ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ល្បី​មិន​គិត​ថា អាច​កម្ចាត់​កូវីដ​​ចេញពី​លោក​នេះ​ឡើយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញ​ខាង​ជំងឺឆ្លង​ឈានមុខ​គេ​នៅ​អា​មេ​រិ​ក បាន​លើក​ឡើង​កាលពី​ថ្ងៃ​ពុធ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​រ៉​យ​ទ័​រថា ពិភពលោក​នឹង​មិន​អាច​លុប​បំបាត់​ជំងឺ​កូ​វី​ដ​១៩ នេះ​បាន​ទេ​។…

អា​មេ​រិ​ក ៖ លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញ​ខាង​ជំងឺឆ្លង​ឈានមុខ​គេ​នៅ​អា​មេ​រិ​ក បាន​លើក​ឡើង​កាលពី​ថ្ងៃ​ពុធ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​រ៉​យ​ទ័​រថា ពិភពលោក​នឹង​មិន​អាច​លុប​បំបាត់​ជំងឺ​កូ​វី​ដ​១៩ នេះ​បាន​ទេ​។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា វ៉ាក់សាំង​អាច​ជួយ​ឱ្យ​មានការ​គ្រប់គ្រង​លើ​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩​បាន​។ លោក​វេជ្ជបណ្ឌិត Fauci បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​ថា​៖ «​ខ្ញុំ​មិន​គិត​ថា យើង​នឹង​លុប​បំបាត់​វា​ចេញពី​ភព​ផែនដី​នោះ​ទេ ពីព្រោះ​វា​ជា​វីរុស​ឆ្លង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ការ​លុប​បំបាត់​មើលទៅ​ដូច​ជា​មិន​ទំនង​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​គិត​ថា យើង​អាច​ធ្វើ​បាន គឺ​ជាមួយនឹង​ការ​បញ្ចូល​គ្នា នៃ​ការ​ផលិត​វ៉ាក់សាំង​ល្អ​និង​ការ​យកចិត្តទុកដាក់​ចំពោះ​វិធានការ​សុខភាព​សាធារណៈ​។ ដោយ​ការ​យកចិត្តទុកដាក់ ខ្ញុំ​មិន​មាន​ន័យ​ថា​ការ​ចាក់សោរ​នោះ​ទេ តែ​វា​ជា​ការ​យកចិត្តទុកដាក់​ប្រយ័ត្នប្រយែង​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត Fauci បាន​ព្យាករណ៍​ថា បន្ទាប់​ពី​ឆ្នាំ​ក្រោយ វីរុស​នេះ​គួរតែ​គ្រប់គ្រង​បាន​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សង្ឃឹម និង​មាន​អារម្មណ៍​ថា អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ដែល​យើង​ឈាន​ដល់​ឆ្នាំ​២០២១ ហើយ​ដើរទៅ​រក​វដ្ត​មួយទៀត ដែល​យើង​នឹង​អាច​គ្រប់គ្រង​បាន​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ