ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង 10 ចំណុច​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​គី​ម ជុង​អ៊ុ​ន

9 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​អាថ៌​កំបាំង​១០ចំណុច​របស់​មេដឹកនាំ​វ័យក្មេង​នៃ​ប្រទេស​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន យោង​តាម​គេហទំព័រ​បរទេស International Business Times ។

កោះសន្តិភាព​សូម​បង្ហាញ​ជូន​អាថ៌​កំបាំង​១០ចំណុច​របស់​មេដឹកនាំ​វ័យក្មេង​នៃ​ប្រទេស​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន យោង​តាម​គេហទំព័រ​បរទេស International Business Times ។

១-​ថ្ងៃកំណើត​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង
មេដឹកនាំ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ទំនងជា​កើត​នៅ​ឆ្នាំ​១៩៨៣ ឬ​១៩៨៤ ។ ថ្ងៃកំណើត​ជាក់លាក់​របស់​ថ្នាក់ដឹកនាំ​កំពូល​រូប​នេះ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​ដូច​ឪពុក​របស់​លោក តែ​អាជ្ញាធរ​កូរ៉េ​ខាងជើង​បញ្ជាក់​ថា គី​ម ជុង​អ៊ុ​ន កើត​ថ្ងៃ​ទី ៨ មក​រា ឆ្នាំ​១៩៨៤ ។

២-​ប្រើ​រហស្សនាម​ពេល​នៅ​មហាវិទ្យាល័យ
គី​ម ជុង​អ៊ុ​ន ប្រើ​រហស្សនាម​«​ផាក អ៊ុ​ន​» អំឡុង​ពេល​សិក្សា​នៅ​សាលា​អន្តរជាតិ​ប៊ែ​រ​ឡាំង​រហូត​ដល់​ឆ្នាំ​១៩៨៨ ។ មិត្ត​រួម​ថ្នាក់​របស់​គី​ម ជុង​អ៊ុ​ន មិន​ជឿ​ថា លោក​ជា​កូនប្រុស​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ទេ​។ នៅ​សាលា​ប៊ែ​រ​ឡាំង គី​ម ជុង​អ៊ុ​ន រៀន​ភាសា​អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​ភាសា​បារាំង ។

៣-​ជក់ចិត្ត​ទស្សនា​កីឡាបាល់បោះ
យោង​តាម​មិត្តភក្តិ​រៀន​នៅ​មហាវិទ្យាល័យ​ស្វ៊ី​ស​ឱ្យ​ដឹង​ថា លោក​គី​ម ជុង​អ៊ុ​ន ចូល​ចិត្ត​ទស្សនាការ​ប្រកួត​កីឡាបាល់បោះ និង​ថតរូប​ជាមួយ​កីឡាករ ល្បី​ៗ​ដូច​ជា ខូ​ប​ប្រាយ​អិន​, តូ​នី​ឃូ​ខក​, ម៉ៃ​ឃើ​ល ចូ​ដាន់ និង​ឡែល​អេ ឡេ​ឃើ​។

៤-​គាំទ្រ​ផលិតផល​អា​មេ​រិ​ក
ទោះបីជា​កើត​ក្នុង​វង្ស​ត្រកូល​គី​ម ខណៈ​ដែល​លោកឪពុក​ជា​មេដឹកនាំ​ផ្តាច់​ការ​ប្រឆាំង​ដាច់ខាត​ទៅ​នឹង​អា​មេ​រិ​ក តែ​លោក​គី​ម ជុង​អ៊ុ​ន​មិន​មាន​និន្នាការ​ជ្រុលនិយម​ដូច​ឪពុក​ទេ ចំណែក​ស្លាក​យីហោ ល្បី​ៗ​របស់​អា​មេ​រិ​ក​ដែល​គី​ម  ជុង​អ៊ុ​ន ចូល​ចិត្ត​បំផុត​គឺ Nike ជា​ប្រភេទ​ទ្រនាប់ជើង​ហាត់​កីឡា​ដែល​មាន
តម្លៃ​ថ្លៃ​ជាងគេ ។

៥-​ជា​ប្រមុខរដ្ឋ​ក្មេង​ជាងគេ​ក្នុង​លោក
លោក​គី​ម ជុង​អ៊ុ​ន ក្លាយជា​ប្រមុខ​ដឹកនាំ​ប្រទេស​វ័យក្មេង​ជាងគេ​ក្នុង​លោក ។

៦-​កំពូល​អ្នក​ផឹកស្រា
តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា លោក​គី​ម ជុង​អ៊ុ​ន កើត​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​គី​ម ជុង​អ៊ុ​ន ជា​កំពូល​អ្នក​ផឹកស្រា​ប្រចាំ​ការិយាល័យ​របស់​លោក ពោល​គឺ​មិន​ដែល​ស្រវឹង​ម្តងណា​ទេ​។

៧-​ថ្ងៃកំណើត​លោក​គី​ម ជុង​អ៊ុ​ន គឺជា​ថ្ងៃ​បុណ្យ​ជាតិ
ថ្ងៃកំណើត​របស់​លោក​គី​ម ជុង​អ៊ុ​ន គឺជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​ដែល​ត្រូវ​បាន​ប្រកាស​តាំងពី​ឆ្នាំ ២០១០ មក​ម៉្លេះ។

៨-​គ្មាន​រូបថត​ឆ្លុះ​បញ្ចាំង​ពី​វីរភាព​អស្ចារ្យ​របស់​គី​ម ជុង​អ៊ុ​ន
រហូត​មក​ទល់​នឹង​ពេល​នេះ​ពុំ​មាន​រូបថត​របស់​គី​ម ជុង​អ៊ុ​ន​បង្ហាញ​ពី​វ័យ​ពេញ​ក​ម្លោះ និង​រូបថត​មុន​ពេល​ក្លាយជា​មេដឹកនាំ​របស់​កូរ៉េ​ទេ ។

៩-​ខ្លាច​ជាងកាត់សក់
លោក​គី​ម ជុង​អ៊ុ​ន មា​ការ​តក់ស្លុត​ជាមួយនឹង​ជាងកាត់សក់​តាំងពី​កុមារភាព​មក​ម្លេ​៉ះ ពោល​គឺ​ខ្លាច​កន្ត្រៃ​របស់​ជាង​ជ្រុល​ដាច់​ស្បែក​ក្បាល ។

១០-​វះកាត់​ទម្រង់​មុខ​ដើម
ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ឱ្យ​ដឹង​ថា លោក​គី​ម ជុង​អ៊ុ​ន ប្រហែលជា​វះកាត់​ដើម្បី​ឱ្យ​មាន​ទម្រង់​មុខ​ដូច​ទៅ​នឹង​ឪពុក​របស់​លោក ខណៈ​េ​ពល​ដែល​ទម្រង់​មុខ​ពេល​បច្ចុប្បន្ន​ខុស​គ្នា​ស្រឡះ​ទៅ​នឹង​ទម្រង់​មុខ​កាលពី​គី​ម ជុង​អ៊ុ​ន នៅ​វ័យ​ជំទង់ ៕