ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កាល​កូ​វី​ដ​! ការ​លក់​ម៉ាស៊ីន​ហ្គេ​ម Nintendo កើន​ប្រាក់​ចំណេញ​លើស ៤០០%

3 ឆ្នាំ មុន

ក្រុមហ៊ុន​ជប៉ុន Nintendo បាន​ប្រកាស​ពី​ការ​រក​ប្រាក់​ចំណូល​បាន​យ៉ាងច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​បង្ហាញ​ពី​ការ​លក់​បាន​ច្រើន​នៅ​កំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ក្រុមហ៊ុន​បាន​និយាយ​ថា ខ្លួន​បាន​រក​ប្រាក់​ចំណេញ​ពី​ប្រតិបត្តិការ​ចំនួន ១៤៥​ពាន់​លាន​យ៉េន (១.៣៧​ពាន់​លាន​ដុល្លារ​) សម្រាប់​ត្រីមាស​ដែល​បាន​បញ្ចប់​នៅ​ខែមិថុនា ដែល​បាន​កើនឡើង…

ក្រុមហ៊ុន​ជប៉ុន Nintendo បាន​ប្រកាស​ពី​ការ​រក​ប្រាក់​ចំណូល​បាន​យ៉ាងច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​បង្ហាញ​ពី​ការ​លក់​បាន​ច្រើន​នៅ​កំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ក្រុមហ៊ុន​បាន​និយាយ​ថា ខ្លួន​បាន​រក​ប្រាក់​ចំណេញ​ពី​ប្រតិបត្តិការ​ចំនួន ១៤៥​ពាន់​លាន​យ៉េន (១.៣៧​ពាន់​លាន​ដុល្លារ​) សម្រាប់​ត្រីមាស​ដែល​បាន​បញ្ចប់​នៅ​ខែមិថុនា ដែល​បាន​កើនឡើង ៤២៨% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ យោង​តាម​ទិន្នន័យ​ដែល​បាន​ផ្តល់​ដោយ​ក្រុមហ៊ុន Refinitiv បានឱ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​បាន​បណ្តាល​ឱ្យ​មានការ​រំពឹង​ទុក​ពី​អ្នកវិភាគ​ដែល​បាន​ប៉ាន់ស្មាន​ប្រាក់​ចំណេញ​ប្រហែល ៦២​ពាន់​លាន​យ៉េន​។

ក្រុមហ៊ុន Nintendo ក៏​បាន​លក់​ទ្វេ​ដង​ផង​ដែរ ពី​មួយ​ឆ្នាំ​មុន ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ប្រហែល ៣៥៨​ពាន់​លាន​យ៉េន (៣.៤​ពាន់​លាន​ដុល្លារ​)​។

លទ្ធផល​បាន​បង្ហាញ​ថា ប៉ុន្មាន​ខែ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត មនុស្ស​នៅ​តែ​ងាក​ទៅ​រក​ម៉ាស៊ីន​ហ្គេ​ម Nintendo Switch​។ ក្រុមហ៊ុន Nintendo លក់​ឧបករណ៍​បាន​ចំនួន​ប្រហែល ៥.៧​លាន​គ្រឿង ចាប់ពី​ខែមេសា​ដល់​ខែមិថុនា ដែល​បង្ហាញ​ពី​ការ​កើនឡើង ១៦៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

ក្រុមហ៊ុន Nintendo លក់​ហ្គេ​ម​បាន​ចំនួន ១០.៦​លាន​កូ​ពី​ក្នុង​ត្រីមាស​ចុង​ក្រោយ​នេះ​។

ក្រុមហ៊ុន Nintendo លក់​បាន ២២.៤​លាន​កូ​ពី​នៃ​ហ្គេ​ម​ឈ្មោះ Animal Crossing ដោយ​ដាក់​វា​នៅ​ក្រោម​ហ្គេ​ម​ដែល​លក់ដាច់​បំផុត​របស់​ក្រុមហ៊ុន Nintendo គឺ​“ Mario Kart 8 Deluxe”​។ ហ្គេ​ម​នោះ​បាន​លក់​បាន ២៦.៧​លាន​កូ​ពី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ាស៊ីន​ហ្គេ​ម Switch ដែល​ត្រូវ​បាន​ចេញ​លក់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៧ ត្រូវ​បាន​លក់​អស់​នៅ​លើ​គេហទំព័រ​ផ្សេង​ៗ​គ្នា កាលពីដើម​ឆ្នាំ​នេះ​ដោយសារ​តែ​អតិថិជន​បាន​ប្រញាប់ប្រញាល់​ស្វែងរក​ទម្រង់​កម្សាន្ត​ថ្មី​ៗ​នៅផ្ទះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ