ជោគជ័យដ៏ធំរបស់សមាគមបាល់ទាត់ចិន មុនពេលក្របខណ្ឌ CSL ចាប់ផ្តើម
ប្រទេសចិន ៖ ទីភ្នាក់ងារព័ត៌មានជាតិស៊ីនហួ (Xinhua) បានរាយការណ៍ថា កីឡាករទាំងអស់នៅលីគកំពូលចិន Chinese Super League (CSL)…
ប្រទេសចិន ៖ ទីភ្នាក់ងារព័ត៌មានជាតិស៊ីនហួ (Xinhua) បានរាយការណ៍ថា កីឡាករទាំងអស់នៅលីគកំពូលចិន Chinese Super League (CSL)…
ប្រទេសចិន ៖ ទីភ្នាក់ងារព័ត៌មានជាតិស៊ីនហួ (Xinhua) បានរាយការណ៍ថា កីឡាករទាំងអស់នៅលីគកំពូលចិន Chinese Super League (CSL) បានតេស្តអវិជ្ជមានសម្រាប់វីរុសកូវីដ១៩ នៅមុនពេលរដូវកាល២០២០ ត្រៀមចាប់ផ្តើមនៅថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីពន្យាពេលចាប់ផ្តើមរដូវកាលថ្មីអស់រយៈពេល ៥ខែដោយសារការផ្ទុះឡើងនៃវីរុសកូវីដ១៩។
មនុស្សសរុបចំនួន ១,៨៧០នាក់បានទទួលការធ្វើតេស្ត និងត្រួតពិនិត្យសុខភាព ហើយជាលទ្ធផលត្រឡប់មកវិញ ពុំមាននរណាម្នាក់ធ្វើតេស្តវិជ្ជមាននោះទេ។ កីឡាករ និងមន្ត្រីមកពីក្រុមចូលរួមទាំង១៦ នឹងត្រូវបានកំណត់នៅសណ្ឋាគារ និងផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេ ហើយការធ្វើតេស្តនឹងត្រូវធ្វើឡើងម្តងក្នុងមួយសប្តាហ៍ អំឡុងពេលមានការប្រកួត។
សូមរលឹកថា CSL បានគ្រោងនឹងចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួននៅថ្ងៃទី២២ ខែកុម្ភះ (កាលវិភាគចាស់) ប៉ុន្តែវាត្រូវបានពន្យារពេលរហូតដល់បច្ចុប្បន្ន ដោយសារការវាយលុកនៃវីរុសកូវីដ១៩ក្នុងប្រទេសចិន។ ខណៈសមាគមបាល់ទាត់ចិន (CFA) បានបញ្ជាក់ថាការប្រកួតរដូវកាល២០២០ ត្រូវផ្លាស់ប្តូរប្រព័ន្ធលេងដែលខុសពីរដូវកាលមុនៗ៕ ចង់ដឹងកាន់តែច្បាស់ សូមចុចតំណរភ្ជាប់នៅទីនេះ !!!
ចែករំលែកព័តមាននេះ