ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចុះ​យុទ្ធនាការ​ចុះ​ចែក​ថ្នាំ​អា​ប៊ែ​ត ផ្សព្វផ្សាយ និង​ធ្វើការ​កម្ចាត់​ជម្រក​មូស​ខ្លា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ករណី​ផ្ទុះ​ជម្ងឺ​គ្រុន​ឈី​ក នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ចេញ​នូវ​វិធានការ​ដល់​គ្រប់​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​៩ ក្នុង​ខេត្ត​ចុះ​យុទ្ធនាការ​ចុះ​ចែក​ថ្នាំ​អា​ប៊ែ​ត និង​ធ្វើការ​កម្ចាត់​ជម្រក​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លង ជំងឺគ្រុនឈាម…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ករណី​ផ្ទុះ​ជម្ងឺ​គ្រុន​ឈី​ក នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ចេញ​នូវ​វិធានការ​ដល់​គ្រប់​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​៩ ក្នុង​ខេត្ត​ចុះ​យុទ្ធនាការ​ចុះ​ចែក​ថ្នាំ​អា​ប៊ែ​ត និង​ធ្វើការ​កម្ចាត់​ជម្រក​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លង ជំងឺគ្រុនឈាម ឬ​គ្រុន​ឈី​ក​។ ដោយ​ក្នុង​នោះ​រដ្ឋបាល​ស្រុក​មង្គល​បូ​រី ដឹកនាំ​ដោយ​ឯកឧត្តម លី សារី អភិបាលរង​ខេត្ត និង​ជា​តំណាង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ធ្វើការ​ចុះ​ចែក​ថ្នាំ អា​ប៊ែ​ត សម្អាត​បរិស្ថាន​កាប់​ឆ្ការព្រៃ​ដែល​ជា​ជម្រក​មូស​ខ្លា តាម​ដងផ្លូវ​សាធារណៈ​។

ដោយ​មានការ​ចូល​ពី​ថ្នាក់ដឹកនាំ​មន្ទី​សុខាភិបាល ថ្នាក់ដឹកនាំ​ស្រុក កងកម្លាំងប្រដាប់អាវុធ យុវជន​កាកបាទក្រហមកម្ពុជា យុវជន​សស​យក​បាន​ស្រុក​ចូលរួម​។ នា​ឱកាស​នោះ​នោះ​ដែរ ឯកឧត្តម លី សារី ក៏​បាន​ចុះ​ដាក់​ថ្នាំ​អា​ប៊ែ​ត តាម​ខ្នង​ផ្ទះ​របស់​បងប្អូន​ពលរដ្ឋ នៅ​ភូមិ​ហ្លួង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី​នោះ​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​អភិបាលរង​ខេត្ត​ក៏​បាន​ណែនាំ ដល់​ពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម ឬ​ជំងឺ​គ្រុន​ឈី​ក ដែល​កំពុង​កើត​មាននៅ​ក្នុង ប្រទេស​កម្ពុជា​យើង​នេះ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ករណី​ផ្ទុះ​ជម្ងឺ​គ្រុន​ឈី​ក ដោយសារ​តែ​ទីតាំង​របស់​ពួក​គាត់​រស់នៅ មិន​មាន​អនាម័យ ពិសេស​ជា​សម្បូរ​ទៅ​ដោយ​ជម្រក​របស់​មូស​ខ្លា​។

ហើយ​ជំងឺ​នេះ​វា​បណ្តាល​មក​ពី​មូស​ខ្លា​ញី​ខាំ​នៅ​ពេល​ថ្ងៃ ដែល​វា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម ឬ​គ្រុន​ឈី​ក​។ ដូច្នេះ​ដើម្បី​ជា​វិធានការ​ការពារ​ពី​ការ​ចម្លងជំងឺ​នេះ លោក​បាន​អំពា​នាវ​ដល់​បងប្អូន​ពលរដ្ឋ អាជ្ញាធរ​ទាំងអស់ ត្រូវ​រួម​គ្នា​លុប​បំបាត់​ជម្រក​មូស​ខ្លា តាម​រយៈ​ការ​ដាក់​ថ្នាំ អា​ប៊ែ​ត​ក្នុង​ពាង ឬ​អាង​ទឹកជា​ដើម លុប​បំបាត់​កន្លែង​ដែល​មាន​ដក់​ទឹក​ដូច​ជា ៖ សម្បក​កង់​ឡាន សម្បក​ដូង សំបក​កំប៉ុង កាប់​ឆ្ការព្រៃ​ដែល​ជា​ជម្រក​មូស​ខ្លា​ចេញ​។ ពិសេស​ត្រូវ​ដេក​ក្នុង​មុង​ជា​ប្រចាំ​មិន​ថា​ពេល​ថ្ងៃ ឬ​ពេល​យប់​ឡើយ បន្ទប់​ត្រូវ​មាន​អនាម័យ បើកប​ង្អូ​ច​ឲ្យ​ខ្យល់​ចេញចូល​ល្អ ត្រូវ​ស្លៀកពាក់​ខោអាវ វែង​ៗ​កុំ​ឲ្យ​មូស​ខ្លាខាំ​។

និង​ត្រូវ​ចូល​ផ្សព្វផ្សាយ​បន្ត​ទៅ​គ្រប់​មូលដ្ឋាន ដើម្បី​ឲ្យ​ពលរដ្ឋ​បានដឹង និង​អនុវត្ត​រួម​គ្នា​លុប​បំបាត់​ជំងឺគ្រុនឈាម ឬ​គ្រុន​ឈី​ក​កុំ​ឲ្យ​កើត​មាន​។ គូ​បញ្ជាក់​ផង​ដែរ​ថា ៖ ការ​ដាក់​នូវ​វិធាន និង​បើក​យុទ្ធនាការ​ចុះ​ចែក​ថ្នាំ អា​ប៊ែ​ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទូ​ទាំង​៩​ក្រុង​-​ស្រុក ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុង​ន័យ​បំផុស​ឲ្យ​បងប្អូន​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម ឬ​គ្រុន​ឈី​ក ដោយ​រដូវ​នេះ​ជា​រដូវ​ស្សា ហើយ​ក៏​សម្បូ​ទៅ​ដោយ​ជម្រក​មូស​ខ្លា​ផង​ដែរ​។ ដូច្នេះ​ហើយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​ក៏​បាន​ដាក់​ចេញ​វិធានការ​ភ្លាម​ៗ​ផ្តល់​ថ្នាំ អា​ប៊ែ​ត ទៅ​ដល់​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ដើម្បី​ចុះ​ចែក​ជូន​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ