ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ទ​ង្វើ​បែប​នេះ​ទើប​ដឹង​ថា ជា វិបុល យកចិត្តទុកដាក់​ចំពោះ​កូនស្រី​ពៅ​ដល់​ម្លឹ​ង​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ពិធីករ​ប្រុស​សង្ហា​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ នៅ​ក្នុង​សង្គម​កម្ពុជា​ដោយសារ​តែ​លោក​ពូកែ​លេងសម្តី​វោហា​ស័ព្ទ​មិន​ចេះ​រីងស្ងួត លោក ជា វិបុល បាន​ធ្វើ​អោយ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​នោះ​ទេ ក្នុង​ការ​មើលថែ​រក្សា​ក្រុម​គ្រួសារ​យ៉ាង​យកចិត្តទុកដាក់ មិន​ថា…

រាជធានី​ភ្នំពេញ​ ៖ ពិធីករ​ប្រុស​សង្ហា​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ នៅ​ក្នុង​សង្គម​កម្ពុជា​ដោយសារ​តែ​លោក​ពូកែ​លេងសម្តី​វោហា​ស័ព្ទ​មិន​ចេះ​រីងស្ងួត លោក ជា វិបុល បាន​ធ្វើ​អោយ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​នោះ​ទេ ក្នុង​ការ​មើលថែ​រក្សា​ក្រុម​គ្រួសារ​យ៉ាង​យកចិត្តទុកដាក់ មិន​ថា ​គ្រប់​កាលៈទេសៈ​ទាំងអស់ ជា​ពិសេស​ទៅ​លើ​កូនស្រី​ពៅ​តែ​មួយ​គត់ ​។

បើ​ទោះបីជា មានការ​រវល់​ជាមួយនឹង​ការងារ​សិល្បៈ​ជា​ច្រើន​ក្តី ក៏​ពិធីករ​ប្រុស​ឆ្នើម​នៅ​ក្នុង​ស្ថានីយទូរទស្សន៍​ហង្ស​មាស​រូប​នេះ តែងតែ​ផ្តល់​ភាព​កក់ក្តៅ​ជាមួយនឹង​គ្រួសារ​ជា​និច្ច ។

ជា​ពិសេស​មហាជន​តែងតែ​ឃើញ​លោក​តែងតែ​មានដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ជា​ប្រចាំ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ពិធីករ​ប្រុស​រូប​នេះ​កាន់តែ​ធ្វើ​អោយ​មហាជន​សរសើរ​ទៀត​ហើយ ទៅ​លើ​ការ​យកចិត្តទុកដាក់​ជាមួយនឹង​កូនស្រី​ពៅ​ជាទី​ស្រលាញ់​មានមុខមាត់​គួរ​ស្រលាញ់​នោះ គឺ​ដូ​រី ដោយ​បាន​ជួយ​កក់សក់ និង​ភ្លុំ​សក់​ដល់​កូន​យ៉ាង​ផ្ទាត់​ជំនាញ​ផង​ដែរ​។

យ៉ាងណាមិញ ដោយ​ឃើញ​ទ​ង្វើ​ជា​មេ​គ្រួសារ​ដ៏​ល្អ​បែប​នេះ បាន​ធ្វើ​អោយ​មហាជន​តែងតែ​សរសើរ​ទៅ​ដល់​លោក ជា​វិបុល ជា​និច្ច ពីព្រោះ​តែ​រូប​លោក​ជួយ​សម្រាល​កិច្ច​របស់​ភរិយា នោះ ​គឺ​អ្នក​នាង គង់ សុ​ជាតិ បន្ទាប់​ពី​ទំនេរ​ពី​ការងារ​សិល្បៈ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​មានរឿង​នៅ​ក្នុង​គ្រួសារ​មួយ​រយៈ​កន្លង​មកនេះ​ក៏​ពិតមែន ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​នាង​គង់ សុ​ជាតិ​ឈឺ​យ៉ាងណា​ក្តី ក៏​លោក​នៅ​តែ​ធ្វើខ្លួន​ជា​មេ​គ្រួសារ​ដ៏​ល្អ​មួយ​រូបរហូត​ទទួល​បានការ​សរសើរ​ពី​សំណាក់​អ្នកគាំទ្រ​ជា​ច្រើន​ផង​ដែរ​ ៕

កែសម្រួលដោយ