ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Warren Buffett ចែករំលែក​ពី​កំហុសឆ្គង​ធំ​ជាងគេ​ដែល​ឪពុក​ម្តាយ​បង្រៀន​កូន​ពី​លុយ

4 ឆ្នាំ មុន

ប្រសិនបើ​មាន​មនុស្ស​ម្នាក់​លើ​លោក​នេះ​ដែល​យល់​ដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​បង្រៀន​កូន​ៗ​ពី​ទំនួល​ខុស​ត្រូវ​ហិរញ្ញវត្ថុ​នោះ គឺ​ប្រាកដជា​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ហើយ ។ មុន​ពេល​ដែល​លោក​បាន​ក្លាយជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire…

ប្រសិនបើ​មាន​មនុស្ស​ម្នាក់​លើ​លោក​នេះ​ដែល​យល់​ដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​បង្រៀន​កូន​ៗ​ពី​ទំនួល​ខុស​ត្រូវ​ហិរញ្ញវត្ថុ​នោះ គឺ​ប្រាកដជា​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ហើយ ។ មុន​ពេល​ដែល​លោក​បាន​ក្លាយជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway វិនិយោគិន​ដ៏​អស្ចារ្យ​ម្នាក់​នេះ​បាន​ចាប់ផ្តើម​អាជីវកម្ម​តូច​ៗ​ជា​ច្រើន​តាំងពី​លោក​មាន​អាយុ ៦​ឆ្នាំ​មក ។

លោក​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង CNBC កាលពី​ឆ្នាំ ២០១៣ ថា «​ឪពុក​របស់ខ្ញុំ​គឺជា​អ្នក​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ជាងគេ ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពេល​នៅ​វ័យក្មេង​ពី​ឪពុក​ខ្ញុំ គឺ​ការ​មាន​ទម្លាប់​ដែល​ត្រឹមត្រូវ​ពី​វ័យក្មេង​ទៅ ។ ការ​សន្សំ​លុយ គឺជា​មេរៀន​សំខាន់​មួយ​ដែល​ឪពុក​ខ្ញុំ​បាន​បង្រៀន​ដល់​ខ្ញុំ​» ។

ក្រៅពី​នេះ​ហើយ លោក​បាន​ចែករំលែក​មក​ទៀត​ថា ពេល​ខ្លះ​ឪពុក​ម្តាយ​ចាំ​ដល់​កូន​ៗ​ធំ​សិន​ទើប​ពួក​គេ​ចាប់ផ្តើម​និយាយ​ពី​ការ​គ្រប់គ្រង​លុយ​ទោះជា​ពួក​គេ​អាច​បង្រៀន​កូន​ៗ​ទាំង​ពី​នៅ​ថ្នាក់​មេ​ត្តយ្យ​ពិតមែន​ក្តី ។

ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ Cambridge University បាន​ប្រទះ​ឃើញ​ថា ក្មេង​ៗ​អាច​យល់​ដឹង​ពី​មេរៀន​ទាក់ទិន​នឹង​លុយ​ងាយ​ៗ​តាំងពី​អាយុ​រវាង​៣​ទៅ ៤​ឆ្នាំ​មក​ម្ល៉េះ ។
ខាងក្រោម​នេះ គឺជា​ឧទាហរណ៍​នៃ​មេរៀន​មួយ​ចំនួន​ដែល​អ្នក​អាច​បង្រៀន​ដល់​កូន​ៗ​បាន ៖

១. វិធី​ធ្វើ​ជា​អ្នក​គិត​ដែល​មាន​ភាព​បត់បែន​ខ្ពស់
គោលដៅ​នៃ​មេរៀន​នេះ គឺ​ដើម្បី​បង្រៀន​កូន​ៗ​មិន​ឲ្យ​បោះបង់​ចោល​បន្ទាប់​ពី​ពួក​គេ​បាន​បរាជ័យ​លោក​ដំបូង ។ សមត្ថភាព​ក្នុង​ការ​គិត​ដោយ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​នេះ​នឹង​មាន​ប្រយោជន៍​ណាស់​ពេល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​បញ្ហា​លុយ​នៅ​ថ្ងៃ​អនាគត ។
សកម្មភាព​មួយ​ដែល​អ្នក​អាចយ​កមក​ប្រើ​ដើម្បី​បង្រៀន​មេរៀន​នេះ​បាន​គឺ​ការ​ឲ្យ​កូន​ៗ​កែ​ច្នៃ​សម្រាម​ដូច​ជា​គម្រប​ដប ឬ​ប្រអប់​ទទេ ទៅ​ជា​របស់​ប្រើប្រាស់​ជាដើម ។

២. វិធី​ចាប់ផ្តើម​សន្សំ​លុយ
ដើម្បី​ជួយ​ឲ្យ​កូន​ៗ​រៀន​ពី​ការ​គ្រប់គ្រង​លុយ អ្នក​ត្រូវ​បង្រៀន​ពួក​គេ​ពី​ភាព​ខុស​គ្នា​រវាង​ការ​ចង់បាន និង​តម្រូវការ ។ អ្នក​អាច​បង្កើត​តារាង​មួយ​ដោយ​រាយ​ឈ្មោះ​របស់​ដែល​កូន​របស់​អ្នក​ចង់​ទិញ បន្ទាប់​មក​បកស្រាយ​ប្រាប់​ពួក​គេ​ម្តង​មួយ​ៗ​ថា​វា​ជា​ការ​ចង់បាន ឬ​តម្រូវការ ។ ឧទាហរណ៍​ដូច​ជា​របស់​លេង​ថ្មី​ជា​ការ​ចង់បាន ខណៈ​ដែល​កា​តាប​ថ្មី​ជា​តម្រូវការ​ជាដើម ។

៣. វិធី​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ល្អ
គន្លឹះ​នៃ​ការ​សម្រេច​ចិត្តបាន​ល្អ​គឺ​ការ​គិត​ពី​ផល​ប៉ះពាល់​ដែល​ជម្រើស​នីមួយ​ៗ​អាច​បង្ក​នៅ​ថ្ងៃ​អនាគត ។ លោក​បា​ហ្វេ​ត​ផ្តល់​យោបល់​ឲ្យ​ឪពុក​ម្តាយ​និយាយ​ប្រាប់​កូន​ៗ​ពី​ការ​សម្រេចចិត្ត​របស់​ពួក​គេ​ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ៗ ។ ឧទាហរណ៍​ដូច​ជា អ្នក​សម្រេចចិត្ត​មិន​ទិញ​ទូរទស្សន៍​ថ្មី​ព្រោះ ម៉ាស៊ីនត្រជាក់​ក្នុងផ្ទះ​បាន​ខូច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ