ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​មុខ​មិនដឹង​យ៉ាងណា បើ​មិន​ដល់​មួ​យស​ប្តា​ហ៍​ផង​រក​ឃើញ​ដល់​២៤​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ ដោយសារ​តែ​ការ​រក​ឃើញ អ្នកមាន​មេរោគ​រហូត​ដល់​២៤​នាក់ ក្នុង​រយៈពេល​តិច​ជាង​៧​ថ្ងៃ​។ ក្រ​សូ​ង​សុខាភិបាល​បាន​ឲ្យ​ដឹង នៅ​ថ្ងៃនេះ​ថា បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ចំនួន​៩​នាក់​បន្ថែម​ទៀត…

កូ​វី​ដ​-១៩ ៖ ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ ដោយសារ​តែ​ការ​រក​ឃើញ អ្នកមាន​មេរោគ​រហូត​ដល់​២៤​នាក់ ក្នុង​រយៈពេល​តិច​ជាង​៧​ថ្ងៃ​។ ក្រ​សូ​ង​សុខាភិបាល​បាន​ឲ្យ​ដឹង នៅ​ថ្ងៃនេះ​ថា បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ចំនួន​៩​នាក់​បន្ថែម​ទៀត បន្ទាប់​ពី​បាន​រក​ឃើញ អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ ចំនួន​១៥​នាក់ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា​។

នេះ​មាន​ន័យ​ថា ក្នុង​រយៈពេល​បួន​ប្រាំ​ថ្ងៃនេះ កម្ពុជា​កើន​ចំនួន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ រហូត​ដល់​២៤​នាក់ ដោយ​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើង​ដល់ ១៦៥​នាក់​។ មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​រក​ឃើញ​ករណី​ថ្មី​ទាំងអស់​នៃ​កូ​វី​ដ​-១៩ គឺ​ទាក់ទង​នឹង​ការ​នាំ​ចូល​។ នេះ​បាន បញ្ជាក់​អំពី​សារសំខាន់​នៃ​ការ​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន និង​តាម​ព្រ​លាន​យន្តហោះ​។

ទន្ទឹម​នោះ​ក៏​សំខាន់​ណាស់​ដែរ ដែល​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស ទាំងអស់​ដែល​មិន​ត្រូវ​បាន​រក​ឃើញ​មាន​កូ​វី​ដ​-១៩ នៅ​ពេល​ការ​ធ្វើតេស្ត​ចូល​ប្រទេស ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​បំផុត​ការ​ដាក់​ខ្លួនឯង​នៅ​ដោយ ឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​ដល់​អ្នក​ដទៃ​៕ ដោយ ៖ អ​. សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ