ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសនិយមថ្មីនៃមុខងារកាមេរ៉ា AI Color Portrait ដែលហាយឡាយពណ៌ ធានាថារូបថតអ្នកនឹងលេចធ្លោ រស់រវើក ទោះថតអគារចាស់ ឬសំណង់បែបបុរាណក៏ដោយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះការថតរូបតាមរយៈស្មាតហ្វូន គឺទទួលបានការចាប់អារម្ម ណ៍ និងពេញនិយមខ្លាំង ក្នុងការថតនូវអាគារចាស់ៗសំណង់បែបប្រវត្តិសាស្រ្ត ការ ថតបែប ជីវិតរស់នៅ…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះការថតរូបតាមរយៈស្មាតហ្វូន គឺទទួលបានការចាប់អារម្ម ណ៍ និងពេញនិយមខ្លាំង ក្នុងការថតនូវអាគារចាស់ៗសំណង់បែបប្រវត្តិសាស្រ្ត ការ ថតបែប ជីវិតរស់នៅ រូបថតបែប Landscape ឬការថតពីលំហអាកាសលើស្កាយបារខ្ពស់ៗ ការថត បែបសខ្មៅ ឬពណ៌ធ្វើឲ្យកម្មវត្ថុ object ឬមនុស្ស ឲ្យលេចធ្លោ និងរស់រវើក ដើម្បីបង្ហោះអួត ថ្វីដៃគ្នាក្នុងបណ្តាញសង្គម ។

This image has an empty alt attribute; its file name is DSCF7619.png

គួរកត់សម្គាល់ផងដែរថា នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួន គឺ នៅសេសសល់អគារចាស់ៗមួយចំនួន ហើយអគារចាស់ទាំងអស់នោះមានអាយុកាលមិន តិចឆ្នាំឡើយ និងសុទ្ធតែមានប្រវត្តិ ក៏ដូចជាការកកើតរបស់វា ។ អគារចាស់ៗដែលបន្សល់ ទុករហូតដល់ពេលបច្ចុប្បន្ននេះមានដូចជា ៖ ផ្សារធំថ្មី សារមន្ទីរជាតិ ស្ថានីយរថ ភ្លើង បណ្ណាល័យជាតិ ប្រៃសណីយ៍កម្ពុជា ផ្ទះបែបបារាំង អាគារសាលាខេត្តបាត់ដំបង និងអគារ ចាស់ៗផ្សេងៗទៀត ។ ពេលខ្លះចង់ផ្តិតយករូបភាពនៃអគារចាស់ៗទាំងនោះឲ្យមាន សភាពសខ្មៅ ហើយលេចរូបមនុស្សឲ្យមានពណ៍ចម្រុះ ឬលេចធ្លោតែ object តែមិនដឹងត្រូវ ធ្វើដូចម្តេច?

This image has an empty alt attribute; its file name is IMG20200731101024.png

ថ្មីៗនេះ បើយោងតាមផេកហ្វេសប៊ុក ឬ Youtube ផ្លូវការរបស់ក្រុមហ៊ុន OPPO នៅកម្ពុជា ក៏ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងថៃ គ្រោងនឹងបញ្ចេញនូវស្មាតហ្វូន Reno 4 ជំនាន់ថ្មី កាន់តែទំនើប កាន់តែអស្ចារ្យ ដែលបំពាក់មុខងារច្រើននឹកស្មានមិនដល់ ជាពិសេ សស្មាតហ្វូននេះ បានបំពាក់មកនូវមុខងារកាមេរ៉ា AI ក៏ដូចជាបច្ចេកវិទ្យា AI ទំនើបថ្មីឈាន មុខ ពោរពេញគំនិតច្នៃប្រឌិតឈានមុខតាមរយៈ AI Color Portrait, Monochrome Video, Night Flare Portrait, Ultra Dark Mode, Ultra Clear 108MP ថតរូប ឬវីដេអូ Bokeh ជាមុខ ងារមួយចំនួន ដែលទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន និងពេញនិយមយ៉ាង ខ្លាំងក្នុងការថតសំណង់អគារចាស់ៗលេចធ្លោ រស់រវើក ដែលតម្រូវចិត្តអ្នកប្រើប្រាស់ទូទៅ ។

This image has an empty alt attribute; its file name is IMG20200731111352.png

បច្ចុប្បន្ននេះ ការថតរូបតាមស្មាតហ្វូន គឺទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែ ផ្តល់ភាពងាយស្រួលដាក់តាមខ្លួន ចាប់ប្លង់បានភ្លាមៗ ជាមួយនឹងមុខងារសម្បូរបែប ហើយ ពេលនេះ OPPO Reno 4 បានបន្ថែមមុខងារ AI Color Portrait ដែលមុខងារនេះបាន បំពាក់បច្ចេកវិទ្យា AI មានភាពឆ្លាតវៃក្នុងការបែងចែកផ្ទៃខាងក្រោយសខ្មៅ ជាពិសេសល្អ បំផុតក្នុងការថតទេសភាពអគារ និងរំលេចពណ៌មនុស្សឲ្យកាន់លេចធ្លោ និងបង្កើនភាព ទាក់ទាញលើសពីការរំពឹងទុក ។

This image has an empty alt attribute; its file name is IMG20200731134001.png

តោះ! ដើម្បីឲ្យជ្រាបពីប្រវត្តិខ្លីៗរបស់ផ្សារធំថ្មី និងសារមន្ទីរជាតិ កុំភ្លេចអាន និងទស្សនារូប ភាព៖
ផ្សារធំថ្មី ត្រូវបានសាងសង់ឡើងដំបូងនៅក្នុងឆ្នាំ1929 ដោយប្រទេសបារាំង ដែលពេល នោះ អាណាចក្រកម្ពុជា ស្ថិតក្រោមអាណានិគមនិយមបារាំង ។ បើគិតមកដល់ពេលនេះ មានអាយុកាលជិត 100 ឆ្នាំហើយ ។ អំឡុងពេលត្រួតត្រាកម្ពុជា បារាំងបានចាក់លប់បឹង តេជោពីអតីតកាលនោះទាំងស្រុង ដើម្បីសាងសង់ផ្សារដ៏ធំមួយ ចំកណ្ដាលរាជធានីភ្នំពេញ នៅឆ្នាំ1929 ដើម្បីបម្រើដល់ការចរាចរណ៍ផលិតផលនានា លើដែនដីអាណានិគមរបស់ ខ្លួនមួយនេះ ។ បច្ចុប្បន្ននេះ ផ្សារធំថ្មី គឺជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បងប្អូនខ្មែរ ប្រកបអាជីវកម្មលក់ដូរដូចជា បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងអលង្ការ សម្លៀកបំពាក់ គ្រឿង អេឡិចត្រូនិក សៀវភៅ និងរបស់អនុវស្សាវរីយ៍ជាដើម ។ មិនតែប៉ុណ្ណោះ ផ្សារធំថ្មី ក៏ក្លាយ ជាកន្លែងទេសចរណ៍មួយនៅកណ្តាលទីក្រុងភ្នំពេញ ដែលអាចទាក់ទាញភ្ញៀវទេសចរគ្រប់ ទិសទីមកទស្សនាមិនដែលរំលងឡើយ ។

This image has an empty alt attribute; its file name is Old-Building-2.png

ចំណែកឯសារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅឆ្នាំ1917 តាមរបៀបស្ថាបត្យកម្មប្រពៃ ណីខ្មែរ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (1863 – 1953)ដែលមាន បណ្ដោយ 54 ម៉ែត្រ និងជម្រៅ 66 ម៉ែត្រ ដែលស្ថាបត្យករជនជាតិបារាំងឈ្មោះ George Groslier ។ នៅក្នុងឆ្នាំ1920 បានដាក់សម្ពោធផ្លូវការ ក្រោមព្រះរាជាធិបតីភាពព្រះបាទ ស៊ីសុវត្ថិ និងចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា ។ លុះ មកដល់ឆ្នាំ1979 សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា «សារមន្ទីរវត្ថុបូរាណ» និងបន្ទាប់ច្រើនឆ្នាំ មកក៏ត្រូវបានប្រែឈ្មោះថា «សារមន្ទីរជាតិកម្ពុជា» ដែលសារមន្ទីរជាតិធំជាងគេនៅ ប្រទេសកម្ពុជា ហើយក៏ជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់បាន រក្សាទុករូបសំណាក វត្ថុបូរាណ និងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជាចំនួនជាង 1 ម៉ឺន 4 ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយៗមកទៀត ហើយសព្វថ្ងៃទីនេះ ក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរមួយកន្លែងក្នុងក្រុងភ្នំពេញផងដែរ ។

This image has an empty alt attribute; its file name is Old-Building-.png

តួយ៉ាងបច្ចុប្បន្ននេះ ស្មាតហ្វូននៅលើទីផ្សារក្នុងប្រទេសកម្ពុជា កំពុងតែមានការប្រកួត ប្រជែងគ្នាយ៉ាងខ្លាំងប៉ុន្តែលែងជាការព្រួយបារម្ភហើយទៀតហើយ ។ ក្រុមហ៊ុន OPPO បាន នឹងនាំយកស្មាតហ្វូន Reno 4 ដែលមានមុខងារជាច្រើន ជាពិសេសគឺ កាមេរ៉ា AI Color Portrait ។ មិនតែប៉ុណ្ណោះ Reno 4 ក៏មានកាមេរ៉ា AI និងបច្ចេកវិទ្យាAI ឈានមុខ បច្ចេក វិទ្យាសម្គាល់វៃឆ្លាត AI ថ្មីៗឈានមុខ អមមកជាមួយបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាក 2 នាទីបាន 50% សាក 5 នាទីមើលវីដេអូបាន 2 ម៉ោង លេងហ្គេមឆ្ងាញ់ដៃ ។

This image has an empty alt attribute; its file name is photo_2020-08-01_13-29-57.png

តោះ ! កុំភ្លេចរង់ចាំអ៊ុតមើលត្រកូល OPPO Reno ស៊េរីចុងក្រោយនេះ ជាស៊េរីល្បីខ្លាំង តាំងពីសម័យ F ស៊េរី រហូតដល់ Reno ស៊េរី ដែលទទួលការពេញនិយមគ្រប់ទិសទី ជា មួយនឹងលក្ខណៈពិសេសសម្បូរបែប បច្ចេកវិទ្យាថ្មីៗ ប្លែកៗ រួមទាំងប្រើសេវាកម្ម Google ឬ Google Play Store ដែលអាចដោនឡូតរាប់លានកម្មវិធីបានជាធម្មតា ដោយមិនគិតថ្លៃ និងងាយស្រួលប្រើបានរហ័សទាន់ចិត្ត ! ៕ អត្ថបទសហការ

http://

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ