ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ទិញ​ម៉ាស៊ីន​ព្រោះ​​ស្រូវ​ប្រភេទ​ធុន​តូច​-​ធំ​សរុប​​២​ពាន់​​គ្រឿង

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ឱកាស​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ការ​បង្កបង្កើន​ផល​ស្រូវ និង​សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ថ្ងៃ ទី​២១…

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ឱកាស​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ការ​បង្កបង្កើន​ផល​ស្រូវ និង​សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ថ្ងៃ ទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ប្រកាស​ទិញ​ម៉ាស៊ីន​ព្រោះ​​ស្រូវ​ប្រភេទ​ធុន​ធំ​ចំនួន​១,០០០ គ្រឿង និង​ប្រភេទ​ធុន​តូច​១,០០០​គ្រឿង ហើយ​សម្តេច​តេ​ជោ​សន្យា​នឹង​ផ្តល់​ជូន​បងប្អូន​ប្រជា​កសិករ​ចំនួន ១៣០​គ្រួសារ​ដែល​ក្នុង​១​គ្រួសារ​ទទួល​បាន​ម៉ាស៊ីន​មួយ​គ្រឿង​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ការ​ធ្វើស្រែ​ចម្ការ​របស់​បងប្អូន​ប្រជា​កសិករ​ជា​ពេល​ប​ច្ចប្ប​ន្ន​នេះ ដែល​ភាគច្រើន​ប្រើប្រាស់​គ្រឿងចក្រ​ទំនើប​ៗ​។ តាម​ការ​សាកសួរ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ប្រជា​កសិករ​បានអោយ​ដឹង​ថា ការ​ធ្វើស្រែ​នា​ពេល​បច្ចុប្បន្ន​ពិតជា​មាន​ភាព​ងាយស្រួល​ជាង​ពី​មុន ដោយ​យើង​មាន​ប្រព័ន្ធ​ធារាសាស្ត្រ យើង​មានការ​ប្រើប្រាស់​គ្រឿងចក្រ​កសិកម្ម​ទំនើប​ៗ លឿន​រហ័ស​ទាន់ចិត្ត​។ ចំពោះ​ផល​លំបាក​វិញ​មាន​ដូច​ជា​បញ្ហា​តម្លៃ​ស្រូវ បញ្ហា​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន និង​បញ្ហា​សត្វល្អិត​ជាដើម​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​អញ្ជើញ​មក​ទី​នេះ មិន​ត្រឹមតែ​មក​ច្រូតស្រូវ​ប៉ុណ្ណោះ​នោះ​ទេ គឺ​សម្តេច​មកនេះ ដើម្បី​ពិនិត្យ​មើល​ពី​វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បន្ត​ថា គោលដៅ​នៃ​ការ​នាំ​ចេញ​ស្រូវ​១​លាន​តោន​នៅ​តែ​ស្ថិត​ក្នុង​គោលដៅ​អាទិភាព​របស់​កម្ពុជា ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​។ សម្តេច​តេ​ជោ​សង្កត់ធ្ងន់​ថា បញ្ហា​ត្រង់​ថា យើង​មាន​មាស​ហើយ តែ​ខ្វះ​ក្រដាស​ខ្ចប់ មាន​ន័យ​ថា​កន្លង​មកនេះ យើង​ផលិត​ស្រូវ​បាន​ហើយ​តែ​យើង​នៅ​ខ្វះ​ទីផ្សារ​នាំ​ចេញ​, យើង​នៅ​ខ្វះ​ខា​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​, និង​ម៉ាស៊ីនកិនស្រូវ ជាដើម​។ ដូ​ច្ចេះ​ហើយ​ទើប​កម្ពុជា​ត្រូវ​ខិតខំ​ស្វែ​ករក​ទីផ្សារ ខិតខំ​បង្កើត​អោយ​មាន ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​, ម៉ាស៊ីនកិនស្រូវ ដើម្បី​ងាយស្រួល​ក្នុង​ការ​នាំ​ចេញ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បន្ត​ថា ប្រទេស​កម្ពុជា​យើង​បាន​ផ្ទេរ​ពី​ការ​អភិវឌ្ឍ​កសិកម្ម​តាម​បែប​ទូលំទូលាយ ទៅ​ជា​កា​អភិវឌ្ឍ​បែប​ស៊ីជម្រៅ​ដែល​ពេល​។ នេះ​ជា​ការ​ធ្វើស្រែ​ចម្ការ​នា​ពេល​បច្ចុប្បន្ន​គឺ​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី គ្រឿង​កសិកម្ម​ទំនើប​ៗ ងាយស្រួល​ជាង​កាលពីមុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ