ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍ (ANA) បាន​ផ្អាក​ជើងហោះហើរ​ណា​រី​តា​-​ភ្នំពេញ​-​ណា​រី​តា ដល់​ថ្ងៃ​៣០ ខែកញ្ញា​ខាង​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្រុមហ៊ុន​អាកាសចរណ៍ ALL NIPPON AIRWAYS (ANA)…

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្រុមហ៊ុន​អាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បាន​ផ្អាក​ជើងហោះហើរ​ណា​រី​តា​-​ភ្នំពេញ​-​ណា​រី​តា រហូត​ដល់​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ​២០២០ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន នាថ្ងៃទី០៥ ខែសីហានេះ ។

ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ប្រកាស​ពី​ការ​ហោះហើរ​ឡើង​វិញ នៅ​ពេលវេលា​សម​ស្រប ៕