ស្ងាត់​ៗ​ស្រាប់តែ​តារា​កំប្លែង លន់ ដា​ណេ សម្រាលកូន​មួយ​បាត់​ទាំង​អត់​ឮ​រៀប​​ការ


រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​សមាជិក​របស់​នាយ​ក្រឹម គឺ​នាង លន់ ដា​ណេ បាន​បាត់​មុខ​មួយ​រយៈ​ពេល​នេះ​ស្រាប់តែ​ធ្លាយ​ដំណឹង​ថា បាន​សម្រាលកូន​ប៉ុន្មាន​ថ្ងៃមុន​។ នាង​លេង​ឈុត​មួយ​ក្ឌាំង​ទៀត​នេះ មិន​ចាញ់​តារា​សម្តែង ឌុ​ច លី​ដា ដោយ​មានកូន​អត់​ដែល​ធ្លាយ​រឿង​រៀប​ការ​។

យ៉ាងណាមិញ លន់ ដា​ណេ នៅ​តែ​មិន​ទាន់​បង្ហើប​ថា ស្វាមី​នាង​ជា​មនុស្ស​មានមុខ​ការ​បែប​ណា​ឡើយ​។ លន់ ដា​ណេ ធ្លាប់​ទម្លាយ​ថា មាន​គូស្នេហ៍ តែ​នាង​មិន​ដែល​បង្ហើប​ថា មាន​គម្រោង​ចូល​រោងការ​ជាមួយ​គូគាប់​អោយ​គេ​បានដឹង​ឡើយ​។ ស្រាប់តែ​ស្ងាត់​ៗ ដា​ណេ តារា​កំប្លែង​មាត់ បាន​កើតកូន​មួយ​បាត់​ទៅ​ហើយ ដែល​កូន​ដំបូង​នោះ​ជា​កូនប្រុស​ឈ្មោះ «​មេឃ​» ។

ដា​ណេ​សប្បាយចិត្ត​នៅ​ពេល​ដែល​នាង​បានកូន​បីបម​ដូច​គេ ហើយ​ថែម​ទាំង​បាន​លាភ​ចូល​ព្រម​ៗ​តែ​ម្តង ។ នាង​បាន​កាដូ​ជា​របស់​ប្រើ​ល្អ​ៗ និង​ផ្ទះថ្ម​មួយ​ថ្មី​សន្លាង​តម្លៃ​រាប់​ម៉ឺន​។ អាច​បញ្ជាក់​ថា លន់ ដា​ណេ ពិតជា​រកបាន​បុរស​ជា​គូស្នេហ៍​មានទ្រព្យ​ស្តុក​មិន​ខាន ព្រោះ​មួយ​រយៈ​នេះ នាង​បាន​ប្រើ​ជីវិត​ឡូយឆាយ​ច្រើន​។ គេ​ឆ្ងល់​តែ​ម្យ៉ាង កំពុង​តែ​ជាប់សូ សម្តែង​ជាមួយ​នាយ​ក្រឹម​សុខ​ៗ បាត់​មុខ​មិន​ដល់​បី​ខែ ដា​ណេ សម្រាលកូន​។

នេះ​ប្រហែលជា​នាង​តស៊ូ​ពពោះ​បណ្តើរ សម្តែង​បណ្តើរ​។ លន់ ដា​ណេ ធ្លាប់​បាន​ដកខ្លួន ចេញពី​នាយ​ក្រឹម ដោយ​សម្ងំ​រកស៊ី​មុខរបរ​ថ្មី​។ ប៉ុន្តែ​ខ្វះ​តិច​និ​ចរក​ស៊ី​នាង ក៏​ខាត​ឡុងចុង​ច្រើន​ម៉ឺន​ដុល្លារ​។ ពេល​នោះ​ហើយ​នាង​បាន​មក​សុំ​នាយ​ក្រឹម​ជា​មេ សម្តែង​ឡើង​វិញ​ក៏​លេចធ្លោ​ម្តងទៀត ព្រោះ​មាន​សមត្ថភាព​គួរសម​។

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ