ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៨ក្លិប​រួម​គ្នា​ប្រឆាំង​ការ​សម្រេច​ឱ្យ Man City លេង UCL រដូវ​កាល​ក្រោយ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្លិប​ចំនួន ៨ ក្នុង​ក្រប​ខណ្ឌ Premier League បាន​រួម​គ្នា​តវ៉ា​ប្រឆាំង​ជាមួយ​ក្លិប Manchester City…

ប្រទេស​អង់គ្លេស ៖ ក្លិប​ចំនួន ៨ ក្នុង​ក្រប​ខណ្ឌ Premier League បាន​រួម​គ្នា​តវ៉ា​ប្រឆាំង​ជាមួយ​ក្លិប Manchester City បន្ទាប់​ពី​ក្លិប​មួយ​នេះ ​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់ UEFA រយៈពេល​២​ឆ្នាំ​មិន​ឱ្យ​លេង​ក្នុង​ពានរង្វាន់​ទ្វីបអឺរ៉ុប​ទាំង​២ UCL និង UEL ដែល​ប្រកាស​ដោយ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​។

ក្លិប​ទាំង ៨ ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​ខាងលើ​រួម​មាន​៖ Arsenal, Man Utd, Liverpool, Tottenham, Chelsea, Leicester, Newcastle និង​ Burnley ដោយបាន​សរសេរ​លិខិត​ទៅ​កាន់ CAS ដើម្បី​បញ្ឈប់​ការ​លេង​របស់​ក្រុម Man City នៅ​ពានរង្វាន់ Champions League រដូវ​កាល​ក្រោយ​។

ក្នុង​នោះ​អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​កំពូល​ទាំង​ពីរ​គឺ​លោក Jurgen Klopp និង​លោក José Mourinho ក៏​បាន​ចេញ​មក​និយាយ​ជា​សាធារណៈ ដោយ​បាន​ចោទ​ជា​សំណួរ​អំពី​ភាព​មិន​ច្បាស់លាស់​នៃ​ច្បាប់ Financial Fair Play (FFP) របស់ Uefa ដែល​បង្កើត​ឡើង​សម្រាប់​គ្រប់គ្រង​លើ​តុល្យភាព​ហរិ​ញ្ញ​វត្ថុ ជា​ពិសេស​ទៅ​លើ​ក្លិប​ធំ​ៗ ដែល​មាន​លទ្ធភាព​ចាយ​លុយ​ច្រើន​លើសលុប​ពី​ចំណូល​ ​ក្នុង​ការ​ដោះ​ដូរ​កីឡាករ ដែល​បណ្តាល​ឱ្យ​ជះ​ឥទ្ធិពលយ៉ាងខ្លាំង​ដល់​ក្លិប​តូច​ៗ ដែល​ពុំ​សូវ​មាន​លទ្ធភាព​។

ដោយឡែក​លោក Pep Guardiola ក៏​បាន​ឆ្លើយ​តប​ទាក់ទិន​ជាមួយ​បញ្ហា​នេះ​ថា​«​ខ្ញុំ​មិន​ចង់​សុំ​ទោស​ចំពោះ​អ្វី​ទាំងអស់​។ ហើយ​ក្លិប Man City ក៏​មិន​ចាំបាច់​ត្រូវ​សុំ​ទោស​ដែរ​។ ពីព្រោះ​ចៅក្រម​ឯករាជ្យ​៣​រូប​បាន​សំរេច​ថា យើង​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​ត្រឹមត្រូវ​»​៕ (ដកស្រង់ចេញពី Mirror)

អត្ថបទពាក់ព័ន្ធ ៖ ក្តៅ​ៗ Man City ឈ្នះក្តី និង​រួច​ផុត​ពី​ការ​ពិន័យ​មិន​ឱ្យ​លេង Champions League ២​ឆ្នាំ