ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​ផ្លាស់​ប្តូរ​ប៊ូស៊ី​ម៉ូតូ​ធុន​ធំ​ស៊ី​ប៊ី​អ​ដោយ​ខ្លួនឯង​តាម​វិធី​ងាយ​ៗ

10 ឆ្នាំ មុន

តាម​ការ​សង្កេត​ឃើញជាក់ស្តែង​យុវវ័យ​មួយ​ចំនួន​ចូល​ចិត្ត​លេង​ស្ទីល​ម៉ូតូ​ធុន​ធំ​មិន​ចាញ់​ម៉ូតូ​ធម្មតា​ទ្បើ​យ តែ​នៅ​ត្រង់​ថា​ពេល​ជួប​បញ្ហា​រអាក់រអួល​តិចតួច​អាង​អូស​ចូល​ជាង​ខ្ជះខ្ជាយ​ថវិកា​មិន​ចេះ​តិច ។

តាម​ការ​សង្កេត​ឃើញជាក់ស្តែង​យុវវ័យ​មួយ​ចំនួន​ចូល​ចិត្ត​លេង​ស្ទីល​ម៉ូតូ​ធុន​ធំ​មិន​ចាញ់​ម៉ូតូ​ធម្មតា​ទ្បើ​យ តែ​នៅ​ត្រង់​ថា​ពេល​ជួប​បញ្ហា​រអាក់រអួល​តិចតួច​អាង​អូស​ចូល​ជាង​ខ្ជះខ្ជាយ​ថវិកា​មិន​ចេះ​តិច ។ ដូចនេះ​សូម​ណែនាំ​ពី​បច្ចេកទេស​ប្តូរ​ប៊ូស៊ី​ម៉ូតូ CBR ដោយ​ខ្លួនឯង​ដូច​តទៅ​៖

១-​ប្រមូល​ប្រដាប់ប្រដា​គ្រឿង​សោ​ផ្សេង​ៗ​មក​ដាក់​ក្បែរ​ខ្លួន ។ មួយវិញទៀត ប្រសិនជា​ម៉ូតូ​ជាទី​ស្រ​ទ្បា​ញ់​នោះ​មាន​មក​ជាមួយ​ដោយ​គ្រឿង​សោ​មួយ​ឈុត​កាន់តែ​ប្រសើរ ។ បន្ទាប់​មក​ទិញ​ប៊ូស៊ី​ថ្មី​មក​ប្រើ និង​ដោះ​ចេញពី​ប្រអប់​មក​ពិនិត្យ​ត្រៀម​ផ្លាស់​ប្តូរ ។ 

២-​ដាក់​ចន្ទល់​ម៉ូតូ​ហើយ​ចាប់ផ្តើម​អនុវត្ត​កិច្ចការ​ភ្លាម ។ ដើម្បី​ធានា​ពី​សុវត្ថិភាព​អ្នក​គួរតែ​ផ្តាច់​ចរន្ត​ភ្លើង​របស់​អា​គុយ​ជា​មុន​សិន ។ ដំបូង​ទ្បើ​យ​រក​មើល​ទីតាំង​ដែល​ប៊ូស៊ី​ស្ថិត​នៅ ។ អ្នក​មិន​ត្រូវ​មួល​ដោះ​ផ្នែក​មួយ​ចំនួន​ចេញពី​ខ្សែ​ប៊ូស៊ី​ទ្បើ​យ ប្រសិនជា​ចង់​ដោះ​តួ​ប៊ូស៊ី​មក​មើល​នោះ ។ ក្បាល​តំណ​របស់​វា​មាន​ខ្សែ​ត​ភ្ជាប់​ចរន្ត​រួច​ស្រេច ដែល​ប្រហែលជា​ពិបាក​នឹង​ធ្វើការ​ដោះ​ចេញ​ដោយ​ដៃ​បន្តិច ។ ដូច្នេះ​រាល់​ការ​ប្រតិបត្តិ​ត្រូវ​តែ​ធ្វើ​តាម​សម្រួល ។

៣-​រក្សា​ភាព​ស្អាត​ជា​និច្ច​នៅ​ត្រង់​ក្បាល​ប៊ូស៊ី ។ នៅ​គ្រានោះ គឺ​លោក​អ្នក​គួរ​សម្អាត​កាក​សំណល់​ផ្សេង​ៗ​នៅ​ជុំវិញ ឬ​បរិវេណ​ទីតាំង​នោះ ហើយ​លៃ​យ៉ាងណា​ឱ្យ​វា​បញ្ឆេះ​ដើរ​ស្រួល​ចៀសវាង​កាក​សំណល់​តោង​ជាប់​ក្បាល​ប៊ូស៊ី​នាំ​ឱ្យ​រអាក់រអួល ឬ​ដេរ​មិន​ឆេះ ។ វិធី​សម្អាត​គឺ​ប្រើ​ច្រាស​ដុសធ្មេញ​សរសៃ​ទន់​ដុស​ក្រ​ទ្បឹ​ង​ទៅ​ក្នុង​តំបន់​នោះ បើ​មាន​ខ្យល់​បាញ់​សម្អាត​បន្ថែម​កាន់តែ​ប្រសើរ ។

៤-​ដំណាក់កាល​ប្រើ​សោ​ប៊ូស៊ី ។ អ្នក​ចាំបាច់​ត្រូវ​មាន​សោ​សម្រាប់​ដោះ​ក្បាល​ប៊ូស៊ី ទើប​ងាយស្រួល​ធ្វើការ ពេល​នោះ​គឺ​គ្រាន់តែ​មួល​វា​ពាក់កណ្តាល​នៃ​គ្រាប់​សោ​ជា​ការ​ស្រេច ។

៥-​ដោះ​យក​ប៊ូស៊ី​ចាស់​ចេញ ។ នៅ​ពេល​នោះ​ម៉ូតូ​អ្នក​ច្បាស់​ជា​មាន​រន្ធ​មួយ​ចំហរ​ដូច​ជា ការ​វះកាត់​យក​បេះដូង​ចេញពី​ខ្លួន​មនុស្ស​ដូច្នោះ​ដែរ ហើយ​វា​ក៏​ពុំ​មាន​អ្វី​គួរ​ឱ្យ​ឆ្ងល់​ដែរ​ថា តើ​គួរ​ធ្វើ​យ៉ាងណា​បន្ត​ទៀត​នោះ គឺ​គ្រាន់តែ​ដាក់​ប៊ូស៊ី​ថ្មី​ចូល​ត្រឹម​ត្រូវជា​ការ​ស្រេច ប៉ុន្តែ​សូម​អនុវត្ត​ទៅ​តាម​ដំណាក់កាល​របស់​វា ។

៦-​ភ្លាម​នោះ​ចាប់ផ្តើម​ប្រៀបធៀប​ផលិតផល​ចាស់​និង​ថ្មី​ថា តើ​ប៊ូស៊ី​ថ្មី​ទើបនឹង​ប្តូរ​នោះ​មាន​អានុភាព​ថាមពល​កម្រិត​ណា​មុន​នឹង​ស៊ក​បញ្ចូល​ទីតាំង​ដើម ។ 

៧-​ដាក់​ប៊ូស៊ី​ថ្មី​ចូល ។ ដំបូង​ទ្បើ​យ​មួល​វា​ចូល​ដោយ​ផ្ទាល់​ដៃ​រហូត​ដល់​តឹង​ណែន ទើប​ប្រើ​សោ​ប៊ូស៊ី​រឹត​សម្រេច ។

៨-​ដាក់​ឬ​ភ្ជាប់​ខ្សែ​ប៊ូស៊ី​ដែល​ផ្តាច់​ចេញ​ទៅ​កន្លែង​ដើម​វិញ ។

៩-​ចាប់ផ្តើម​សាកល្បង​បញ្ឆេះ​ម៉ាស៊ីន​តេស្ត​មើល ដើម្បី​បញ្ចប់​កិច្ចការ​នេះ​តែ​ម្តង ៕