ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធ្វើ​ទឹកសាប៊ូ​លាង​សម្អាត​កញ្ចក់​រថយន្ត​មិន​ចាំបាច់​ខ្ជះខ្ជាយ​ថវិកា​ច្រើន

9 ឆ្នាំ មុន

វត្ថុ​រាវ​ក៏​ដូច​ជា​ទឹកសាប៊ូ​សម្រាប់​លាង​សម្អាត​កញ្ចក់​រថយន្ត​គឺជា​អ្វី​ដែល​អ្នកបើកបរ​គ្រប់​រូប​ប្រើប្រាស់​ក្នុង​ការ​លាង​សម្អាត​ធូលី ឬ​កាក​សំណល់​ផ្សេង​ៗ​ដែល​ប្រឡាក់​ជាប់​នឹង​កញ្ចក់​រថយន្ត​របស់​ខ្លួន ។

វត្ថុ​រាវ​ក៏​ដូច​ជា​ទឹកសាប៊ូ​សម្រាប់​លាង​សម្អាត​កញ្ចក់​រថយន្ត​គឺជា​អ្វី​ដែល​អ្នកបើកបរ​គ្រប់​រូប​ប្រើប្រាស់​ក្នុង​ការ​លាង​សម្អាត​ធូលី ឬ​កាក​សំណល់​ផ្សេង​ៗ​ដែល​ប្រឡាក់​ជាប់​នឹង​កញ្ចក់​រថយន្ត​របស់​ខ្លួន ។ ចំណែក​ផលិតផល​ទាំងនោះ​ខ្លះ​ក៏​មាន​តម្លៃ​ថ្លៃ​ហើយ​មួយ​ចំនួន​ទៀត​ក៏​ធូរ​ថ្លៃ​ទៅ​តាម​ទីផ្សារ​ក្នុង​តំបន់​ជាក់ស្ដែង ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ជម្រើស​ដែរ​ប្រសិនបើជា​លោក​អ្នកមាន​បំណង​សន្សំ​សំចៃ​មួយ​កម្រិត ។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ ធ្វើ​ទឹកសាប៊ូ​សម្រាប់​លាង​សម្អាត​កញ្ចក់​រថយន្ត​កុំឱ្យ​អស់​លុយ​ច្រើន ៖

ក​-​របៀប​ធ្វើ​លាយ​ជាមួយ​ទឹកសាប៊ូ​លាង​កញ្ចក់
-​រៀបចំ​ឬ​ផ្សំ​ទឹកសាប៊ូ​លាង​កញ្ចក់​មួយ​ភាគ​ជាមួយនឹង​ទឹក​ធម្មតា​២​ភាគ

-​លាយ​បញ្ចូល​គ្នា​ឱ្យ​បាន​ហ្មត់ចត់​ឬ​សព្វ​បាន​ល្អ​ហើយ​ចាក់​បន្ថែម​ទៅ​នឹង​ទឹកសាប៊ូ​សម្រាប់​លាង​កញ្ចក់​របស់​អ្នក​ដែល​មាន​ស្រាប់ ។

ខ​-​របៀប​លាយ​ជាមួយ​សាប៊ូ​លាងចាន
-​ចាក់ទឹក​បំពេញ​ក្នុង​ប៊ីដុង​ចំណុះ​៣,៥​លី​ត្រ
-​បន្ថែម​សាប៊ូ​លាងចាន​មួយ​ស្លាបព្រា​បាយ
-​លាយ​បញ្ចូល​គ្នា​ច្របល់​ឱ្យ​សព្វ​ហើយ​ចាក់​បន្ថែម​ទៅ​នឹង​ទឹកសាប៊ូ​សម្រាប់​លាង​កញ្ចក់​របស់​អ្នក​ដែល​មាន​ស្រាប់ ។

គ​-​របៀប​ធ្វើ​ដោយ​លាយ​ជាមួយ​ទឹកខ្មេះ(​ប្រឆាំង​នឹង​ភាព​កក​)
-​សេចក្ដីណែនាំ​ត្រង់​ចំណុច​នេះ​គឺ​សម្រាប់​ប្រើប្រាស់​តែ​នៅ​តំបន់​អាកាសធាតុ​ត្រជាក់​ប៉ុណ្ណោះ​ទឹកខ្មេះ​នឹង​ឡើង​ផ្អូម​ក្រោម​លក្ខណៈ​សម្ពាធ​ខ្ពស់​ដែល​បង្កើត​បានជា​ក្លិន​យ៉ាង​អសោចិ៍​នៅ​ក្នុង​រថយន្ត ។

-​ផ្សំ​ទឹកខ្មេះ​និង​ទឹក​ធម្មតា​ឱ្យ​មាន​កម្រិត​ស្មើគ្នា
-​លាយ​វា​បញ្ចូល​គ្នា​ច្របល់​ឱ្យ​សព្វ​ហើយ​ចាក់​បន្ថែម​ទៅ​ក្នុង​ទឹកសាប៊ូ​លាង​កញ្ចក់​ដែល​មាន​ស្រាប់ ។

ឃ​-​របៀប​ធ្វើ​លាយ​ជាមួយ​ទឹក​អា​ម៉ូ​ញាក់​(​កុំឱ្យ​មាន​ភាព​កក​)
-​ផ្សំ​ទឹក​អា​ម៉ូ​ញាក់​ដែល​អត់​មាន​ពពុះ​មួយ​ភាគ​ជាមួយនឹង​ទឹក​ធម្មតា​៣​ភាគ ។
-​លាយ​វា​បញ្ចូល​គ្នា​ច្របល់​ឱ្យ​សព្វ​ហើយ​ចាក់​បន្ថែម​ទៅ​ក្នុង​ទឹកសាប៊ូ​លាង​កញ្ចក់​ដែល​មាន​ស្រាប់ ។

ង​-​របៀប​ធ្វើ​លាយ​ជាមួយ​មេតា​ណុ​ល
-​ផ្សំ​មេតា​ណុ​ល​១​ភាគ​ជាមួយនឹង​ទឹក​៩​ភាគ
-​លាយ​វា​បញ្ចូល​គ្នា​ច្របល់​ឱ្យ​សព្វ​ហើយ​ចាក់​បន្ថែម​ទៅ​ក្នុង​ទឹកសាប៊ូ​លាង​កញ្ចក់​ដែល​មាន​ស្រាប់ ។
-​បន្ថែម​ម្សៅ​សាប៊ូ​បោក​ខោអាវ​ឬ​លាងចាន​១​ស្លាបព្រា​សម្រាប់​បន្ថែម​ថាមពល​ក៏​ដូច​ជា​ប្រសិទ្ធភាព​ក្នុង​ការ​សម្អាត ៕