ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Love Riya បកស្រាយ​រឿង​កាឡៃ​ព័ត៌​មាន ក្រោយ​រក​ការ​រិះគន់​រឿង​បាត់​៣០​ម៉ឺន​​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​សមត្ថកិច្ច​អះអាង​ថា នៅ​ក្នុង​ទូដែក​តូច​ដែល​ត្រូវ​ក្រុម​ចោរលួច​យក​ទៅ​បាត់​នោះ ពុំ​មាន​លុយ​នោះ​ទេ គឺជា​ទូ​ទទេ ប៉ុន្តែ​ជន​រង​គ្រោះ​ដែល​មាន​រហ័ស​នាម «​អា​រី​យ៉ា​» បាន​ឡាយ​វី​ដេ​អូ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ក្នុង​ឡាន​របស់​នាង​ថា «​ទូដែក​តូច​ដែល​ត្រូវ​ចោរលួច​ទៅ​បាត់​នោះ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​សមត្ថកិច្ច​អះអាង​ថា នៅ​ក្នុង​ទូដែក​តូច​ដែល​ត្រូវ​ក្រុម​ចោរលួច​យក​ទៅ​បាត់​នោះ ពុំ​មាន​លុយ​នោះ​ទេ គឺជា​ទូ​ទទេ ប៉ុន្តែ​ជន​រង​គ្រោះ​ដែល​មាន​រហ័ស​នាម «​អា​រី​យ៉ា​» បាន​ឡាយ​វី​ដេ​អូ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ក្នុង​ឡាន​របស់​នាង​ថា «​ទូដែក​តូច​ដែល​ត្រូវ​ចោរលួច​ទៅ​បាត់​នោះ គឺ​មាន​លុយ​ចំនួន​៣០​ម៉ឺន​ដុល្លារ ដូច្នេះ​ចោរ​ដែល​លួច​យក​ទៅ​នោះ មេត្តា​ជួយយក​​មក​ឱ្យ​នាង​វិញ​ផង » ។

ក្រោយមក​តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីល្បាញ​អ្នក​នាង Love Riya រូប​នេះ ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ខ្លាំង​ថា បាន​បំភ្លៃ​ការ​ពិត ដោយ​បាន​និយាយ​ថា ចោរលួច​អស់​លុយ​30​ម៉ឺន​ដុល្លារ ទាំង​​មិន​បាន​​បាត់​មួយ​រៀល​សោះ ព្រោះតែ​ចង់​ល្បី និង​រិះគន់​រឿង​អ្នក​នាង​ប្រើ​ឡាន Roy Roy តម្លៃ​រាប់​លាន​ដុល្លារ តែ​រស់នៅ​ផ្ទះ​មិន​សម​នឹង​ឡាន​នោះ​។ ជាមួយនឹង​ការ​រិះគន់​នេះ អ្នក​នាង​បាន​ចេញ​មុខ​បំភ្លឺ និង​ស្នើ​អោយ​អ្នក​រិះគន់​ក្រឡេក​មើល​ឱ្យ​គ្រប់​ជ្រុង​ក្នុង​វី​ដេ​អូ Live របស់​អ្នក​នាង​ម្ដងទៀត នៅ​ពេល​អ្នក​នាង​និយាយ​ថា បាត់​លុយ​អស់​30​ម៉ឺន​ដុល្លារ​នោះ​។

អ្នក​នាង Love Riya និយាយ​ថា នៅ​ក្នុង​វី​ដេ​អូ​ដែល​អ្នក​នាង​ប្រកាស​ថា​បាត់​លុយ​នោះ មិនមែន​ក្នុង​បំណង​ចង់​បំផុស​ធ្វើ​ឱ្យ​សង្គម​មានការ​ចលាចល​ដូច​ការ​រិះគន់​នោះ​ទេ តែ​គឺ​អ្នក​នាង​ចង់​និយាយ​បំភ័យ​ក្រុម​ចោរ និង​ចង់អោយ​ចោរ​ដែល​យក​បាន​ទូដែក​អាតូច​របស់​អ្នក​នាង​ទៅ ដែល​នៅ​ក្នុង​ទូដែក​នោះ​អត់​មាន​លុយ​សោះ ចូល​មក​តវ៉ា និង​ចេញ​មុខ​បង្ហាញ​អត្តសញ្ញាណ​។

អ្នក​នាង​ថា មហាជន​ភាគច្រើន​មើល​តែ​ដើម​វី​ដេ​អូ​ដែល​អ្នក​នាង​និយាយ​ថា បាត់​លុយ​30​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ តែ​នៅ​ផ្នែក​ខាង​ចុង​ក្រោយ​នៃ​ឃ្លី​ប​វី​ដេ​អូ​ដែល​អ្នក​នាង​និយាយ​ថា នៅ​ក្នុង​ទូដែក​នោះ​អត់​មាន​លុយ​ទេ និង​ថា​អត់​បាត់​អ្វី​ទេ ។ ក្រោយ​ពេល​មក​ដល់​ផ្ទះ គឺ​អត់​មាន​អ្នក​ណា​លើក​មក​និយាយ​សោះ​។

អ្នក​នាង​ថា បើ​ខ្លួន​ចង់​បំពុលសង្គម ឬ​ចង់​ល្បី ដោយ​កុហក​គេ​ថា បាត់​លុយ​ដើម្បី​ចង់​ល្បី តើ​នាង​ចាំបាច់​ត្រូវ​ឆ្លើយ​នៅ​ផ្នែក​ខាង​ចុង​ឃ្លី​ប​ថា អត់​មាន​បាត់​អ្វី និង​លក់​ឡេ​កើត​ទេ? នៅ​ពេល​បើក​ទូដែក​ធំ​ហើយ​មិនឃើញ​បាត់​អី​នោះ​។ អ្នក​នាង​ថា អ្នកចោទ​ថា​នាង​បំពុលសង្គម និង​ថា​អ្នក​នាង​កុហក​រឿង​បាត់​លុយ គឺ​អ្នក​មិន​មើល​វី​ដេ​អូ​របស់​អ្នក​នាង​អោយ​ចប់ ដោយ​មើល​តែ​ដើម​វី​ដេ​អូ ហើយ​ក៏​ចែកចាយ​គ្នា​ដើម្បី​រិះគន់​តែ​ម្ដង​។

អ្នក​នាង​នៅ​តែ​អះអាង​ថា បើ​អ្នក​នាង​ចង់​បំពុលសង្គម តើ​អ្នក​នាង​និយាយ​ថា មិន​បាត់​អ្វី​ទេ​នៅ​ខាង​ចុង​ឃ្លី​ប​ធ្វើ​អី? ហើយ​បើ​អ្នក​នាង​ចង់​ល្បី ព្រោះតែ​រឿង​កុហក​ថា​បាត់​លុយ​មែន តើ​ចាំបាច់​អី​ដែល​អ្នក​នាង​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​អត់​បាន​អ្វី​ទេ ក្រៅពី​ទូរ​ដែក​ទទេ​មួយ និង​បាន​ប្រាប់​អ្នកគាំទ្រ​តាំងពី​ដើម​ថា អត់​បាត់​អ្វី​ទេ​។

យ៉ាងណា អ្នក​នាង​បញ្ជាក់​ថា អ្នក​រិះគន់​ទំនងជា​មើល​មិន​ចប់​ឃ្លី​ប និង​អាច​មក​ពី​ពេល​អ្នក​នាង​បកស្រាយ​ថា អត់​មាន​បាត់​អ្វី​នៅ​ក្នុង​ឃ្លី​ប គឺ​និយាយ​មិន​លម្អិត​។ អ្នក​នាង​បន្ត​ថា ការ​លើក​ឡើង​ក្នុង​វី​ដេ​អូ​ដំបូង​របស់​អ្នក​នាង មាន​គោលបំណង​តែ​ម្យ៉ាង​គត់ គឺ​ចង់អោយ​ចោរ​ដែល​លួច​ទូដែក​យក​ទៅ​ហើយ​មិន​មាន​លុយ​ក្នុង​នឹង​អោយ​ចេញ​តវ៉ា ស្រប​ពេល​ដែល​អ្នក​នាង​ដឹង​ថា កាមេរ៉ា​សុវត្ថិភាព​ក៏​ថត​មិន​បាន ព្រោះតែ​អ្នក​នាង​បិទ​ប៉ា​រ៉ែត​ភ្លើង​។

តែ​អ្នក​នាង​ក៏​បាន​បកស្រាយ​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ដែរ គឺ​មិនមែន​ប្រកាស​ថា បាត់ ហើយ​មិន​មានការ​បកស្រាយ​នោះ​ទេ​។ ក្នុង​វី​ដេ​អូ Live ក្រោយ​ៗ អ្នក​នាង​ក៏​បកស្រាយ​ថា មិន​បាត់​អ្វី​ផង​ដែរ គឺ​មិនមែន​ទាល់តែ​ក្រុម​សមត្ថកិច្ច​មក​ធ្វើការ​សាកសួរ ទើប​អ្នក​នាង​សារភាព​ថា អត់​បាត់​ដូច​ការ​យល់​ច្រ​លំ​ឡើយ​។

គួរ​​រំលឹក​ថា ក្រុម​ចោរ​មិន​ស្គាល់​មុខ​បាន​ធ្វើ សកម្មភាព​ចូល​គាស់​លួច​យក​ទូដែក​នៅផ្ទះ​អ្នកលក់​ឡេ​ល្បីម្នាក់​​ឈ្មោះ សេង ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ដែល​មាន​រហ័ស​នាម​ថា «​អា​រី​យ៉ា​» ខណៈ​ម្ចាស់ផ្ទះ​ទៅ​ដើរ​លេង​នៅ​ខេត្តកំពត​បាត់​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​ព្រឹក នា​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

គួររំលឹក​​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​ព្រឹក ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ព្រមទាំង​បុគ្គលិក​លក់​ឡេ​ទាំងអស់​បាន​ចាក​ចេញពីផ្ទះ​ទៅ​លេង​ខេត្តកំពត ដោយ​បាន​បិទ​បា​រ៉ែត​ភ្លើង បិទទ្វារ​បង្អួច​ផ្ទះ​ជាន់​ក្រោម​ទាំងអស់ ចំណែកឯ​ជាន់​ទី​១​វិញ បាន​បិទទ្វារ តែ​ភ្លេច​ចាក់សោ រួច​ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទាំងអស់​គ្នា​ទៅ​។

លុះដល់​ថ្ងៃ​ទី​២ ខែសីហា ម៉ោង​១១​ព្រឹក ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ទើប​ដឹង​ថា មាន​ចោរ ឡើង​ចូល​លួច​ទូដែក​តូច​ដែល​គ្មាន​ដាក់​លុយ​នោះ​ទេ ។ ចំណែកឯ​ទូដែក​អាធំ​ត្រូវ​បាន​ចោរ​លើក​មក​ដាក់​នៅ​សំយាប​ខាង​មុខ ក្រៅពី​នេះ​ពុំ​មាន​បាត់បង់​អ្វី​ទៀត​ឡើយ ។ ក្រោយ​ពេល​កើតហេតុ ទើប​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

គួរ​​រំលឹក​ទៀត​ថា ៖ «​អា​រី​យ៉ា​» អះអាង​ថា ចោរលួច​ទូដែក​នឹង​អស់​៣០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ប៉ូលិស​ថា ទូ​ទទេ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ