ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ឈី​ក​ចម្លែក គំរាម​កម្ពុជា​បន្ថែម​លើ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ មួយ​ជាន់​នេះ​វា​តម្រូវ​ឲ្យ​កម្ពុជា​ប្រយ័ត្ន​កាន់តែ​ខ្លាំង​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដោយសារ​ជំងឺ​។ ប្រជាជន​មិន​ទាន់​បាត់​ភ័យ​ផង​អំពី​កូ​វី​ដ​-១៩ ឥឡូវ​លេច​ចេញ​ជំងឺ (​ឈី​ក​) ដ៏​ចម្លែក​មួយ​បាន​ផ្ទុះ​ឡើង នៅ​ខេត្តបន្ទាយមានជ័យ ហើយ​វា​កំពុង​តែ​បង្ក​ការ​ភ័យ​ខ្លាច​។ បន្ទាប់​ពី​មាន​អ្នក​ភូមិ​ជា​ច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ​ជា…

កូ​វី​ដ​-១៩ ៖ មួយ​ជាន់​នេះ​វា​តម្រូវ​ឲ្យ​កម្ពុជា​ប្រយ័ត្ន​កាន់តែ​ខ្លាំង​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដោយសារ​ជំងឺ​។ ប្រជាជន​មិន​ទាន់​បាត់​ភ័យ​ផង​អំពី​កូ​វី​ដ​-១៩ ឥឡូវ​លេច​ចេញ​ជំងឺ (​ឈី​ក​) ដ៏​ចម្លែក​មួយ​បាន​ផ្ទុះ​ឡើង នៅ​ខេត្តបន្ទាយមានជ័យ ហើយ​វា​កំពុង​តែ​បង្ក​ការ​ភ័យ​ខ្លាច​។ បន្ទាប់​ពី​មាន​អ្នក​ភូមិ​ជា​ច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ​ជា បន្តបន្ទាប់​នៅ​ភូមិ​មួយ​ចំនួន​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត​នោះ នា​ថ្ងៃ​ទី​២៣ កក្កដា នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស ឲ្យ​ដឹង​ថា​មានការ​ផ្ទុះ​ឡើង​ជំងឺ ឈី​ក គង់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា ឈី​ក (CHIK) នៅ​ភូមិ ចំនួន​៦ នៃ​សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​មាន​អ្នក​ភូមិ​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ស្រប​តាម​លក្ខណៈ​ប​ចេ្ច​ក​ទេស ក្រុមការងារ​ក៏​បាន​ប្រមូល​សំណាក​វត្ថុ វិភាគឈាម ចំនួន​២២​នាក់ (​ស្រី​១២​នាក់​) ដើម្បី​ធ្វើតេស្ត​វិភាគ​រក​មើល វីរុស គ្រុន​ឈី​ក (CHIK) និង​មើល​រក​វីរុស ក​ញ្ជ្រិ​ល – ស្អូច (Measles- Rubella) ចំនួន ៦០​នាក់ (​ស្រី ៣៧​នាក់​) និង​យក​សំណាក​សម្រាប់​ធ្វើតេស្ត​រក​វីរុស កូ​វី​ដ​-១៩ ចំនួន​២២​នាក់ (​ស្រី ១១​នាក់​) ផង​ដែរ​។ សំណាក​ទាំងអស់​យក​មក​ធ្វើតេស្ត នៅ​វិទ្យាស្ថាន ប៉ាស្ទ័រ ហើយ ចេញ​លទ្ធផល​បឋម យប់​ថ្ងៃ​ទី​២២ កក្កដា គឺ​បង្ហាញ​សញ្ញា​ជំងឺ​គ្រុន ឈី​ក​។

ជំងឺ​គ្រុន ឈី​ក ប្រភេទ​នេះ កើត​ដំបូង បំផុត​នៅ​ឆ្នាំ​១៩៥៣ នៅ​ទ្វីបអាហ្វ្រិក និង​ធ្លាប់​បាន​រក​ឃើញ​ដំបូង​នៅ​កម្ពុជា​ដោយ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា នៅ​ឆ្នាំ ១៩៦១ និង​ឆ្នាំ​២០១១ ក៏​មានការ​បញ្ជាក់​ពី​ករណី​ជំងឺ​នេះ​នៅ​ខេត្តសៀមរាប បាត់ដំបង និង ព្រះ​វិហារ ដែរ ហើយ ជំងឺ គ្រុន ឈី ក ធ្លាប់ មាន អត្រា ឆ្លង រោគ ខ្ពស់ រហូត ដល់ ៦០-៧០ % ក្នុង ប្រទេស កម្ពុ ជានា ទស វត្ស ទី​៦០ ហើយ​មានការ រាតត្បាត​ខ្លាំង​ផង​ដែរ​ក្នុង ឆ្នាំ​២០១១-២០១២ នៅ ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ រាជធានី ភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ រតនគិរី ស្ទឹង​ត្រែង កំពង់ធំ កណ្តាល និង ខេត្តកំពត​។ ក្រសួង បាន បញ្ជាក់ ថា ជំងឺ នេះ បង្ក ឡើង ដោយ វីរុស ឈី​ក ហើយ​ចម្លង តាម រយៈ « មូស ខ្លា ញី ខាំ » ជា ពិសេស ខាំ ពេល ថ្ងៃ ។

ភ្នាក់ងារ ចម្លង គឺ សត្វ មូស មួយ ប្រភេទ ក្រុម អា អេ ដេ ស ដែល​ជា​ភ្នាក់ងារ ចម្លងជំងឺ គ្រុនឈាម ផង ដែរ​។ ក្រសួង​បាន បញ្ជាក់​ថា « បច្ចុប្បន្ន នេះ ក្រៅ អំពី ការ ទប់ស្កាត់ នូវ ការ ចម្លង វីរុស កូ វី ដ -១៩ នៅ ក្នុង ប្រទេស កម្ពុជា ការ លេចឡើង នូវ ជំងឺ គ្រុន ឈី ក សារ ជា ថ្មី ឡើង វិញ នៅ ខេត្តបន្ទាយមានជ័យ នេះ អាច ជា បញ្ហា សុខភាព សាធារណៈ មួយទៀត ដែល ប្រឈម ទៅ នឹង ហានិភ័យ អាច ឲ្យ មានការ ឆ្លង រាលដាល ពី បុគ្គល ម្នាក់ ទៅ បុគ្គល ម្នាក់ ពី គ្រួសារ មួយ ទៅ គ្រួសារ មួយ ពី ភូមិ មួយ ទៅ ភូមិ មួយ ពី ឃុំ មួយ ទៅ ឃុំ មួយទៀត ជាដើម តាម រយៈ មូស ខ្លា ញី ខាំ ដែល ចល័ត ពី កន្លែង មួយ ទៅ កន្លែង មួយ តាម ម ធ្យោ យ បាយ ធ្វើ ដំណើរ ផ្សេង ៗ និង តាម ទីកន្លែង ដែល មិន មាន អនាម័យ បរិស្ថាន ស្អាត និង ទីកន្លែង ដែល បង្ក ឲ្យ មាន ជម្រក មូស ខ្លា ច្រើន ជាដើម ។

ជំងឺ នេះ អាច កើត មាន លើ មនុស្ស គ្រប់ វ័យ ទាំង ក្មេង និង ចាស់ »​។ ជំងឺ​ថ្មី​នេះ​នឹង​ធ្វើបាប​បន្ថែម​ដល់​ប្រជាជន​កម្ពុជា​ហើយ​វា​តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​។ វា​ជា​បញ្ហា​សុខភាព​សាធារណៈ​បន្ថែម​លើ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​។ ដូច្នេះ​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​តែ​យល់​ដឹង​ពី វិធី​បង្ការ​ជំងឺ​ទាំង​ពីរ​នេះ​ហើយ​ត្រូវ​តែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា​បាន​ឡើង​ដល់​១៩៨​នាក់ ខណៈ​ដែល​ជា​សះស្បើយ​ចំនួន​១៤២​នាក់ និង ៥៦​នាក់​ទៀត​ដោយ​រួម​មាន​មន្ត្រី​ទូត​អា​មេ​រិ​ក​ពីរ​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ