ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FACEBOOK ហាម​ក្រុម​មួយ​ស្និទ្ធ​លោក​ត្រាំ​ ​មិន​ឲ្យ​ផ្សាយពាណិជ្ជកម្ម​ទេ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន FACEBOOK កាលពី​ថ្ងៃ​ទី​៦ សីហា បាន​ចេញ​ការ​ហាមឃាត់​​បណ្ដោះ​អាសន្ន​មិន​ឲ្យ​គណៈកម្មាធិការ​សកម្មភាព​នយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ ហៅ​គណៈកម្មាធិការ​ការពារ​ប្រធានាធិបតី ផ្សាយពាណិជ្ជកម្ម​ក្រោយ​ពី​គណៈកម្មាធិការ​នោះ​ចែក​ចាយ​ជា​ច្រើន​លើក​បណ្ដា​ខ្លឹមសារ​ដែល​វិនិច្ឆ័យ ដោយ​បណ្ដា​អ្នកត្រួតពិនិត្យ​ព័ត៌មាន​របស់​បណ្ដាញ​​សង្គម​នោះ​ថា…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន FACEBOOK កាលពី​ថ្ងៃ​ទី​៦ សីហា បាន​ចេញ​ការ​ហាមឃាត់​​បណ្ដោះ​អាសន្ន​មិន​ឲ្យ​គណៈកម្មាធិការ​សកម្មភាព​នយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ ហៅ​គណៈកម្មាធិការ​ការពារ​ប្រធានាធិបតី ផ្សាយពាណិជ្ជកម្ម​ក្រោយ​ពី​គណៈកម្មាធិការ​នោះ​ចែក​ចាយ​ជា​ច្រើន​លើក​បណ្ដា​ខ្លឹមសារ​ដែល​វិនិច្ឆ័យ ដោយ​បណ្ដា​អ្នកត្រួតពិនិត្យ​ព័ត៌មាន​របស់​បណ្ដាញ​​សង្គម​នោះ​ថា ពោរពេញ​ដោយ​ការ​ភូត​កុហក ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​របស់​ FACEBOOK លោក​អាន​ឌី​ស្តូ​ន​ថ្លែង​ថា​ដោយសារ​ការ​ចែកចាយ​ផ្ទួន​ៗ បណ្ដា​អត្ថបទ​របស់​គណៈកម្មាធិការ​នោះ វិនិច្ឆ័យ​ដោយ​បណ្ដា​អ្នកត្រួតពិនិត្យ​ព័ត៌មាន​ថា​ខុស​ពី​ការ​ពិត ពោល​គឺ​ជា​ការ​ភូត​កុហក គណៈកម្មាធិការ​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ពាណិជ្ជកម្ម ក្នុង FACEBOOK មួយ​រយៈ ។ ទោះបី​យ៉ាងណា​ក្រុមហ៊ុន​នេះ​បាន​បដិសេធ​មិន​បញ្ជាក់​ពី​រយៈពេល​នៃ​ការ​ហាមឃាត់​ចេញផ្សាយ​ពាណិជ្ជកម្ម​ឬ​ការ​ចេញផ្សាយ​នានា​របស់​គណៈកម្មាធិការ​នេះ​ឡើយ ។

សេចក្ដីថ្លែងការណ៍​និង​សារ​នានា​របស់​បណ្ដា​អ្នកនយោបាយ មិន​ត្រូវ​មានការ​ត្រួតពិនិត្យ​ឡើយ​របស់ FACEBOOK ដែល​នោះ​ជា​នយោបាយ​ដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​បណ្ដា​អ្នក​ច្បាប់ តែ​អត្ថបទ​របស់​បណ្ដា​ក្រុម​នយោបាយ ដូច​ជា​របស់​គណៈកម្មាធិការ​សកម្មភាព​នយោបាយ​ជាដើម​អាច​ត្រូវ​ត្រួតពិនិត្យ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ