ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿនយ៉ាង​ណា! កុងតឺន័របុករះផ្ទះវេរលុយបន្តបន្ទាប់​ខ្ទេច​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​បើកបរ​ក្នុងល្បឿន​លឿន​​សង្ស័យ​រេច​ង្កូ​ច​បុក​រះ​ផ្ទះ​​វេរលុយបន្តបន្ទាប់​ចំនួន​២ខ្នង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​សម្ភារៈ​អស់​ជា​ច្រើន ចំណែក​រថយន្ត​​កុងតឺន័រ​ក្រឡាប់​ផ្ងារជើង​ រីឯ​​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​​ ។ ក្នុង​ហេតុការណ៍​នេះ​ដែរ មិនបានបង្ក​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។​​…

​រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​បើកបរ​ក្នុងល្បឿន​លឿន​​សង្ស័យ​រេច​ង្កូ​ច​បុក​រះ​ផ្ទះ​​វេរលុយបន្តបន្ទាប់​ចំនួន​២ខ្នង​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​សម្ភារៈ​អស់​ជា​ច្រើន ចំណែក​រថយន្ត​​កុងតឺន័រ​ក្រឡាប់​ផ្ងារជើង​ រីឯ​​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​​ ។ ក្នុង​ហេតុការណ៍​នេះ​ដែរ មិនបានបង្ក​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។​​

​ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០​ ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

រថយន្ត​កុងតឺន័រ​មួយគ្រឿង​ខាងលើ​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-6327 ​អ្នកបើកបរ​មិនស្គាល់​អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ ។ ចំណែកម្ចាស់​ផ្ទះបើកវេរលុយរង​គ្រោះទាំង២ខ្នង​ខាងលើ ក្នុងនោះ​ម្នាក់​ឈ្មោះ​ពិសិដ្ឋ ប៉ូ​នី​កា ជាម្ចាស់ផ្ទះវីងវេរលុយ បាន​រង​ការ​ខូចខាត​សម្ភារៈ​អស់​ជា​ច្រើន​ និង​ម្នាក់ទៀត​ឈ្មោះ​ជី​ម​ សុភា​រី ​ជាម្ចាស់​ផ្ទះ​អុីម៉ាន់នីវេរលុយ បាន​រង​ការ​ខូចខាត​សម្ភារៈ​អស់​ជា​ច្រើន​ដូច​គ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេឃើញ​រថយន្ត​កុងតឺន័រ​១​គ្រឿងបើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះមក​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជ្រុល​ចង្កូត​ផ្នែក​ខាងស្ដាំ​បុក​រះ​ផ្ទះ​បើកវេរលុយ​ចំនួន​២ខ្នង​​ដែល​នៅ​ជាប់​ៗគ្នា​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​អស់​ជា​ច្រើន ។ ចំណែក​រថយន្ត​កុងតឺន័រ​បង្ក​វិញ​បាន​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ និង​រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​នខា​ង​មុខ​និង​កំ​ពិត​ទូ​កុងតឺន័រ​ ។​

តាម​ប្រភពដដែលបានបន្ត​ថា ​ភ្លាម​ៗ​នោះ​ដែរ​ ​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើតហេតុ បន្ទាប់​មក​ក៏​មាន​វត្តមាន​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ ដោយ​ធ្វើ​ចរាចរណ៍​​ប​ញ្ចៀស​ចរាចរណ៍​ដើម្បី​កុំអោយ​មាន​គ្រោះថ្នាក់​កើតឡើង​ជា​បន្ត​ទៀត​ ហើយ​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​​ចុះមកធ្វើការ​វាស់វែង ។

ក្រោយ​ពេល​កើតហេតុ​ ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​មក​វាស់វែង និង​​ស្ទូច​រថយន្ត​បង្ក​ខាងលើ​​យក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​​នៅពេល​ក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ