អ្នក​គួរ​ចាប់ផ្តើម​និយាយ​ពី​រឿង​លុយ​ជាមួយ​កូន​ៗ​នៅ​ពេល​ពួក​គេ​មាន​អាយុ​ប៉​ន្មា​ន ?


ការ​ធ្វើ​ឌី​ជី​ថ​ល​វូប​នី​យ​កម្ម និង​ការ​ផ្លាស់​ប្តូរ​ក្នុង​សេដ្ឋកិច្ច​បាន​នាំ​ឲ្យ​មនុស្ស​ដែល​នៅ​វ័យក្មេង​ជា​ច្រើន​ជួប​នូវ​បញ្ហា​កាន់តែ​ច្រើន​ផ្នែក​លុយ ។ ដោយហេតុ​ដូចនេះ ក្មេង​ៗ​ត្រូវ​តែ​រៀន​ពី​ការ​រក ចាយ សន្សំ និង​វិនិយោគ​លុយ ខណៈ​ដែល​ចៀសវាង​ការ​បោកប្រាស់​ផ្សេង​ៗ​ដែល​អាច​បង្ក​នូវ​បញ្ហា​លុយ​នៅ​ថ្ងៃ​អនាគត ។

នៅ​អាយុ ៧​ឆ្នាំ ក្មេង​ៗ​ចាប់ផ្តើម​យល់​ពី​លុយ​ហើយ ។ ពួក​គេ​អាច​នឹង​ឮ​ឪពុក​ម្តាយ និង​សមាជិក​ក្នុង​គ្រួសារ​ដទៃ​និយាយ​ពី​លុយ ។ ពួក​គេ​តាមដាន​មើល​ការ​ចាយវាយ​របស់​ឪពុក​ម្តាយ ការ​សន្សំ ការ​វិនិយោគ និង​ការ​បរិច្ចាគ​លុយ​ជាដើម ។

ពួក​គេ​ក៏​អាច​ឮ​ពី​រឿង​គណនី​ធនាគារ កម្ចី អាជីវកម្ម​គ្រួសារ និង​ចំណូល​ពី​ការងារ​ផង​ដែរ ។ ទោះជា​ពួក​គេ​មិន​និយាយ​ជាមួយ​ឪពុក​ម្តាយ​ពី​រឿង​ទាំងនេះ​ពិតមែន​ក្តី ពួក​គេ​នៅ​តែ​កំពុង​ស្រូប​ព័ត៌មាន​ដែល​អាច​ជះ​ឥទ្ធិពល​លើ​ទម្លាប់​ចាយវាយ និង​គ្រប់គ្រង​លុយ​នៅ​ថ្ងៃ​អនាគត ។

ហើយ​ពេល​ទាំងនេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្មេង​ៗ ។ ការ​សិក្សា​ជា​ច្រើន​បាន​ប្រទះ​ឃើញ​ថា ទម្លាប់​ចាយវាយ និង​ទស្សនៈ​របស់​ក្មេង​ៗ​លើ​លុយ​ទទួល​រង​ឥទ្ធិពល​តាំងពី​ក្មេង​ៗ​អាយុ ៧​ឆ្នាំ ដូច​ជា​ពួក​គេ​ចាប់ផ្តើម​យល់​ដឹង​ពី​ភាព​ខុស​គ្នា​នៃ​ការ​ប្រើប្រាស់​លុយ​ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​ចាប់ផ្តើម​យល់​ពី​ការ​រក​លុយ​ផង​ដែរ ប៉ុន្តែ​សាលារៀន​ភាគច្រើន​មិន​លើក​ពី​ប្រធានបទ​នេះ​ដល់​កូន​ៗ​តាំងពី​អាយុ​នេះ​ទេ ។ ដោយហេតុ​ដូចនេះ​ទើប​ឪពុក​ម្តាយ​គួរតែ​មាន​តួនាទី​ក្នុង​ការ​បង្រៀន​កូន​ៗ ។

មេរៀន​សំខាន់​មួយ​ដែល​ឪពុក​ម្តាយ​មិន​ត្រូវ​មើល​រំលង គឺ​ការ​ប្រើប្រាស់​លុយ​។ ឪពុក​ម្តាយ​គួរតែ​បង្រៀន​កូន​ៗ​ថា​លុយ​អាច​យក​ទៅ​ចាយវាយ សន្សំ វិនិយោគ ឬ​បរិច្ចាគ ។ កូន​ៗ​ត្រូវ​ដឹង​ថា​ពួក​គេ​មាន​ជម្រើស​ច្រើន​ពេល​ដែល​មាន​លុយ​ក្នុង​ដៃ ដែល​មិន​ចាំបាច់​តម្រូវ​ឲ្យ​ពួក​គេ​ចាយ ឬ​សន្សំ​ទាំងស្រុង​ទេ ។ ឧទាហរណ៍​ដូច​ជា​ជម្រើស​វិនិយោគ​អាច​នាំ​យក​ប្រាក់​ចំណូល​នៅ​ថ្ងៃ​អនាគត​ជាដើម ។

ក្រៅពី​នេះ​ហើយ ឪពុក​ម្តាយ​ខ្លួន​ផ្ទាល់​ក៏​ត្រូវធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ៗ​ដែរ​ព្រោះ​អ្នក​ទាំង​ពីរ​ប្រៀប​បានជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​កូន​ៗ​រៀនសូត្រ​តាម​ដោយ​ផ្ទាល់ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ