ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​១​ខ្នង​​ទ្រុឌទ្រោម​ត្រូវ​បិទ​ទ្វារ​ខ្លាច​រលំ​សង្កត់​សិស្ស ធ្វើ​ឱ្យ​ខ្វះ​កន្លែង​​សិក្សា​(វីដេអូ)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកគ្រូ អ្នកគ្រូ និង​មាតា​បី​តា​សិស្ស​នៅ​សាលា​បឋម​សិក្សា «​ខ្ពប​ត្រាច​» បាន​អំពាវនាវ​សុំ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកគ្រូ អ្នកគ្រូ និង​មាតា​បី​តា​សិស្ស​នៅ​សាលា​បឋម​សិក្សា «​ខ្ពប​ត្រាច​» បាន​អំពាវនាវ​សុំ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ផ្តល់​អគារ​មួយ​ខ្នង​០៤​បន្ទប់ ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​សិក្សា​ផង ដោយ​កន្លង​មក សាលា​ខ្វះ​អគារ​សម្រាប់​ឲ្យ​សិស្ស​សិក្សា​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​សាលា​បឋម​សិក្សា «​ខ្ពប​ត្រាច​» ស្ថិត​នៅ​ភូមិ​ខ្ពប​ត្រាច ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក​។

បើ​តាម​លោក​មុំ សា​ខន នាយក​សាលា​បឋម​សិក្សា​ខ្ពប​ត្រាច បាន​ឲ្យ​ដឹង​ថា សាលា​បឋម​សិក្សា​ខ្ពប​ត្រាច មាន​គ្រូ​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ហើយ​គ្រូ​ជាប់កិច្ចសន្យា​២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ។ ចំណែកឯ​សិ​ស្សា​នុស្ស​មាន​ចំនួន​១៥០​នាក់ ក្នុង​នោះ​ស្រី​៨១​នាក់ មាន​អគារ​២​ខ្នង ក៏​ប៉ុន្តែ​អគារ​១​ខ្នង​ចាស់​ទ្រុឌទ្រោម​មិន​អាច​ឲ្យ​សិស្ស​ចូល​សិក្សា​បាន ហើយ​ក៏​ត្រូវ​លោក​ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក បញ្ជា​ឲ្យ​បិទទ្វារ​ខ្លាច​រលំ​សង្កត់​សិស្ស​ផង​ដែរ​។

ចំណែក​អគារ​ថ្ម​មួយ​ខ្នង​ទៀត​មាន​៤​បន្ទប់ ក្នុង​នោះ​មួយ​បន្ទប់​ធ្វើ​ជាទី​ចាត់ការ​សាលា ដូច្នេះ​សល់​តែ​៣​បន្ទប់​តែ​ប៉ុណ្ណោះ ហើយ​សិស្ស​មាន​៦​ថ្នាក់ គឺ​ថ្នាក់​ទី​១ ថ្នាក់​ទី​២ ថ្នាក់​ទី​៣ ថ្នាក់​ទី​៤ ថ្នាក់​ទី​៥ និង​ថ្នាក់​ទី​៦ ចំណែក​ម​តេ​យ្យ​សាលា​គ្មាន​បន្ទប់​សម្រាប់​ដាក់​សិស្ស​សិក្សា​នោះ​ទេ​។

លោកនាយក​បន្ត​ទៀត​ថា ដោយ​ឆ្នាំ​សិក្សា​២០២០-២០២១ មាន​សិស្ស​កើនឡើង​ទៀត និង​ជា​ពិសេស​នៅ​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩ នេះ ត្រូវការ​ចាំបាច់​អគារ​ទូលាយ​។ ម្យ៉ាងទៀត​អគារ​សាលា​បឋម​សិក្សា «​ខ្ពប​ត្រាច​» គណៈកម្មាធិការ​បោះ​ឆ្នោត និង​អាជ្ញាធរ​យក​អគារ​សាលា​ធ្វើ​ជា​ការិយា​ល័យ​បោះ​ឆ្នោត ចំនួន​២​ការិយាល័យ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខ្វះ​អគារសិក្សា និង​ម​តេ​យ្យ​សាលា ទើប​លោកគ្រូ អ្នកគ្រូ និង​មាតា​បី​តា​សិស្ស​ក្រុ​ប្រឹក្សា​ឃុំ សូម​អំពាវនាវ​សុំ​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន មេត្តា​ផ្តល់​អគារ​មួយ​ខ្នង​មាន​៤​បន្ទប់ ដើម្បី​ឱ្យ​សិស្សានុសិស្ស​បាន​បន្ទប់​សិក្សា​ល្អ​ផង ដោយ​អនុគ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ