រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលថា អង្គការសហប្រជាជតិបានបង្ហាញថាការរាតត្បាតនៃវីរុសកូវីដ១៩ មានផលវិជ្ជមានលើសុខភាពផ្លូវចិត្តដល់មនុស្សគ្រប់ កុមារ វ័យជំទង់ មនុស្សពេញវ័យ និងមនុស្សចាស់ជរា ក្នុងនោះគេសង្កេតឃើញថា មានជំងឺធ្លាក់ទឹកចិត្ត ជំងឺភ័យខ្លាច ឬថប់បារម្ភ មានការកើនឡើង៣ដង ដែលមានអត្រាប្រេវាឡង់កើនពី៣៥%ទៅ៦០% ក្នុងចំណោមប្រជាពលរដ្ឋទូទៅ ។

ក្រសួងបានបញ្ជាក់ថា ចំណែកការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនក៏មានកំណើនប្រមាណ២០%ផងដែរ ក្នុងចំណោមក្រុមមនុស្សអាយុពី១៥ឆ្នាំដល់៤៩ឆ្នាំ ហើយបញ្ហាសុខភាពផ្លូវចិត្ត លើកុមារ និងវ័យជំទង់ក៏មានការប៉ះពាល់ដែរ ដែលអត្រាប្រេវ៉ាឡង់ប្រមាណ៣០%ទៅ៧៧% ។

លើសពីនេះទៀតមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យថែទាំពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ អាចមានការប៉ះពាល់ដល់បញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ ក្នុងនោះមានបញ្ហាការសម្រាន្តមិនបាន ឬមិនលក់ ជំងឺធ្លាក់ទឹកចិត្ត ជំងឺភ័យក្លាច ឬថប់បារម្ភ ដែលមានអត្រាពី៣៥%ទៅ៥០% ។

ដើម្បីការពារបង្ការបញ្ហាសុខភាពផ្លូវចិត្ត ដែលអាចឈានដល់ស្ថានភាពធ្ងន់ធ្ងរលើសុខភាពផ្លូវចិត្ត និងផ្លូវក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ១៩ នៅបន្តក្នុងរយៈពេលយូរទៀតនោះ ក្រសួងសុខាភិបាលបានធ្វើការណែនាំមួយចំនួនដល់ពលរដ្ឋដូចត្រូវធ្វើការពិចារណានូវក្នុងការទទួលព័ត៌មានដោយមើលអានស្តាប់ព័ត៌មាន ដែលជាព័ត៌មានផ្លូវការ និងមានប្រភពច្បាស់លាស់ ។ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលមានការប្រុងប្រយ័ត្នយ៉ាងស្ងៀមស្ងាត់ត្រូវបង្ហាញនូវសេចក្តីមេត្តា និងមានចិត្តទូលាយចំពោះអ្នកដទៃ ។ ត្រូវពិរោះជាមួយគ្រូពេទ្យឯកទេសខាងជំងឺផ្លូវចិត្តជាដើម។

ក្រសួងសុខាភិបាលថា ចំពោះកុមារវិញឪពុកម្តាយ ត្រូវទទួលស្គាល់នូវអារម្មណ៍របស់កុមារ និងវ័យជំទង់ក្នុងកាលៈទេសៈដែលមានការភ័យខ្លាច ជជែកជាមួយកុមារ អំពីការរាតត្បាតកូវីដ១៩ ពន្យល់ឲ្យពួកគេយល់ និងត្រូវឆ្លើយនិងសំណួរហើយចែករំលែកការពិតអំពីស្ថានភាពជំងឺ តាមវិធីដែលកុមារអាចយល់ ។ ឲ្យកុមារបានរក្សាទម្លាប់ជាប្រចាំរបស់ថ្ងៃរបស់គេ បើសិនជាសាលាបិទ ត្រូវបង្កើតកម្មវិធីសម្រាប់សកម្មភាពសិក្សា សម្រាក ឬសកម្មភាពកម្សាន្តសប្បាយនៅតាមគ្រួសារ ផ្ទះ។
ត្រូវមានពេលឲ្យពួកគេសម្រាក ឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ បរិភោគឲ្យបានគ្រប់គ្រាន់។ ឪពុកម្តាយ ត្រូវរក្សាឥរិយាបទសណ្តោសប្រណី ពីព្រោះមាតា បិតា អាណាព្យបាលអាចផ្តល់ការគាំទ្រផ្លូវចិត្តដ៍ល្អបំផុតដល់កុមារ និងវ័យទំទង់. សូំជម្រាបថាកន្លងមកគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្ត ក៍ធ្លាប់លើកឡើងថាកូវីដ១៩អាចបង្កឲ្យកើតជំងឺធ្លាក់ទឹកចិត្ត ដូចជា ការភ័យព្រួយពីការឆ្លងជំងឺកូវីដ១៩ ដោយសារជំងឺនេះងាយឆ្លង ឆ្លងហើយគ្មានថ្នាំព្យាបាល ការអនុវត្តទម្លាប់ថ្មី ដូចជាការពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ បញ្ហាសេដ្ឋកិច្ច ការរកចំណូល ជាដើមសុទ្ធសឹងធ្វើឲ្យពលរដ្ឋធុញថប់។ កន្លងមក អង្គការ ធីភីអូ កម្ពុជា រួមនឹងដៃគូ ក៍បានចុះផ្សព្វផ្សាយអំពី សេវាប្រឹក្សាយោបល់ បញ្ហាផ្លូវចិត្ត លើជំងឺកូវីដ១៩នេះ ដល់ពលរដ្ឋនៅជនបទ ផងដែរ ៕
ចែករំលែកព័តមាននេះ