តើ «រំសេវ» មានប្រភពនៅប្រទេសណា ?
«រំសេវ» គឺជាសារធាតុគីមីផ្ទុះដែលរួមបញ្ចូលសមាសធាតុ សំខាន់ៗដូចជា ស៊ុលផួរ ធ្យូង និងប៉ូតាស៉្យូម នីត្រាត ។ ស៊ុលផួរ និងធ្យូងមានតួនាទីជាឥន្ធនៈ ចំណែកប៉ូតាស៉្យូម នីត្រាត
«រំសេវ» គឺជាសារធាតុគីមីផ្ទុះដែលរួមបញ្ចូលសមាសធាតុ សំខាន់ៗដូចជា ស៊ុលផួរ ធ្យូង និងប៉ូតាស៉្យូម នីត្រាត ។ ស៊ុលផួរ និងធ្យូងមានតួនាទីជាឥន្ធនៈ ចំណែកប៉ូតាស៉្យូម នីត្រាត
«រំសេវ» គឺជាសារធាតុគីមីផ្ទុះដែលរួមបញ្ចូលសមាសធាតុ សំខាន់ៗដូចជា ស៊ុលផួរ ធ្យូង និងប៉ូតាស៉្យូម នីត្រាត ។ ស៊ុលផួរ និងធ្យូងមានតួនាទីជាឥន្ធនៈ ចំណែកប៉ូតាស៉្យូម នីត្រាត ដើរតួនាទីជាអ្នកបង្កើតប្រតិកម្មអុកស៊ីត ។
«រំសេវ» ត្រូវបានប្រើប្រាស់ក្នុងសម័យពិភពលោកកើតមានសង្គ្រាមដែលជាវត្ថុធាតុដើមសំខាន់បំផុតក្នុងសព្វាវុធចម្បាំងក្នុងសមរភូមិដូចជាគ្រាប់បែក កាំភ្លើងកាណុង កាំភ្លើងត្បាល់ កាំភ្លើងអាបេ មីស៊ីល និងឧបករណ៍ចម្បាំង ទំនើបៗផ្សេងទៀត ។ ចំណែកប្រើប្រាស់ជាការកម្សាន្តមានដូចជា កាំជ្រួច និងផាវជាដើម ។ ដូច្នេះតើ «រំសេវ» មានប្រភពនៅប្រទេសណា? «រំសេវ» បានបង្កើតឡើងក្នុងប្រទេសចិន នៅសតវត្សរ៍ទី៩ និងសរសេរជារូបមន្តឡើងក្នុងសតវត្សរ៍ទី១១ នៅរជ្ជកាលសុង ។ ការច្នៃប្រឌិតនេះធ្វើឱ្យប្រទេសចិនមានលទ្ធភាពបង្កើតផាវ កាំជ្រួច និងសព្វាវុធប្រើប្រាស់រំសេវដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិន ។
ជាច្រើនសតវត្សរ៍កន្លងផុតទៅ អាវុធជាតិផ្ទុះរបស់ចិនលេចរូបរាងឡើងក្នុងប្រទេសកាន់សាសនាម៉ូស្លុីម ប្រទេសអឺរ៉ុប និងឥណ្ឌា ៕
ចែករំលែកព័តមាននេះ