ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិដ្ឋាន​ចិញ្ចឹម​អន្ទង់ រយៈពេល​១០​ឆ្នាំ​ទើប​ទទួល​បាន​ជោគជ័យ គឺ​មិន​ងាយ​ឡើយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​១០​ឆ្នាំ​ទើប​ការ​ចិញ្ចឹម​អន្ទង់​បែប​វារីវប្បកម្ម​ទទួល​បាន​ជោគ​ជោគជ័យ​។ នេះ​ជា​ការ​អះអាង របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​អន្ទង់​នៅ​ក្នុងភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​ភ្នាក់ងារ​យើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​១០​ឆ្នាំ​ទើប​ការ​ចិញ្ចឹម​អន្ទង់​បែប​វារីវប្បកម្ម​ទទួល​បាន​ជោគ​ជោគជ័យ​។ នេះ​ជា​ការ​អះអាង របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​អន្ទង់​នៅ​ក្នុងភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​ភ្នាក់ងារ​យើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ។ ម្ចាស់​កសិដ្ឋាន​រូប​នោះ​បាន​បន្ថែម​ថា ទម្រាំ​ទទួល​បាន​ជោគជ័យ​នេះ​ដែរ​គឺ​ដោយសារ​មានការ​ជ្រុំ​ជ្រែង​ផ្តល់​ចំណេះដឹង​ពី​មន្ត្រី​ជំនាញ ព្រមទាំង​រូប​គាត់​ជា​ម្ចាស់​ផ្ទាល់​ក៏​បាន​ប្រឹងប្រែង​ស្រាវជ្រាវ​បន្ថែម​លើ​ការ​ចិញ្ចឹម​បែប​វា​រី​ប្ប​កម្មនេះ​ផង​ដែរ​។ យ៉ាងនេះ​ក្តី ម្ចាស់​កសិដ្ឋាន​ខាងលើ​នេះ បាន​ត្អូញត្អែរ​ថា បញ្ហា​ទីផ្សារ​បច្ចុប្បន្ន​ជួប​ការ​លំបាក ដោយសារ​តែ​ការ​សុំ​ច្បាប់​ដឹក​ជញ្ជូន​ទៅ​លក់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ត្រូវ​ទៅ​សុំ​ដល់​នាយកដ្ឋាន​នៅ​ឯ​រាជធានី​ទៀត ។

បើ​តាម​លោក ថូ វ​ណ្ណា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​អន្ទង់​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​បាន​ចិញ្ចឹម​អន្ទង់​បែប​នារី​វប្បកម្ម​នេះ​រយៈពេល​១០​ឆ្នាំ​មក​ហើយ​។ ពី​ដំបូង​គាត់​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ដោយសារ​តែ​បញ្ហា​ខ្វះខាត​ថវិកា និង​បញ្ហា​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម ។ ក្នុង​រយៈពេល​៧​ឆ្នាំ​ដំបូង គឺ​លំបាក​មែនទែន ទម្រាំ​តែ​បាន​ទទួល​ជោគជ័យ​ដូច​ថ្ងៃនេះ គាត់​បាន​ទៅ​សុំ​រៀន​ជំនាញ​ចិញ្ចឹម​អន្ទង់​វប្បកម្ម​ពី​មន្ទីរ​កសិកម្ម និង​រួម​ផ្សំ​ដោយ​ក្រសួងកសិកម្ម​ចុះ​មក​បង្ហាត់បង្ហាញ​ផង​ដែរ ទើប​ទទួល​បាន​ជោគជ័យ​រហូត​មក​ដល់​ពេល​នេះ ដែល​មាន​រយៈពេល​១០​ឆ្នាំ​គត់ ។ បច្ចុប្បន្ន​នេះ គាត់​មាន​អាង​ចិញ្ចឹម​អន្ទង់​ធំ​ៗ​ចំនួន​៣៥​អាង និង​អាង​តូច​ៗ​ចំនួន​២២​អាង​។ ចំណែក​អន្ទង់​ដែល​គាត់​ចិញ្ចឹម​ក្នុង​អាង​ទាំងនោះ មាន​អន្ទង់​ចិញ្ចឹម​យក​សាច់ និង​អន្ទង់​ពូជ​។

យ៉ាងនេះ​ក្តី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​អន្ទង់​រូប​នោះ ក៏​នៅ​បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​មិនមែន​តែ​កសិដ្ឋាន​របស់​លោក​ទេ ដែល​ជួប​ការ​លំបាក ទាំង​កសិករ​ដែល​ចិញ្ចឹម​អន្ទង់​តូចតាច​ក៏​ជួប​បញ្ហា​នេះ​ដែរ ព្រោះ​បើ​ត្រូវ​ដឹក​អន្ទង់​យក​ទៅ​លក់​នៅ​ខេត្ត ផ្សេង ដូច​ជា ពោធិ៍សាត់ បាត់ដំបង ប៉ោយ​ប៉ែ​ត ឬ​ទៅ​ប៉ែក​ខាងកើត ស្វាយ​រៀង ព្រៃវែង ត្រូវ​ទៅ​សុំ​ការ​សុំ​ច្បាប់​អនុញ្ញាត​ពី​នាយកដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង រូប​គាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​រដ្ឋមន្ត្រី សូម​មេត្តា​ផ្ដល់​សិទ្ធិ​ឲ្យ​ការ​សុំ​ច្បាប់​ដឹក​ជញ្ជូន​ត្រឹមតែ​ខណ្ឌ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ហើយ ។

ជុំវិញ​បញ្ហា​នេះ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ក៏​បាន​ប្រាប់​នៅ​រសៀល​នេះ​ដែរ​ថា កាល​មុន​មានការ​កំណត់​ឱ្យ​សុំ​កាត់​ច្បាប់ ឬ​ហៅ​ថា​ពែ​ក​មី គឺ​ទៅ​សុំ​ដល់​រដ្ឋបាល​ជលផល​ពិតមែន ។​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មានការ​សម្របសម្រួល​អនុញ្ញាត្តិ​ឱ្យ​ត្រឹម​មន្ទីរ​អនុញ្ញាត្ត​ច្បាប់ សុំ​ដឹក​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ