ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​០១ ដល់ទី​០៥ ខែសីហា កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ស៉ី​ន​ឡា​គូ និង​ធ្វើ​ឲ្យ​មាន​ភ្លៀង ខ្យល់​កន្ដ្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូនដំណឹង​មក​ថា កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ស៊ី​ន​ឡា​គូ មក​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​វិ​វត្ត​ទៅ​ជា​វិ​សម្ពាធ​ទាប​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ដ្រាក់ ចាប់ពី​ថ្ងៃ​ទី​០១ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូនដំណឹង​មក​ថា កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ស៊ី​ន​ឡា​គូ មក​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​វិ​វត្ត​ទៅ​ជា​វិ​សម្ពាធ​ទាប​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ដ្រាក់ ចាប់ពី​ថ្ងៃ​ទី​០១ ខែសីហា ដល់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ នៅ​តំបន់​មួយ​ចំនួន ។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​០១ ខែសីហា​នេះ ។

ក្រសួង​ធនធាន​ទឹកបាន​បន្ត​បញ្ជាក់​ថា បណ្តា​ខេត្ត​នៅ​តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​កើន​ឡើងជា​បន្តបន្ទាប់ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) ។

មួយទៀត តំបន់​មាត់សមុទ្រ និង​នៅ​លើ​ផ្ទៃសមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) រួម​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ។ ចុង​ក្រោយ តំបន់​ផ្សេង​ៗ​ទៀត អាច​នឹង​មាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​មធ្យម ។

ក្រសួង​ធនធានទឹក​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕