ធ្វើបុណ្យ​ទាំង​មិន​សប្បាយ​ចិត្តបាន​បុណ្យ​ដែរ​ឬទេ ?


តាម​កុសល​ចេតនា បុណ្យ​ទាំងឡាយ​កើតឡើង​អាស្រ័យ​លើ​ចេតនា តែបើ​មិន​មាន​ចេតនា មិន​សប្បាយ​រីករាយ មិន​ពេញចិត្ត​ក្នុង​អ្វី​ដែល​ខ្លួន​លះបង់​ទេ​នោះ ទោះបីជា​យើង​កំពុង​តែ​ប្រារព្ធ​ពិធីបុណ្យ​សង្ឃទាន​ក្តី បុណ្យបច្ច័យបួន​ក្តី បុណ្យកឋិន​ក្តី ឬ​បុណ្យ​ធំ​ៗ​ដទៃ​ទៀត​ក្តី ដោ​យ​​ចំណាយ​ថវិកា​អស់​រាប់​ម៉ឺន​ដុល្លារ​ក៏​ដោយ ក៏​មិន​មានឈ្មោះ​ថា ជា​អ្នក​ធ្វើបុណ្យ​ដោយ​ប្រ​ពៃ​​ដែរ ។ ពេល​នោះ​ការ​ធ្វើបុណ្យ​ច្រើន​បាន​បុណ្យ​ច្រើន នឹង​ក្លាយជា​ការ​បោះបង់​ច្រើន ខាត​បង់​ច្រើន​ជា​មិន​ខាន ។

ហេតុនោះគ្រប់ពេល​ដែល​អ្នក​ធ្វើបុណ្យ សាង​កុសល ទោះបីជា​ធ្វើបុណ្យ​អ្វី​ក៏​ដោយ​ត្រូវ​តែ​ធ្វើ​ចិត្ត​ឱ្យ​បាន​សប្បាយ រីករាយ ជ្រះថ្លា ពេញចិត្ត​នឹង​ការ​ធ្វើ និង​ធ្វើ​ប្រកបដោយ​បញ្ញា​។ ប្រសិនបើ​អ្នកមាន​សេចក្តី​ជ្រះថ្លា រីករាយ ពេញចិត្ត​ហើយ សូ​ម្បី​តែ​ធ្វើបុណ្យ​ដោយ​ការ​លះ​បង់​​ទ្រព្យធន​តិចតួច​ក៏​ដោយ ក៏​បាន​ផលានិសង្ស​ច្រើន​ដែរ ទៅ​តាម​ចិត្ត​ចេតនា​ដែល​ជ្រះថ្លា​ពេញចិត្ត​នោះ​ឯង ។

ព្រោះថា ចេតនា​គឺ​សំដៅ​ដល់​សេចក្តី​ជ្រះថ្លា សេចក្តី​សប្បាយ​រីករាយ ពេញចិត្ត​ក្នុង​ទ​ង្វើ​ល្អ និង​អំពើ​បុណ្យ​ដែល​ធ្វើ​ដោយ​ឥត​សៅហ្មង ចេតនា​នេះ​ហើយ​ដែល​នាំ​ឱ្យ​កើត​បុណ្យ​ច្រើន​ប្រមាណ​មិន​បាន ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ