ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​បណ្ដាល​ឲ្យ​របួសធ្ងន់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្ដីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​ប៉ុន្មាន​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៩-៤០ ស្ថិត​នៅ​ភូមិ​ស្លា ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។…

ខេត្តកំពង់ស្ពឺ ៖ សេចក្ដីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​ប៉ុន្មាន​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៩-៤០ ស្ថិត​នៅ​ភូមិ​ស្លា ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​ជា​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​បើកបរ​ដោយ​ម៉ូតូ​ហុងដា​សេ​១២៥​មួយ​គ្រឿង តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​បង្ក ជា​រថយន្ត​ធុន​តូច​(​មិន​ចាំ​ម៉ាក​) បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ហើយ​បាន​វ៉ា​រថយន្ត​ដូច​គ្នា​ខាងស្ដាំ​ដៃ​។ ខណៈនោះ​ក៏​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បាក់ដៃ​ឆ្វេង​២​កំណាត់ និង​ជើង​ឆ្វេង​២​កំណាត់​ផង​ដែរ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ​៕ ដោយ ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ