ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ទីផ្សារ​កណ្តុរ​មាន​តម្លៃ ទោះបីជា​ឈ្នួ​ញ​វៀតណាម​ឈប់​មក​ទិញ​ក៏​ដោយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កណ្តុរ​បាន​កំពុង​មាន​តម្លៃ​សម្រាប់​អ្នក​ចូល​មាន​ចំណូល​ហូប ទោះបីជា​ឈ្នួ​យ​ទិញ​យក​ទៅ​ប្រទេស​វៀតណាម​មិន​បាន​ឡើង​មក​ទិញ​ដូច​មុន​សម័យ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ប្រកប​រប​ទាប់​ចាប់​កណ្តុរ​លក់​នៅ​ក្នុងភូមិ​ពាម​ប្រជុំ ស្ថិត​ក្នុង​ឃុំ​ព្រែក អំបិល​ស្រុក​ស្អាង ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ កណ្តុរ​បាន​កំពុង​មាន​តម្លៃ​សម្រាប់​អ្នក​ចូល​មាន​ចំណូល​ហូប ទោះបីជា​ឈ្នួ​យ​ទិញ​យក​ទៅ​ប្រទេស​វៀតណាម​មិន​បាន​ឡើង​មក​ទិញ​ដូច​មុន​សម័យ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ប្រកប​រប​ទាប់​ចាប់​កណ្តុរ​លក់​នៅ​ក្នុងភូមិ​ពាម​ប្រជុំ ស្ថិត​ក្នុង​ឃុំ​ព្រែក អំបិល​ស្រុក​ស្អាង ខេត្តកណ្តាល ។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​រហែក​តិច​ៗ និង​ប្រឡាក់​ភក់​ទើប​មក​ពី​ដោះ​កណ្តុរ​ដែល​ជាប់​អង្គប់​ពី​ក្នុង​ព្រៃ ហើយ​កំពុង​ធ្វើ​កណ្តុរ លោក ង៉ែត មានមុខ​រប​ចាប់ ឬ​ទាក់​កណ្តុរ​លក់ បន្ទាប់​ពី ធ្វើស្រែ​ចំការ​បាន​ឲ្យ​ដឹង​ថា រាល់​ថ្ងៃនេះ​គាត់​បាន​ទាក់​កណ្តុរ​មក​លក់ ដើម្បី​បាន​ថវិកា​ផ្គត់ផ្គង់​គ្រួ​សារបាន​តិច​ជាង​មុន​សម័យ​កូ​វី​ដ​១៩ តែ​តម្លៃ​បាន​ថ្លៃ ។

ការ​ទាក់ ឬ​ចាប់​កណ្តុរ​បាន​តិច​ត្រូវ​លោក​លើក​ឡើង​ថា ឥលូវ​នេះ​កណ្តុរ​ទាក់​មិន​បាន​ដូច​មុន​នោះ​ទេ ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​ៗ​ពេក​ធ្វើ​ឲ្យ​កណ្តុរ​មិន​ហាន​ចេញ​មក​រក​ចំណី ។ ដោយ​ទាក់​បាន​តែ​២ ឬ​៣​គីឡូ​ក្នុង​មួយ​ថ្ងៃ​ខុស​ពី​ពេល​មុខ ដោយសារ​គ្មាន​ភ្លៀង​ច្រើន គឺ រហូត​ដល់​ជិត​១០​គីឡូ ឬ​ច្រើន​ជាង​នេះ​ក៏​មាន ។ លោក​បញ្ជាក់​ថា ៖«​ថ្ងៃនេះ​បាន​តែ​២ ឬ​៣​គីឡូ​ទេ​ក្មួយ ព្រោះ​ភ្លៀង​តាំងពី​ព្រឹក​ដល់​យប់ បែប​នេះ​កណ្តុរ​មិន​ចេញ​មក​ទេ ។ ខ្ញុំ​បាន​ដាក់​អង្គប់​ជាង​២០០​ឯណោះ តែ​បាន​តិច​ថ្ងៃនេះ ខុស​ពី​ពេល​គ្មាន​ភ្លៀង គឺ​បាន​ច្រើន​» ។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​លោក​មិន​បាន​ទៅ​ដាក់​កូន​គាត់​ក៏​បាន​ដាក់​ជំនួស ដោយ​មាន​ទីតាំង​ដែល​ដាក់​អង្គប់​មាន​ចំណាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ ។ កណ្តុរ​ដែល ទាក់​បាន​លក់​មាន​តម្លៃ​ខុស​គ្នា ដោយ​កណ្តុរ​នៅរ​ស់លក់​៩​ពាន់​រៀល ក្នុង​មួយ​គីឡូ និង​កណ្តុរ​ធ្វើ​រួច​ហើយ​តម្លៃ ១៥០០០​រៀល​ក្នុង​មួយ​គីឡូ ហើយ​បើ​បោះ​ឲ្យ​ម៉ូយ​យក​ទៅ​លក់​បន្ត តម្លៃ​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូ ។

សម្រាប់​ទីផ្សា​លក់​ឲ្យ​ម៉ូយ​វៀតណាម​វិញ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ជំងឺ​កូ​វី​ដ​១៩​មក ម៉​៉ូ​យ​គាត់​មិន​បាន​មក​ទិញ​ទៀត​ទេ ហើយ​លោក​ក៏​មិន​ចាប់​កណ្តុរ​លក់​ឲ្យ​ផង​ដែរ​ម៉ូយ វៀតណាម​ផង​ដែរ ដោយសារ​ទាក់​បាន​តិច​ៗ​សម្រាប់​លក់​នៅ​ទីផ្សារ​ក្បែរ​ផ្ទះ ស្ទើ​មិន​គ្រាន់​ផង ។ នៅ​ពេល​មុខ​សម័យ​កូ​វី​ដ​១៩ កណ្តុរ​ថោក ដោយ​តម្លៃ​មួយ​គីឡូ​តែ​៩​ពាន់​រៀល​ឬ​លើស តិច​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​ថា​៖« អា​លូវ​នេះ​ខ្ញុំ​អត់​បាន​លក់​ឲ្យ​ម៉ូយ​វៀតណាម​ទេ គឺ​បាន​លក់​នៅ​ផ្សារ​ក្នុងភូមិ​ទេ ។ យើង​លក់រាយ​តម្លៃ​១៥០០​រៀល ហើយ​បោះ​ឲ្យ​គេ​១​ម៉ឺន​រៀល ដោយ​គេ​យក​ទៅ​លក់​បន្ត​១៥០០០​រៀល​»​។

បើ​តាម​ប្រព័ន្ធ​គាត់ អ្នក​មីង ហ៊ុំ​ក៏​បាន​ឲ្យ​ដឹង​ថា កណ្តុរ​ឥលូវ​មិនសូវ​រកបាន តែ​អ្នក​ហូប មាន​ច្រើន​តែ​គេ​ហូប​ច្រើន ព្រោះ​សាច់​វា​មិន​មាន​ជាតិ​គីមី ដូច​ជា សាច់​មួយ​ចំនួន​គេ​ចាក់​គីមី​ផង​ដែរ ។ អ្នក​មីង​បាន​បញ្ជាក់​ថា​៖«​អា​លូវ​ឈ្នួល​វៀតណាម​មិន​បាន​ឡើង​មក​ទិញ​ទេ ! យើង​បាន​តែ​លក់​ឲ្យ​ម៉ូយ​នៅ​តាម​ផ្សារ​អី​ញ្ចឹ​ង តែ​ម៉ូយ​គេ​យក​មក​ដល់​ផ្ទះ ដោយ​ម​ត្លៃ​១​ម៉ឺន​រៀល គេ​យក​ទៅ​លក់​១៥០០០​រៀល​»​។

អ្នក​មីង​ដែល​យក​កណ្តុរ​ទៅ​លក់​នៅ​ទីផ្សារ ឬ​បោះ​ឲ្យ​ម៉ូយ​ក៏​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ប្តី​អ្នក​មី​ិ​ង​ក៏​មាន​អ្នក​ភូមិ​ប្រកប​រប​ទាក់​កណ្តុរ​នេះ​ដែរ ប៉ុន្តែ​គេ​មិនសូវ​ទាក់​បាន​ដូច​ប្តី​អ្នក​មីង​នោះ​ទេ ។ តែ​អា​លូវ​នេះ​កូន​គាត់​បាន​ដាក់​អង្គប់​ជំនួស​ប្តី​គាត់ ដោយ​គាត់​នៅ​មើល​គោ និង​ធ្វើស្រែ​វិញ ។ អ្នក​មីង​ថា ៖«​បើ​មើលទៅ​អ្នក​ភូមិ​រក​មិនសូវ​បាន​ដូច​កូន​ខ្ញុំ​ទេ ។ អា​លូវ​នេះ​អ្នក​ដើរ​ទិញ កណ្តុរ​ក៏​ទិញ​មិន​បាន​ដែរ បើ​កូន​ខ្ញុំ​រក​មិន​បាន ហើយ​ខ្ញុំ​ទៅ​ទិញ​គេ​ក៏​មិន​បាន​ដែរ​» ។

អ្នក​មីង​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​មុន​ថ្ងៃ​ខ្លះ​ដាក់​បាន​មួយ​ថ្ងៃ​៧ ឬ​៨ ឬ​៦​គីឡូ (​ធ្វើ​ហើយ​) តែ​ល​ពេល​ខ្លះ​ឡើង​ជាង​នេះ ឬ​ចុះ​ជាង​នេះ បើ​គិត​ទាំង​នៅ​រស់​ជាង​១០​គីឡូ ។ ប៉ុន្តែ​ពេល​នេះ​មិន​បាន​ដូច​មុន​នោះ​ទេ ដោយសារ​គេ​ភ្ជូ​រ​ដី​ទុក​សម្រាប់​ធ្វើស្រែ​ច្រើន ។ បើ​តាម​អ្នក​មីង​បាន​ឲ្យ​ដឹង​ថា កូន​អ្នក​មីង​បាន​យក​អង្គប់​ដាក់​នៅ​ម៉ោង​ប្រមាណ​៤​ល្ងាច លុះ​ព្រឹក​ឡើង​ទើប​ទៅ​សា ឬ​មើល​ដើម្បី​ដោះ​យក​កណ្តុរ​ដែល​ជាប់​មក​ផ្ទះ​ធ្វើ​ឲ្យ​ម៉ូយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ