ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះ
មហន្តរាយ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូជំនាន់ទី១០ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញ
បើកបរ-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៤ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះកងពលតូចទ័ពពិសេសឆត្រ
យោង៩១១ ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល សម្រេចកែសម្រួលដំឡើងទៅជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ។ នេះគឺជាជំហានថ្មីមួយទៀត
ប្រកបដោយមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ សម្រាប់កងទ័ពជើងគោក ក៏ដូចជាសម្រាប់កងពលតូចទ័ពពិសេសឆត្រយោង៩១១ផ្ទាល់ ហើយក៏បានបង្ហាញឱ្យឃើញការទទួលស្គាល់សមត្ថភាព ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចកន្លងមករបស់យោ
ធិនទូទាំងអង្គភាព ។

ឧត្តមសេនីយ៍ឯក ហុ៊ន ម៉ាណែត ថ្លែងទៀតថា រហូតមកដល់ពេលនេះ កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយទទួលបានការកែសម្រួលផ្តើមពីកងអនុសេនាធំកងទ័ពឆត្រយោងក្នុងឆ្នាំ១៩៤៨ និងបានក្លាយជាកងវរសេនាធំនៅក្នុងឆ្នាំ១៩៩៥ និងជាកងពលតូចនៅក្នុងឆ្នាំ១៩៩៩ ហើយបានក្លាយជាបញ្ជាការដ្ឋានទ័ពពិសេសក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំពិសេសមួយ ព្រោះជាមួយនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំជាកងអន្តរាគមន៍ក្នុងកម្រិតរចនាសម្ព័ន្ធចាត់តាំងថ្មី កងពលក៏ទទួលបាននូវការបំពាក់ឯកសណ្ឋានថ្មី ដែលរចនាដោយនាយទាហានរបស់អង្គភាពផ្ទាល់ ។
ប៉ុន្តែបេសកកម្មនៅដដែល គឺការហ្វឹកហ្វឺនពង្រឹងកម្លាំង និងត្រៀមអនុវត្តបទបញ្ជា ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ក៏ដូចជាការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ។ សំខាន់ផងដែរនោះ គឺក្នុងនាមជាបញ្ជាការដ្ឋានទ័ពពិសេសចំណុះកងទ័ពជើងគោក ដែលទទួលភារកិច្ចជាទ័ពជំនាញ អង្គភាពធ្វើការហ្វឹកហ្វឺនជំនាញទ័ពពិសេស មិនមែនតែនៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែអង្គភាពក៏មានភារកិច្ចបណ្តុះបណ្តាលកសាងសមត្ថភាពលើជំនាញនេះសម្រាប់ទូទាំងកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិទាំងមូលតែម្តង រួមទាំងកងនគរបាលជាតិផងដែរ ។

ឯកឧត្តម ហុ៊ន ម៉ាណែត បន្តថា សម្រាប់រយៈពេលវែង កំណែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋានជាតិនិយម ក្នុងនោះ ៖
ទី១-ត្រូវថែរក្សានូវស្មារតីឆន្ទៈសេ្នហាជាតិ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពជាតិ
ទី២-ត្រូវធានាឱ្យបាននូវសមត្ថភាពម្ចាស់ការលើការបំពាក់ និងការហ្វឹកហ្វឺន ។

ចក្ខុវិស័យរបស់កងទ័ពជើងគោកក្នុងការកែទម្រង់ គឺការហ្វឹកហ្វឺនត្រូវធ្វើជាជំហានៗ ជាពិសេសការហ្វឹកហ្វឺនទ័ពជំនាញ ហើយត្រូវប្រមូលផ្តុំពីលើចុះក្រោម ឱ្យសមស្របនឹងធនធានរបស់យើង ស្របនឹងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសខួប២០ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលតម្រូវឱ្យពង្រឹងការហ្វឹកហ្វឺន និងបង្កើនសមត្ថភាពលើគ្រប់ផ្នែក ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងទៀតថា ទាំងនៅក្នុងបេសកកម្មថែរក្សាការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព ប្រតិបត្តិការសង្គ្រោះទឹកជំនន់ អគារបាក់ គឺសុទ្ធតែជាប្រតិបត្តិការដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ ។

តួយ៉ាងការថែរក្សាបាននូវស្ថិរភាព និងរារាំងកុំឱ្យមានសង្គ្រាម គឺដូចជាការថែរក្សាការពារបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋយើងរាប់មិនអស់ ។
ដូច្នេះសូមគ្រប់កងឯកភាព ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិទាំងមូល សូមពង្រឹងនូវស្មារតីឆន្ទៈ មនសិការស្នេហាជាតិ ការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលបានមកដោយការលំ
បាក និងចូលរួមដើម្បីជួយប្រទេសជាតិ និងជួយសង្គ្រោះប្រជាពលរដ្ឋយើង ៕

ចែករំលែកព័តមាននេះ