ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត Miss Grand Cambodia ហេង ច​ន្ថា គិត​បែប​ណា​ក្រោយ​ក្រុម​គ្រួសារ​ចង់​ឲ្យ​នាង​រៀប​ការ​ឆាប់​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​សាច់​.​សខ្ចី និង​ជា​អតីត Miss Grand Cambodia 2016 នោះ គឺ…

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​សាច់​.​សខ្ចី និង​ជា​អតីត Miss Grand Cambodia 2016 នោះ គឺ ហេង ច​ន្ថា បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​នាង​បាន​សម្រេចចិត្ត​ភ្ជាប់​យ៉ាង ស្ងាត់​ៗ​ជាមួយនឹង​បុរស​ង្ហា​ម្នាក់ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០​កន្លង​មកនេះ ។

ថ្មី​នេះ​ទៀត​សោត​ក៏​មាន​ដំណឹង​លេចលឺ​ថា នាង​នឹង​ចូល​រោងការ​ឆាប់​ៗ​ជាមួយ​គូ​ដណ្តឹង​ផង​ដែរ ព្រោះ​ក្រុម​គ្រួសារ​របស់​នាង​ចង់​ឲ្យ​នាង​សំពះ​ផ្ទឹម​នា​ពេល​ខ្លី​ខាង​មុខ​នេះ ។ ជុំវិញ​នៅ​ក្នុង​ការ​ភ្ជាប់ពាក្យ​របស់​ស្រី​ស្អាត ហេង ច​ន្ថា នា​ពេល​កន្លង​មកនេះ រូប​នាង​ផ្ទាល់​មិន​ដែល​បាន​បង្ហាញ​ការ​ពិត​ទៅ​ដល់​មហាជន អ្នកគាំទ្រ​អោយ​បានដឹង​លឺ​ថា គូ​ដណ្តឹង​របស់​នាង គឺជា​នរណា​មកពីណា មានមុខរ​បរជា​អ្វី​នោះ​ទេ ។ ទើបតែ​ពេល​នេះ​រូប​នាង​បាន​បង្ហើប​ប្រាប់​អោយ​ដឹង​ថា ខ្លួន​ពិតជា​បាន​ភ្ជាប់ពាក្យ​ពិតប្រាកដ​មែន ជាមួយនឹង​អ្នក​នៅ​ក្រៅ​រង្វង់​សិល្បៈ ។

បន្ទាប់​ពី​បកស្រាយ​ថា ខ្លួន​ពិតជា​មាន​គូគាប់​ទ្រនាប់​ចិត្ត​ពិតមែន ពេល​នេះ​ឪពុក​ម្តាយ​របស់​នាង ហេង ច​ន្ថា កាន់តែ​ចង់អោយ​រូប​នាង​ជាមួយនឹង​គូ​ដណ្តឹង​ឆាប់​ចូល​រោងការ​នា​ពេល​ខាង​មុខ​នេះ ពីព្រោះ​តែ​មិន​ចង់អោយ​រូប​នាង​មាន​ព័ត៌មាន​រឿងអាស្រូវ ទៅ​លើ​ការ​តាម​ស្រលាញ់ និង​ត្រូវ​បុរស​ណា​ផ្សេង​មក​សារភាព​ស្នេហ៍​ខ្លាច​មានកេរ្តិ៍ឈ្មោះ​មិនល្អ​នោះ​ទេ ។

យ៉ាងណាមិញ បើ​ទោះបីជា​ភ្ជាប់ពាក្យ ដើម្បី​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន តែ​ស្រី​ស្អាត​រូប​នេះ​ហាក់​មិន​បង្ហាញ​ពី​ភាព​ស្និត​ស្នាល និង​មុខមាត់​ពិត​របស់​អនាគត​ស្វាមី​របស់​នាង​អោយ​មហាជន និង​អ្នកគាំទ្រ​ដឹង​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ បន្ទាប់​ពី​លឺដំណឹង​ភ្ជាប់ពាក្យ​ដោយ​ស្ងាត់​ៗ​របស់​ស្រី​ស្អាត​រូប​នេះ នា​ពេល​កន្លង​មក ស្រី​ស្អាត​រូប​នេះ​ក៏​ហាក់​ដកឃ្លា​ពី​ការងារ​សិល្បៈ​ច្រើន​ដូច​ជា គេ​មិនសូវ​ឃើញ​នាង​មាន​វត្ត​មាននៅ​ក្នុង​ការ​សម្តែង​ខ្សែ​ភាគ​យន្ត​នោះ​ទេ ក្រៅពី​ថត​ផ្សព្វផ្សាយ​ផលិតផល​មួយ​ចំនួន និង​សំអាងការ​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ ហេង ច​ន្ថា មិន​ទាន់​បាន​បញ្ជាក់​ប្រាប់​មហាជន​នោះ​ទេ​ថា ខ្លួន​អាច​នឹង​រៀប​ការ​នៅ​ពេល​ណា​នោះ ពីព្រោះ​រូប​នាង​ធ្លាប់​បាន​ប្រាប់​មហាជន​អោយ​បានដឹង​ថា មាន​គម្រោង​រៀប​ការ​នៅ​អាយុ ៣០​ឆ្នាំ​ជា​មុន​សិន និង​ចង់​ឲ្យ​មុខ​ជំនួញ​ផ្ទាល់ខ្លួន​មានដំណើរ​ការ​ល្អ​សិន ប៉ុន្តែ​មហាជន​អាច​ទាយ​ដឹង​ថា​រូប​នាង​អាច​នឹង​រៀប​ការ​នៅ ២ និង​៣ ឆ្នាំ​ខាង​មុខ​ទៀត ក្រោយ​ពី​មានការ​ជំរុញ​ពី​គ្រួសារ​ទាំង​សងខាង ៕

កែសម្រួលដោយ