ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អា​រី​យ៉ា​» អះអាង​ថា ចោរលួច​ទូដែក​នឹង​​អស់​៣០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ប៉ូលិស​ថា ទូ​​ទទេ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្ម​ភាព​ចូល​គាស់​លួច​យក​ទូដែក​នៅផ្ទះ​អ្នកលក់​ឡេ​ល្បីឈ្មោះ​ម្នាក់​ដែល​មាន​រហ័ស​នាម​ថា «​អា​រី​យ៉ា​» ខណៈ​ម្ចាស់ផ្ទះ​ទៅ​ដើរ​លេង​នៅ​ខេត្តកំពត បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​ព្រឹក នា​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្ម​ភាព​ចូល​គាស់​លួច​យក​ទូដែក​នៅផ្ទះ​អ្នកលក់​ឡេ​ល្បីឈ្មោះ​ម្នាក់​ដែល​មាន​រហ័ស​នាម​ថា «​អា​រី​យ៉ា​» ខណៈ​ម្ចាស់ផ្ទះ​ទៅ​ដើរ​លេង​នៅ​ខេត្តកំពត បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​ព្រឹក នា​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

បើ​តាម​លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សេង ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ មុខរបរ​លក់​ឡេ ដែល​មាន​រហ័ស​នាម​ថា «​អា​រី​យ៉ា​» ។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្ត​សញ្ញាណ (​រត់គេច​ខ្លួន​បាត់​) រីឯ​សម្ភារ​ដែល​បាត់បង់​គឺ​ទូដែក​តូច​មួយ ប៉ុន្តែ​នៅ​ក្នុង​ទូដែក​តូច​នោះ គឺ​ទទេ (​គ្មាន​លុយ​នោះ​ទេ​)​។

លោក​បន្ត​ថា កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​ព្រឹក ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ព្រមទាំង​បុគ្គលិក​លក់​ឡេ​ទាំងអស់​បាន​ចាក​ចេញពីផ្ទះ​ទៅ​លេង​ខេត្តកំពត ដោយ​បាន​បិទ​បា​រ៉ែត​ភ្លើង បិទទ្វារ​បង្អួច​ផ្ទះ​ជាន់​ក្រោម​ទាំងអស់ ចំណែកឯ​ជាន់​ទី​១​វិញ បាន​បិទទ្វារ តែ​ភ្លេច​ចាក់សោ រួច​ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទាំងអស់​គ្នា​ទៅ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​ព្រឹក ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ទើប​ដឹង​ថា មាន​ចោរ​ឡើង​ចូល​លួច​ទូដែក​តូច​គ្មាន​ដាក់​លុយ​។ ចំណែកឯ​ទូដែក​អាធំ ត្រូវ​បាន​ចោរ​លើក​មក​ដាក់​នៅ​សំយាប​ខាង​មុខ ក្រៅពី​នេះ​ពុំ​មាន​បាត់បង់​អ្វី​ទៀត​ឡើយ​។

ក្រោយ​ពេល​កើតហេតុ ទើប​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា យក​ផ្តន្ទាទោស​តាម​ច្បាប់​។

គួរ​បញ្ជាក់​ថា ខណៈ​ពេល​ដែល​សមត្ថកិច្ច​អះអាង​ថា នៅ​ក្នុង​ទូដែក​តូច​ដែល​ត្រូវ​ក្រុម​ចោរលួច​យក​ទៅ​បាត់​នោះ ពុំ​មាន​លុយ​នោះ​ទេ គឺជា​ទូ​ទទេ ប៉ុន្តែ​ស្រប​ពេល​ដែល​ជន​រង​គ្រោះ​ដែល​មាន​រហ័ស​នាម «​អា​រី​យ៉ា​» បាន​ឡាយ​វី​ដេ​អូ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ក្នុង​ឡាន​របស់​នាង​ថា «​ទូដែក​តូច​ដែល​ត្រូវ​ចោរលួច​ទៅ​បាត់​នោះ គឺ​មាន​លុយ​ចំនួន​៣០​ម៉ឺន​ដុល្លារ ដូច្នេះ​ចោរ​ដែល​លួច​យក​ទៅ​នោះ មេត្តា​ជួយ​មក​ឱ្យ​នាង​វិញ​ផង​» ។

ចំណែក​ទូដែក​ធំ​ដែល​ត្រូវ​ចោរ​ទុក​ចោល​នៅ​សំយាប​ខាង​មុខ «​អា​រី​យ៉ា​» ក៏​បាន​និយាយ​បន្ត​ថា សំណាង​ហើយ​ពេល​នោះ​ចោរ​មិន​លួច​យក​ទៅ ព្រោះ​នៅ​ទូដែក​អាធំ​នោះ គឺ​មាន​គ្រឿង​ពេជ្រ​ជា​ច្រើន​នៅ​ក្នុង​នោះ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ