បារាជិក​៤​អ្នកបួស​ត្រូវ​តែ​វៀរ​ដាច់​ខាត


បារាជិក​ទាំង​៤​ជា​អករណីយកិច្ច​របស់​អ្នកបួស​គឺ ១-​សេពកាម ២-​លួច​ទ្រព្យ​គេ ៣-​មនុស្ស​វិគ្គហៈ និង​៤-​ពោល​អួត​ធម៌​ជា​គុណវិសេស​របស់​មនុស្ស ដែល​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ហាមឃាត់​មិន​ឲ្យ​អ្នកបួស​ប្រព្រឹត្ត​ដាច់ខាត ព្រោះ​ជា​អំពើ​ប្រទូស្ដ​សាសនា និង​បៀតបៀន​ដល់​អ្នក​ដទៃ ។

នៅ​ក្នុង​អត្ថ​កថា​លោក​បានរ​ង្គា​យ​សេចក្តី​យ៉ាងនេះ​ថា បុគ្គល​ជំពូក​ខ្លះ អាស្រ័យ​នឹង​ការ​សេពកាម​ជា​ហេតុ ក៏​ប្រទូស្ដ​និង​បៀតបៀន​គ្នា ដរាប​ចាក់​កាប់សម្លាប់​គ្នា​ក៏​មាន ។ បុគ្គល​ជំពូក​ខ្លះ​ចង់បាន​ទ្រព្យ​របស់​គេ ក៏​ប្រទូស្ដ​និង​បៀតបៀន​ម្ចាស់ទ្រព្យ​គេ​ក៏​មាន ។ ខ្លះ​ទៀត​ឃើញ​គេ​គោរព​រាប់អាន​ដោយ​ចិត្ត​ស្មោះ​ក៏​និយាយ​បញ្ឆោត​គេ​ដោយ​ឱ្យ​បែកបាក់​គ្នា​ក៏​មាន ។ ឯ​អ្នកបួស​ពួក​ខ្លះ​ទៀត​ព្រោះតែ​ចង់បាន​លាភសក្ការៈ​ហួសប្រមាណ​ក៏​ពោល​អួត​ថា​ខ្លួន​បាន​សម្រេច​ធម៌​យ៉ាងនេះ យ៉ាងនោះ តែ​តាម​ការ​ពិត​គឺជា​សម្តី​ភូត​កុហក​សោះ ។

អំពើ​អម្បាល​នេះ​ហៅ​ថា​ប្រទូស្ដ ថា​បៀតបៀន​អ្នក​ដទៃ ជា​អករណីយកិច្ច​ដែល​ព្រះ​បរមគ្រូ​ជា​ម្ចាស់​ទ្រង់​ហាមប្រាម​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​មិន​ឲ្យ​ធ្វើ​ជា​ដាច់ខាត ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ