ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសាង​គ្រឹះ​រឹង​មាំ​ដល់​ពន្លក​កូន​ខ្មែរ​! ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​សាងសង់​អគារសិក្សា ១ ខ្នង ៣ ជាន់ និង​របង​សាលា​សរុប​ខ្ទង់ ៤០ ម៉ឺន​ដុល្លារ នៅ​សង្កាត់​ព្រៃ​ស

5 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោកអ្នកឧកញ៉ា ភាព ហៀ​ក ស្ថាបនិក​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ​ ៖ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោកអ្នកឧកញ៉ា ភាព ហៀ​ក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង និង​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​ក្រុង​ពាលី ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​មន្ត្រីរាជការ​ជា​ច្រើន​រូប ដើម្បី​បើក​ការដ្ឋាន​សាងសង់​អគារសិក្សា ១ ខ្នង កម្ពស់ ៣ ជាន់ មាន​ចំនួន ១៥ បន្ទប់ ព្រមទាំង​របង​សាលា នៅ​សាលា​បឋម​សិក្សា​ព្រៃ​ស ស្ថិត​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ពាណិជ្ជកម្ម​មួយ​ក្រោម​ក្រុមហ៊ុនមេ ជីប ម៉ុង ​។

ពិធី​ក្រុង​ពាលី​តាម​បែប​សាសនា​នេះ ធ្វើ​ឡើង​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តីសុខ​ចំរុងចំរើន និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បើក​ការ​ដា្ឋ​ន​សាងសង់​អគារសិក្សា​ថ្មី​នៅ​សាលា​បឋម​សិក្សា​ព្រៃ​ស​។ ជា​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​មុន​នឹង​ចាប់ផ្តើម​សាងសង់​សំណង់​ផ្សេង​ៗ ដើម្បី​ឲ្យ​ការ​សាងសង់​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​សេចក្តីសុខ​សេចក្តីចំរើន គេ​តែង​ប្រារ​ព្វ​ពិធី​នេះ​ឡើង មិន​ដែល​ខន​ខាន​ឡើយ ​។

សាលា​បឋម​សិក្សា​ព្រៃ​ស មាន​ផ្ទៃដី​ជិត ១ ហិច​តា និង​មាន​ទីតាំង​ស្ថិត​ពីក្រោយ​វត្ត​ធម្ម​ត្រ័យ ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ដោយ​អគារសិក្សា​មាន​ចំនួន​តិច ចាស់​ទ្រុឌទ្រោម និង​ចំនួន​សិស្សានុសិស្ស​ចេះ​តែ​កើន​ឡើងជា​លំដាប់ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ជួយ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប​ម៉ុង ជួយ​សាងសង់ និង​បាន​សម្រេច​ឱ្យ​មាន​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​នា​ពេល​នេះ ​។

ក្នុង​ឱកាស​នោះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា​៖ ក្នុង​នាម​រដ្ឋបាល​រាជធានី និង​ក្នុង​នាម​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ក្រុមហ៊ុន ជីប​ម៉ុង ដែល​បាន​ជួយ​សាងសង់​អគារសិក្សា​ដ៏​ប្រណិត​ខាងលើ​នេះ​។ នេះ​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​បំផុត​លើ​វិស័យ​អប់រំ ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី សម្រាប់​ប្រទេស​ជាតិ​យើង ​។

ជាមួយ​គ្នា​នោះ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​វិស័យ​អប់រំ ព្រោះ​ចំណេះវិជ្ជា គឺជា​ធនធាន​មួយ​ដែល​ចាយ​មិន​អស់​។ ជា​ផ្នែក​មួយ​នៃ​វិស័យ​ឯកជន ដែល​លូតលាស់​នៅ​ក្នុង​សង្គម​ខ្មែរ ការ​ចូលរួម​ឧបត្ថម្ភ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​នៅ​បឋម​សិក្សា​ព្រៃ​ស​នេះ គឺជា​ចំណែក​មួយ​ដែល​ជំរុញ​ការ​បណ្តុះ​ធនធាន​នៅ​ក្នុង​សង្គម​ឱ្យ​បាន​ពេញលេញ សម្រាប់​ពេល​អនាគត ​៕ អត្ថបទសហការ