ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​កូ​វី​ដ​-១៩ ឈាន​ដល់​ការ​ពិ​សោ​ន៍​ដំណាក់កាល​ចុង​ក្រោយ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​របស់​សហរដ្ឋអាមេរិក Moderna Inc បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​ចាប់ផ្តើម​ការ​សាកល្បង ដំណាក់កាល​ចុង​ក្រោយ​នៃ​វ៉ាក់សាំង ការពារ​មេរោគ​កូ​វី​ដ​-១៩​។…

កូ​វី​ដ​-១៩ ៖ ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​របស់​សហរដ្ឋអាមេរិក Moderna Inc បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​ចាប់ផ្តើម​ការ​សាកល្បង ដំណាក់កាល​ចុង​ក្រោយ​នៃ​វ៉ាក់សាំង ការពារ​មេរោគ​កូ​វី​ដ​-១៩​។ មនុស្ស​ចំនួន​៣០.០០០ នាក់​នឹង​ចូលរួម​ការ​ពិសោធន៍​ដំណាក់កាល ចុង​ក្រោយ​នេះ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​។

ការ​ពិសោធន៍​ដំណាក់កាល​ដំបូង​របស់​ក្រុមហ៊ុន ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Massachusetts ចំពោះ​វ៉ាក់សាំង​កូ​វី​ដ​-១៩ បាន​បង្ហាញ​ថា វា​មាន​សុវត្ថិភាព និង​បង្ក​ឱ្យ​មានការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ចំពោះ​អ្នកចូលរួម​ទាំង​៤៥​នាក់ នៅ​ក្នុង​ការ​ធ្វើតេស្ត​។ ការ​ពិសោធន៍​ដំណាក់កាល​ចុង​ក្រោយ​នេះ​រំពឹង​ថា​នឹង​ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​២៧ ខែតុលា​។

គេ​កំពុង​សង្ឃឹមថា នឹង​មាន​វ៉ាក់សាំង​ចំពោះ​មេរោគ​កូ​វី​ដ​-១៩ ដ៏​កាច​សាហាវ​ត្រឹម​ចុងឆ្នាំ​២០២០​នេះ​៕ ដោយ ៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ