ច្បាប់​កម្មផល​៖ ជន​ណា​លូក​ភ្លើង ជន​នោះ​នឹង​រលាកភ្លើង


តាម​ច្បាប់​កម្មផល បើ​យើង​ប្រព្រឹត្ត​អាក្រក់​តិច ប្រព្រឹត្ត​ល្អ​បាន​ច្រើន យើង​នឹង​ទទួលផល​អាក្រក់​តិច ផល​ល្អ​ច្រើន នា​អនាគតជាតិ ។

ផ្ទុយ​ទៅ​វិញ បើ​យើង​សាង​បាប​ច្រើន​ជាង​ធ្វើបុណ្យ យើង​នឹង​ទទួលលទ្ធផល​អាក្រក់​ច្រើន​ជាង​ល្អ នា​អនាគតជាតិ តែបើ​កម្ម​នោះ​ធ្ងន់​នឹង​ឱ្យ​ផល​ទាន់​ភ្នែក​តែ​ម្តង គឺ​លូក​ភ្លើង​តិច​ក្តៅ​តិច លូក​ភ្លើង​កាន់តែ​ជ្រៅ​ក្តៅ​កាន់តែ​ខ្លាំង មិន​អាច​ធ្វើបុណ្យ​លាងបាប​នោះ​ទេ ។

តាម​ពិត​ទៅ​ពាក្យ​ថា លាងបាប​នេះ ជា​វិធី​មួយ​របស់​សាសនា​ដទៃ ឬ​ហៅ​ថា​ពា​ហិ​រ​សាសនា​ដែល​បាន​អះអាង​ថា បាប​ជន​ទាំងឡាយ​ត្រូវ​បាន​លាង​ជម្រះ​ដោយ​ការ​មុជ​ដើម្បី​លាង​សម្អា​ត​បាប ហើយ​ក៏​បាន​បរិសុទ្ធ​ស្អាត ដែល​ជា​ហេតុ​ផ្ទុយ​គ្នា​នឹង​ទស្សន​ពុទ្ធសាសនា​ទាំងស្រុង ។

ព្រះពុទ្ធ​ត្រាស់​ថា នរណា​លូក​ភ្លើង អ្នក​នោះ​នឹង​រលាកភ្លើង លូក​តិច​រលាក​តិច លូក​ជ្រៅ​ក្តៅ​កាន់តែ​ខ្លាំង ពុំ​មែន​យើង​យកដៃ​លូក​ភ្លើង ស្រាប់តែ​បែរជា​រលា​កដៃ​អ្នក​ដទៃ​វិញ នោះ​គឺ​ពុំ​អាច​ទាល់តែ​សោះ ។ អាស្រ័យ​ហេតុនេះ សូម​ពុទ្ធបរិស័ទ​ឈប់​ច្រឡំ ពាក្យ​ថា ធ្វើបុណ្យ និង​ពាក្យ​ថា លាងបាប​តទៅ​ទៀត ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ