ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២២​គ្រួសារ​ចង់បាន​ប្លង់​រឹង​កាន់កា.ប់​ដី តែ​មន្ត្រី​ជំនាញ​បញ្ជាក់​ថា​ដី​ក្នុង​តំបន់​អភិរក្ស

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ​រស់នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចម្ការលើ បាន​ស្នើ​សុំ​មក​ស្ថាប័ន​ជំនាញ​សូ​រិ​យោ​ដី​ឲ្យ​ជួយ​ដល់​ប្លង់​រឹង​ជូន​ដល់​ពួក​គាត់ ដើម្បី​ក្លាយជា​កម្មសិទ្ធិ ស្របច្បាប់ សម្រាប់​ងាយស្រួល​ក្នុង​ការ​បង្កបង្កើន​ផល​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ ឬ​ក៏​អាច​យក​ប្លង់​ទៅ​ខ្ចី…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ​រស់នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចម្ការលើ បាន​ស្នើ​សុំ​មក​ស្ថាប័ន​ជំនាញ​សូ​រិ​យោ​ដី​ឲ្យ​ជួយ​ដល់​ប្លង់​រឹង​ជូន​ដល់​ពួក​គាត់ ដើម្បី​ក្លាយជា​កម្មសិទ្ធិ ស្របច្បាប់ សម្រាប់​ងាយស្រួល​ក្នុង​ការ​បង្កបង្កើន​ផល​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ ឬ​ក៏​អាច​យក​ប្លង់​ទៅ​ខ្ចី លុយ​ធនាគារឯកជន​មក​ពង្រីក​មុខរបរ​បន្ថែម​ទៀត​ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​។ លោក កាំ​ង យឿ​ន អាយុ​៤៣​ឆ្នាំ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៧ អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​បែងចែក​ដី ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ បាន​ទំហំ​២៣​អា ដើម្បី​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​នានា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ក្នុង​គ្រានោះ​គាត់​ក៏​បាន ទិញ​ពី​អ្នក​ដែល​ទទួល​បាន​របប​ដី​។ តំណាង​ប្រជាពលរដ្ឋ​រូប​នេះ​ប្រាប់​បន្ត​ថា ដី​របស់​គាត់​មាន​ទំហំ​៨​ហិ​កតា ដើម្បី​ដាំ​ដុះ​ដំណាំ​ដំឡូង​មីរ​ហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ សម្រាប់​ដី​របស់​អ្នក​ភូមិ​២២​គ្រួសារ មាន​ទំហំ​៧៧​ហិ​កតា​ជាង ដែល​បាន​បង្ករ​បង្កើន​ផល​ដាំ​ដុះ​រហូត​។ ក្រោយមក​ជំនាញ​សូ​រិ​យោ​ដី​ស្រុក​ចម្ការលើ បាន​ចុះ​វាស់វែង​ធ្វើ​ប្លង់​រឹង​ជូន​ប្រជាពលរដ្ឋ​នៅ​ជាប់​តំបន់ របស់​គាត់ ដោយ​ចេញ​ប្លង់​រឹង​ជូន​។ តែ​សម្រាប់​ដី​ពួក​គាត់​មិន​បាន​ចុះ​វាស់វែង និង​ចេញ​ប្លង់​រឹង​ឲ្យ​នោះ ទេ​ដោយ​សម្អាង​ថា​ដី​ទាំងនេះ​ជា​ដី​បរិស្ថាន​។ តាម​ពិត​ដី​ពួក​គាត់​ទាំងអស់​គ្នា​គឺជា​ដី​ដែល​បាន​ទិញ បន្ត​គ្នា ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​បែងចែក​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៧ គឺ​មិន​មានការ​កាប់ ទន្ទ្រាន​ដី​ព្រៃ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ​។

គាត់​មាន​ច​ម្ង​ល់​បែរជា​ប្រជាពលរដ្ឋ​ចំនួន​២៥០​គ្រួសារ មន្ត្រី​ជំនាញ​ចេញ​ប្លង់​រឹង​ជូន តែ​មក​ដល់​ដី​របស់​ពួក​គាត់​វិញ​បែរជា​មិន​ចេញ​ប្លង់​ឲ្យ​។ កន្លង​មក​ធ្លាប់​បាន នាំ​គ្នា​ឡើង​ទៅ​តវ៉ា​ដល់​ការិយាល័យ​សូ​រិ​យោ​ដី​ស្រុក​ចម្ការលើ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ដី​ដែល មិន​បាន​ចេញ​ប្លង់​នេះ​គឺ​នៅ​ចម្ងាយ​ប្រមាណ​៨០០​ទៅ​៩០០​ម៉ែត្រ ពី​ប្រភព​ក្បាលហុង​ទឹកឆា​។ ពួក​គាត់​នៅ​តែ​សំណូមពរ​យ៉ាង​ទទូច​ស្នើ​ឱ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​លើ​រឿង​ទាំងនេះ​ផង​។ លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រភព​ក្បាលហុង​ទឹកឆា​ក្នុងស្រុក​ព្រៃឈរ គឺ​អាច​មាន​លទ្ធភាព​ស្រោចស្រព ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​បាន​រហូត​ដល់​ប្រមាណ ៥.០០០​ហិ​កតា​។

បើ​តាម​ចាស់ទុំ​នៅ​ក្នុង ស្រុក​ព្រៃឈរ​ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​សង្គមរាស្ត្រនិយម ពេល​ដែល​ពួក​គាត់​មក​លេង នៅ​ក្បាលហុង​ទឹកឆា ទឹក​ដែល​មាន​ប្រភព​ចេញពី​ក្នុង​ដី​បាន​ចេញ​បាញ់​ទៅ​លើ កម្ពស់​ប្រមាណ​ជា​៥​ម៉ែត្រ ក្នុង​គ្រានោះ​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ព្រៃឈើ​។ តែ​មក​ដល់​សព្វ​ថ្ងៃនេះ ទឹក​ចេញពី​ក្នុង​ដី​មិន​បាន​កម្ពស់​ដល់​កន្លះ​ម៉ែត្រ​ផង ដោយសារ​តែ​ការ​បាត់បង់​ធនធានធម្មជាតិ​ព្រៃឈើ​។ លោក នួន គង់​ស​ល្យ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​វិញ​ប្រាប់​ឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​មន្ត្រី​ជំនាញ​មូលដ្ឋាន​សូ​រិ​យោ​ដី ស្រុក​ចម្ការលើ មិន​បាន​ចេញ​ប្លង់​រឹង​ជូន​ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ ដោយ​សម្អាង​ថា ដី​ទាំងនោះ​គឺជា​ដី​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ក្បាលហុង​ទឹកឆា​។ ដែល​អាជ្ញាធរ​ត្រូវ​តែ​រក្សា​ការពារ មិន​ឲ្យ​បាត់បង់​ព្រោះ​នេះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ