អ្នក​ទាំងនេះ​គិត​ថា​តម្លៃ​ខ្លួន​របស់​ពួក​គេ​ស្មើនឹង​ទ្រព្យសម្បត្តិ​ដែល​ពួក​គេ​មាន​។ ពួក​គេ​ភាគច្រើន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​អួតអាង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន និង​ជា​មនុស្ស​ដែល​ព្យាយាម​ចាយវាយ​តាម​អ្នក​ដទៃ​ជុំវិញ​ខ្លួនឯង​ដែរ​។ ពួក​គេ​ភាគច្រើន​ជា​មនុស្ស​ដែល​ចាយវាយ​លើស​ពី​សមត្ថភាព​របស់​ខ្លួន​។

៤. អ្នក​ដែល​ព្រួយ​ច្រើន​ពី​រឿង​លុយ
អ្នក​ទាំងនេះ​មិន​ត្រឹមតែ​ចូល​ចិត្ត​សន្សំ​លុយ​ទុក​ពេល​មាន​អាសន្ន​ទេ តែ​ពួក​គេ​ក៏​មានការ​ព្រួយបារម្ភ​ច្រើន​ពី​រឿង​លុយ​ដែរ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឧស្សាហ៍​ឆែក​មើល​គណនី​ធនាគារ​របស់​ខ្លួន​ជាដើម​។ ជាក់ស្តែង វា​មិនអាក្រក់​ទាំងស្រុង​ទេ ប៉ុន្តែ​មនុស្ស​ដែល​មាន​អត្ត​ចរិត​នេះ​មិន​អាច​យក​លុយ​ទៅ​ធ្វើ​អ្វី​ដែល​នាំ​យក​សុភមង្គល​មក​ឲ្យ​ខ្លួន​ច្រើន​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ