ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! ក្រសួងសុខាភិបាល​ប្រកាស​ការ​ផ្ទុះ​ឡើង​ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា​នៅ​ខេត្តបន្ទាយមានជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​អ្នក​ភូមិ​ជា​ច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​នៅ​ភូមិ​មួយ​ចំនួន​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត​នោះ នា​ថ្ងៃ​ទី ២៣ កក្កដា​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា មានការ​ផ្ទុះ​ឡើង​ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​អ្នក​ភូមិ​ជា​ច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​នៅ​ភូមិ​មួយ​ចំនួន​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត​នោះ នា​ថ្ងៃ​ទី ២៣ កក្កដា​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា មានការ​ផ្ទុះ​ឡើង​ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា (Chikunngunya) ដែល​ហៅ​កាត់​ថា ឈី​ក (CHIK) នៅ​ភូមិ​ចំនួន ៦ នៃ​សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​មាន​អ្នក​ភូមិ​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ ។

ក្រសួង​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី ១៩ កក្កដា រហូត​ដល់​ថ្ងៃ​ទី ២២ កក្កដា​ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ជ្រៅ ភូមិ​ប៉ោយ​ប៉ែ​ត ភូមិ​ព្រៃ​គប់ ភូមិ​អូរ​នាង និង​ភូមិ​អូរ​ឬ​ស្សី នៃ​សង្កាត់​ប៉ោយ​ប៉ែ​ត មាន​ចេញ​រោគ​សញ្ញា គ្រុនក្តៅ ៣៨ អង្សា​សេ ក​ន្តួ​ល​ក្រហម​លើ​ស្បែក និង​ឈឺសន្លាក់​ដៃជើង ។

ក្រុម​ឆ្លើយ​តប​បន្ទាប់​របស់​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ស្រាវជ្រាវ​អង្កេត​ដល់​ទៅ​ភូមិ​ទាំង ៦ ខាងលើ និង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា ដើម្បី​ពិនិត្យ​ស្ថានភាព​សុខភាព​ជាក់ស្តែង​បាន​ចំនួន ១៦៨ នាក់ (​ស្រី ៩៥​នាក់​) និង​បា​នប​ញ្ជួ​ន​បុគ្គល​ដែល​មាន​បញ្ហា​សុខភាព មក​ពិនិត្យ​និង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​នានា​ចំនួន ៣២​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​សុខភាព​ពួក​គាត់​មាន​សភាព​ធូរស្បើយ​ហើយ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ស្រប​តាម​លក្ខណៈ​ប​ចេ្ច​ក​ទេស ក្រុមការងារ​ក៏​បាន​ប្រមូល​សំណាក​វត្ថុ​វិភាគឈាម​ចំនួន ២២ នាក់ (​ស្រី​១២​នាក់​) ដើម្បី​ធ្វើតេស្ត​វិភាគ​រក​មើល​វីរុស​គ្រុន​ឈី​ក (CHIK) និង​មើល​រក​វីរុស​ក​ញ្ជ្រិ​ល​-​ស្អូច (Measles- Rubella) ចំនួន ៦០​នាក់ (​ស្រី ៣៧​នាក់​) និង​យក​សំណាក​សម្រាប់​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ ១៩ ចំនួន ២២ នាក់ (​ស្រី ១១​នាក់​) ផង​ដែរ ។

សំណាក​ទាំងអស់​យក​មក​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ហើយ ចេញ​លទ្ធផល​បឋម​យប់​ថ្ងៃ​ទី ២២ កក្កដា គឺ​បង្ហាញ​សញ្ញា​ជំងឺ​គ្រុន​ឈី​ក ។ ជំងឺ​គ្រុន​ឈី​ក កើត​ដំបូង​បំផុត​នៅ​ឆ្នាំ ១៩៥៣ នៅ​ទ្វីបអាហ្វ្រិក និង​ធ្លាប់​បាន​រក​ឃើញ​ដំបូង​នៅ​កម្ពុជា​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ឆ្នាំ ១៩៦១ និង​ឆ្នាំ ២០១១ ក៏​មានការ​បញ្ជាក់​ពី​ករណី​ជំងឺ​នេះ នៅ​ខេត្តសៀមរាប បាត់ដំបង និង​ព្រះ​វិហារ​ដែរ ហើយ​ជំងឺ​គ្រុន​ឈី​ក ធ្លាប់​មាន​អត្រា​ឆ្លង​រោគ​ខ្ពស់​រហូត​ដល់ ៦០-៧០ % ក្នុង​ប្រទេស​កម្ពុ​ជានា​ទស​វត្ស​ទី ៦០ ហើយ​មានការ​រាតត្បាត​ខ្លាំង​ផង​ដែរ ក្នុង​ឆ្នាំ ២០១១-២០១២ នៅ​ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ រតនគិរី ស្ទឹង​ត្រែង កំពង់ធំ កណ្តាល​និង​ខេត្តកំពត ។

ក្រសួង​បាន​បញ្ជាក់​ថា ជំងឺ​នេះ​បង្ក​ឡើង​ដោយ​វីរុស​ឈី​ក ហើយ​ចម្លង​តាម​រយៈ «​មូស​ខ្លា​ញី​ខាំ​» ជា​ពិសេស​ខាំ​ពេល​ថ្ងៃ ។ ភ្នាក់ងារ​ចម្លង​គឺ​សត្វ​មូស​មួយ​ប្រភេទ​ក្រុម អា​អេ​ដេ​ស ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ផង​ដែរ ។

ក្រសួង​បាន​បញ្ជាក់​ថា «​បច្ចុប្បន្ន​នេះ ក្រៅ​អំពី​ការ​ទប់ស្កាត់​នូវ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​លេចឡើង​នូវ​ជំងឺ​គ្រុន​ឈី​ក សារ​ជា​ថ្មី​ឡើង​វិញ​នៅ​ខេត្តបន្ទាយមានជ័យ​នេះ អាច​ជា​បញ្ហា​សុខភាព​សាធារណៈ​មួយទៀត ដែល​ប្រឈម​ទៅ និង​ហានិភ័យ​អាច​ឲ្យ​មានការ​ឆ្លង​រាលដាល​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយទៀត​ជាដើម តាម​រយៈ​មូស​ខ្លា​ញី​ខាំ ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ​ផ្សេង​ៗ និង​តាម​ទីកន្លែង​ដែល​មិន​មាន​អនាម័យ​បរិស្ថាន​ស្អាត​និង​ទីកន្លែង​ដែល​បង្ក​ឲ្យ​មាន​ជម្រក​មូស​ខ្លា​ច្រើន​ជាដើម​។ ជំងឺ​នេះ​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ ទាំង​ក្មេង និង​ចាស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ