ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ សំណួរ​ទាក់ទិន​នឹង​លុយ​ដែល​អ្នក​ត្រូវ​សួរ​មុន​ពេល​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍

3 ឆ្នាំ មុន

ពេល​ដែល​ពិធី​អាពាហ៍ពិពាហ៍ និង​ក្រេ​ម​ទឹកឃ្មុំ​ត្រូវ​បាន​កន្លង​ផុត​ហើយ គូ​ស្វាមីភរិយា​ថ្មីថ្មោង​ត្រូវ​ងាក​មក​រក​តថភាព​ជាក់ស្តែង​វិញ​ដែល​រួម​មាន​ទាំង​សុភមង្គល និង​ទុក្ខ ។ បញ្ហា​សំខាន់​ដែល​ស្វាមីភរិយា​ថ្មី​ទូទៅ​ជួប​ប្រទះ​គឺ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​អាច​បង្ក​ជា​បញ្ហា​ប៉ះពាល់​ដល់​ចំណងអាពាហ៍ពិពាហ៍​ថ្មី​ផង​ដែរ ។ វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ប្តូរ​មក​រស់នៅ​ក្នុងផ្ទះ​តែ​មួយ និង​ចែករំលែក​ស្ថាន​ការ​ហិរញ្ញវត្ថុ​តែ​មួយ ប៉ុន្តែ​បញ្ហា​លុយ​ជា​ច្រើន​អាច​ត្រូវ​បាន​ជៀសវាង​ប្រសិនបើ​អ្នក​សួរ​សំណួរ​មួយ​ចំនួន​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​សម្រេចចិត្ត​ចង​ចំណងអាពាហ៍ពិពាហ៍…

ពេល​ដែល​ពិធី​អាពាហ៍ពិពាហ៍ និង​ក្រេ​ម​ទឹកឃ្មុំ​ត្រូវ​បាន​កន្លង​ផុត​ហើយ គូ​ស្វាមីភរិយា​ថ្មីថ្មោង​ត្រូវ​ងាក​មក​រក​តថភាព​ជាក់ស្តែង​វិញ​ដែល​រួម​មាន​ទាំង​សុភមង្គល និង​ទុក្ខ ។ បញ្ហា​សំខាន់​ដែល​ស្វាមីភរិយា​ថ្មី​ទូទៅ​ជួប​ប្រទះ​គឺ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​អាច​បង្ក​ជា​បញ្ហា​ប៉ះពាល់​ដល់​ចំណងអាពាហ៍ពិពាហ៍​ថ្មី​ផង​ដែរ ។

វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ប្តូរ​មក​រស់នៅ​ក្នុងផ្ទះ​តែ​មួយ និង​ចែករំលែក​ស្ថាន​ការ​ហិរញ្ញវត្ថុ​តែ​មួយ ប៉ុន្តែ​បញ្ហា​លុយ​ជា​ច្រើន​អាច​ត្រូវ​បាន​ជៀសវាង​ប្រសិនបើ​អ្នក​សួរ​សំណួរ​មួយ​ចំនួន​ឲ្យ​បាន​ច្បាស់លាស់​មុន​ពេល​សម្រេចចិត្ត​ចង​ចំណងអាពាហ៍ពិពាហ៍ ។

១. តើ​អ្នកមាន​ទម្លាប់​គ្រប់គ្រង​លុយ​យ៉ាងដូចម្តេច?
មនុស្ស​ម្នាក់​ៗ​ត្រូវ​បាន​បង្រៀន​ឲ្យ​ចេះ​គ្រប់គ្រង​លុយ​ខុស​ៗ​គ្នា ។ ទម្លាប់​គ្រប់គ្រង​លុយ​របស់​មនុស្ស​ម្នាក់​ៗ​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន​ដូច​ជា​ជីវភាព​គ្រួសារ​ជាដើម ។ ដូច្នេះ​មុន​ពេល​សម្រេចចិត្ត​រៀប​អា​ពា​ហ៍ ពិពាហ៍ អ្នក​គួរតែ​ពិភាក្សា​គ្នា​ពី​ទម្លាប់​ទាំងនេះ​ជាមួយ​គ្នា​សិន ។ អ្នក​មិន​ចាំបាច់​មាន​ទម្លាប់​ដូច​គ្នា​ទើប​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ទេ តែ​អ្នក​ត្រូវ​តែ​យល់ និង​ទទួលយក​ទម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ។

២. តើ​អ្នកមាន​ចំណូល និង​កម្ចី​ប៉ុនណា?
បំណុល​ជា​ឧបសគ្គ​សំខាន់​ដែល​ធ្វើ​ឲ្យ​គូ​ស្វាមី​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​សំខាន់​ៗ ដូច​ជា​ការ​ទិញ​អចលនទ្រព្យ ឬ​ការ​សម្រេចចិត្ត​មានកូន​ជាដើម ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ស្មោះត្រង់​នឹង​គ្នា​ដើម្បី​អាច​រក​វិធី​សហកា​ដើម្បី​ទូទាត់​នូវ​បំណុល​ទាំងនោះ ។

៣. តើ​អ្នកមាន​គោលដៅ​អ្វីខ្លះ?
មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​ល​មាន​គោលដៅ​ដើម្បី​ជួយ​បង្កើន​ភាព​ច្បាស់លាស់​ក្នុង​ជីវិត ។ ជាក់ស្តែង​គោលដៅ​ផ្នែក​លុយ​ក៏​មាន​សារៈសំខាន់​ដែរ ។ ប្រសិនបើ​អ្នកមាន​គោលដៅ​ខុស​គ្នា អ្នក​គួរតែ​រក​វិធី​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ដើរទៅ​ទិស​ដៅ​ស្របគ្នា ។

៤. តើ​ពួក​យើង​នឹង​រួម​បញ្ចូល​លុយ​យ៉ាងដូចម្តេច?
វា​ជា​ប្រធានបទ​សំខាន់​មួយ​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​ដោយ​ដាច់ខាត ។ តើ​អ្នក​នឹង​បង្កើត​គណនី​រួម​និង​ដាក់​លុយ​ដែល​អ្នក​ទាំង​ពីរ​រកបាន​ក្នុង​គណនី​នោះ ឬ​បែងចែក​គណនី​រៀង​ៗ​ខ្លួន? ចុះ​ទ្រព្យសម្បត្តិ​រូបិយ​ដទៃ​ទៀត​តើ​អ្នក​នឹង​បែងចែក​វា​យ៉ាងដូចម្តេច?

៥. តើ​អ្នកមាន​ទម្លាប់​គ្រប់គ្រង​លុយ​មិនល្អ​យ៉ាងដូចម្តេច?
ការ​មិន​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​លុយ ការ​មិន​សន្សំ​លុយ​បាន​គ្រប់គ្រាន់ និង​ការ​ចាយវាយ​ខ្ជះខ្ជាយ​អាច​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ក្នុង​គ្រួ​សារបាន ។ ដូច្នេះ​ការ​យល់​ដឹង​ពី​ទម្លាប់​ទាំង​ល្អ ទាំង​មិនល្អ​ផ្នែក​លុយ​របស់​ដៃគូ​របស់​អ្នកមាន​សារៈសំខាន់​ណាស់​ដើម្បី​ឲ្យ​អ្នក​អាច​សហការ​គ្នា​ដើម្បី​ជួយ​ដៃគូ​ឲ្យ​កែ​ទម្លាប់​ទាំងនោះ និង​ជៀសវាង​ការ​យល់​ច្រឡំ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ