មើលចុះ! ភ្លៀងមួយមេធំលើកនេះលេងខ្លាំងផងលិចហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា បរិមាណកម្រិតទឹកភ្លៀងកាលពីល្ងាចថ្ងៃទី០៦ ខែសីហានេះ មានកម្រិតខ្ពស់ដែលធ្វេីអោយតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញត្រូវបានលិចលង់ ប៉ុន្តែត្រូវបានស្រកវិញអស់នៅសល់តំបន់មួយចំនួនតូចដែលមិនទាន់ស្រកភ្លាម ដោយសារតំបន់នោះកំពុងដំណេីរការដ្ឋានសាងសង់ប្រឡាយ លូជាដេីម ។

ជាក់ស្ដែងបរិមាណកម្រិតទឹកភ្លៀង កាលពីល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ផ្សារដើមគរមានកម្ពស់ 107.5mm សែនសុខ 31mm ចោមចៅ 66mm សក់សំពៅ29.2mm បឹងធំ35.5mm ទួលសង្កែ37.5mm ចាក់អង្រែ49.2mm ព្រែកឯង45mm។

មន្ត្រីដដែលបានបញ្ជាក់ថា ទោះបីតំបន់មួយចំនួនមានការលិចលង់ក្តី ប៉ុន្តែមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ បាននាំគ្នាចុះកាយសំរាម និងកំណកមុខលូ ព្រមទាំងចុះទៅអន្តរាគមន៍បូមទឹកចេញទៅតាមលទ្ធភាពផងដែរ ។

មន្ត្រីរូបនោះ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមជួយសម្អាត អនាម័យ ជាពិសេសប្រមូលសំរាមទុកដាក់អោយបានស្រួលបួលជៀសវាងកុំអោយមានការកកស្ទះក្នុងប្រព័ន្ធលូឬប្រឡាយជាដេីម ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ