ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំ​មួយ​ពោល​ថា «​គ្មាន​អ្នកក្រ​ណា ធ្វើការ​លំបាក​ស្មើ​អ្នកមាន​ទេ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្វី​ដែល​កើតឡើង​ដោយ​គ្មាន​ការ​គិត ​និង​ការ​ខំប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ឡើយ ។ គ្មាន​អ្វី​ខ្លាំង​ជាង​ការ​មានគំនិត​ទេ ការ​គិត​ គឺ​ពិតជា​នាវា​ដែល​នាំ​ផ្លូវ​ឱ្យ​វាសនា​របស់​យើង​ម្នាក់​ៗ ទៅ​រក​អ្វីមួយ​ដែល​យើង​ប្រាថ្នា ​។…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្វី​ដែល​កើតឡើង​ដោយ​គ្មាន​ការ​គិត ​និង​ការ​ខំប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ឡើយ ។ គ្មាន​អ្វី​ខ្លាំង​ជាង​ការ​មានគំនិត​ទេ ការ​គិត​ គឺ​ពិតជា​នាវា​ដែល​នាំ​ផ្លូវ​ឱ្យ​វាសនា​របស់​យើង​ម្នាក់​ៗ ទៅ​រក​អ្វីមួយ​ដែល​យើង​ប្រាថ្នា ​។ ឧទាហរណ៍​ថា អ្នក​កើតមក​ក្នុង​គ្រួសារ​ដែល​ក្រ ប៉ុន្តែ​ការ​គិត​របស់​យើង គឺ​មិន​អាច​ក្រ​ទេ យើង​នឹង​មាន​ក្នុង​ថ្ងៃ​អនាគត ដូចនេះ​វា​អាច​មាន​គិត​បែប​នេះ ប្រាកដ​ណាស់​ថា​យើង​នឹង​អាច​រុងរឿង​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។

អ្នកខ្លះ​គិត​ថា អ្នកមាន គឺ​មាន​លុយ តែ​តាម​ពិត​មិន​ដូចនេះ​ទេ អ្នកមាន​គឺ​មានគំនិត​វិជ្ជមាន​ច្រើន​ជាង គេ​តែងតែ​គិត​អ្វី​ជា​វិជ្ជមាន​មុនគេ ​។ តួយ៉ាង​បើ​យើង​ប្រកាន់ពាក្យ​មួយ កើតមក​ក្រ​យ៉ាងម៉េច​ក៏​ដោយ បើ​គាត់​ថា គាត់​នឹង​មិន​អាច​ក្រ​យូរ​ទេ គាត់​ត្រូវ​តែ​មាន នោះ​វា​ពិត​ណាស់​ថា​អាច​គាត់​មាន​សង្ឃឹម​ជា​និច្ច​ក្នុង​ខ្សែជីវិត​មួយ​នេះ នេះ​ជា​ការ​លើក​ឡើង​របស់ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ម្នាក់ ដែល​គាត់​បាន​កើត​ចេញពី​ភាព​ក្រីក្រ​។

លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ខាំ ផែន (​ថ្នាំ​ពណ៌​ជាតិ​) បាន​មាន​ប្រសាសន៍​ថា «​ដូច​ខ្ញុំ​ជាដើម ព្រោះ​ខ្ញុំ​កើតមក​ជា​កូនកំព្រា​តាំងពី​ដើម ហើយ​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី ៦ តែ​ខ្ញុំ​មិន​ជឿ​ថា​ខ្ញុំ​មិន​ចេះ ហើយ​ខ្ញុំ​ក៏​មិន​ជឿ​ថា​ខ្ញុំ​មិន​អាច​មានបាន​ដែរ​។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​នឹង​មិន​ក្រ​»​។

លោក​បាន​បន្ត​ថា «​អ្នកមាន​គេ​ធ្វើ​ការងារ​រហូត​ដល់​យប់​កណ្តាល​ៗ​អា​ធ្រា​ត្រ តែ​អ្នកក្រ​ខ្លះ​ក៏​ឧស្សាហ៍​ដែរ​ណា ផឹក​ដល់​កណ្តាល​ៗ​អា​ធ្រា​ត្រដែរ​។ ខ្ញុំ​ឃើញ​អ្នកក្រ​ខ្លះ ឧស្សាហ៍​ណាស់ ល្ងាច​ៗ​ជុំ​គ្នា​មុខ​ផ្ទះ ប្រមែប្រមូល​ឱ្យ​តែ​បាន​សាច់​ក្លែម​មួយ​ស្បោង ប៊ី​យ៊ែ​រ​មួយ​កេះ​នឹង គឺថា​ទល់​ៗ​កណ្តាល​អា​ធ្រា​ត្រ ហើយ​គាត់​គិត​ថា​ខំ​ដូច​គេ​ដែរ ហេតុ​អ្វី​បាន​វា​មិន​មាន​។ ប៉ុន្តែ​ចង់​ប្រាប់​ថា បើ​ឧស្សាហ៍​ព្យាយាម​បែប​នេះ រឿង​អ្វី​អាច​មានបាន​នោះ ឧស្សាហ៍​ព្យាយាម​ទាល់តែ​លើ​ភាព​ត្រឹមត្រូវ​»​។

ការ​អនុវត្ត​រៀងរាល់ថ្ងៃ គឺជា​ការ​ច្នៃប្រឌិត​នេះ គឺជា​រឿង​សំខាន់ និង​ការ​ឧស្សាហ៍​ព្យាយាម ហើយ​ត្រឹម​គំនិត​ចង់​មានបាន​មិន​គ្រប់គ្រាន់​ទេ ទាល់តែ​យើង​តាំងចិត្ត​ធ្វើ​អ្វី​ៗ​ឱ្យ​ល្អ​បំផុត យើង​ចេះ​តែ​នាំ​គ្នា​ចង់​មាន តែ​យើង​មិនដឹង​ថា​អ្នកមាន​គាត់​ធ្វើការ​ពិបាក និង​ខំប្រឹង​ប៉ុណ្ណា​ទេ​។

លោក សោម សម្បត្តិ បាន​បន្ត​ថា «​ខ្ញុំ​អាច​និយាយ​បាន​ថា គ្មាន​អ្នកក្រ​ណា ធ្វើការ​លំបាក​ស្មើ​អ្នកមាន​ទេ ទោះបី​យើង​ដាក់​លី​សែង ទៅ​នៅ​ហាលថ្ងៃ​ហាលខ្យល់​យ៉ាងណា​ក្តី ក៏​នូវ​មិន​ទាន់​ស្មើ​ដូច​អ្នកមាន​ដែរ ពីព្រោះ​អ្វី​ដែល​ពិបាក​ជាងគេ​បំផុត​គឺ​ការ​គិត ហើយ​អ្នកក្រ​គឺ​ខ្ជិល​គិត អ្នកមាន​គឺជា​អ្នក​ឧស្សាហ៍​គិត​នឹង​ខ្លាំង​ជាងគេ​»​។

លោក សោម សម្បត្តិ ក៏​បា​នប​ន្យ​ល់​ខ្លះ​ៗ អំពី​គោលការណ៍ និង​ការ​ទទួលខុសត្រូវ​របស់​អ្នកមាន ៖
ទី​១ – គោលការណ៍​សេដ្ឋកិច្ច ក្នុង​សង្គម​ជាតិ​មួយ​ការ​ពិត​គេ​មិន​ដែល​និយាយ​ពី​អ្នកនយោបាយ​មុន​ទេ គេ​និយាយ​ពី​អ្នក​សេដ្ឋកិច្ច​មុន​។ ឧទាហរណ៍​ជាក់ស្តែង​មួយ ច្បាប់​ចរាចរណ៍​មួយ កើត​ចេញពី​គេ​ផលិត​រថយន្ត បើ​ធ្វើ​រថយន្ត​មិនកើត​មិន​ចាំបាច់​មានច្បាប់​ចរាចរណ៍​ទេ ដូចនេះ​ច្បាប់​ចេញ​ក្រោយ​ទេ សេដ្ឋកិច្ច​ចេញ​មុន​។ ហើយ​បើ​ងាក​មក​មើល​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​តែ​អ្នក​សេដ្ឋកិច្ច ចេះ​បោះ​ពុ​ម្ភ​លុយ​ចឹ​ង​ទៅ ទើប​យើង ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឬ​ក៏​ឯកជន​។ ដូចនេះ​នៅ​លើ​ពិភពលោក​នេះ រដ្ឋាភិបាល​ណា​ក៏​យក​សេដ្ឋកិច្ច​ជា​ចំបង​ដែរ​។

ទី​២- សង្គមកិច្ច យើង​មើល​លោក អា​ប្រា​ហ៊ា​ម លីង​កូ​ល លោក​ថា​ដើម្បី​ជួយ​អ្នកក្រ កុំ​ធ្វើខ្លួន​ឱ្យ​ក្រ​ម្នាក់​ទៀត ដូចនេះ​ការ​ពិត​គ្មាន​អ្នក​ណា​អាច​ជួយ​សង្គម​ជាង​អ្នកមាន​ទេ​។

ទី​៣- កាតព្វកិច្ច ការ​ពិត​អ្នកមាន​ជួយ​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​ឱ្យ​រដ្ឋ​មាន​លុយ​ទៅ​ជួយ​អ្នកក្រ ដូចនេះ​អ្នកមាន​នេះ​ហើយ ដែល​មាន​កាតព្វកិច្ច ជួយ​អ្នកក្រ​។ លោក​បាន​បន្ថែម​ថា «​មួយវិញទៀត អ្នក​គួរតែ​ធ្វើ​ជា​មនុស្ស ដែល​កុំ​លើកលែង​ឱ្យ​ខ្លួនឯង​ឱ្យ​សោះ អ្នក​ដទៃ​អាច​លើកលែង​បាន ប៉ុន្តែ​ខ្លួនឯង​មួយ​មិន​អាច​លើកលែង​បាន​ទេ​។ យើង​កុំ​យក​លេះ​ថា​ក្រ​អី​តែ​យើង គេ​ក៏​ក្រ​ដែរ ល្ងង់​អី​តែ​អញ គេ​ក៏​ល្ងង់​ដែរ​។ ពុទ្ធឱវាទ លោក​ថា​ខ្ជិល​គឺជា​ដើមហេតុ​នៃ​ក្តី​វិនាស ចឹ​ង​ការ​ពិត​ឱ្យ​តែ​លះបង់​ភាព​ខ្ជិល​បាន នោះ​យើង​ឈឺ​ក៏​មិន​ឈឺ ល្ងង់​ក៏​មិន​ល្ងង់ ក្រ​ក៏​មិន​ក្រ​។ ដូចនេះ​ខ្ញុំ​ចង់​ប្រាប់​ថា គ្មាន​អ្វី​លំបាក​ជាង​ការ​គិត​ទេ​»​។

លោក​បន្ត​ថា បើ​ការ​គិត​វា​ស្រួល ក្នុង​លោក​នេះ​នឹង​គ្មាន​រឿង​អស្ចារ្យ​ទេ ព្រោះ​រឿង​អស្ចារ្យ​សុទ្ធតែ​ចេញ​មក​ពី​ការ​គិត​ដែល​អស្ចារ្យ​។ លោក​គិត​ថា លោក​មិន​ធ្វើ​អាជីវកម្ម​ណា​ងាយ​ៗ ហើយ​ស្រួល​ៗ​ទេ ព្រោះ​អាជីវកម្ម​ដែល​ងាយស្រួល គឺ​ងាយ​ងាប់​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ