ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក់​ម៉ាស​អាច​កាត់​បន្ថយ​ការ​ឆ្លង​កូ​វី​ដ​-១៩ បាន​រហូត​៦៥​ភាគរយ

4 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ពាក់​ម៉ាស​មិន​ត្រឹមតែ​ជួយ​ការពារ​មិន​ឲ្យ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ ទៅ​អ្នក​ដទៃ​ទេ វា​ក៏​ថែម​ទាំង​ជួយ​ការពារ​មិន​ឲ្យ​ឆ្លង​កូ​វី​ដ​-១៩​ផង​ដែរ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍ ព័ត៌មាន​សុខភាព​នៅ​អា​មេ​រិ​ក​។ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ដកស្រង់​សម្តី​លោក ប្ល៊ូ​ម​បឺ​ក…

កូ​វី​ដ​-១៩ ៖ អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ពាក់​ម៉ាស​មិន​ត្រឹមតែ​ជួយ​ការពារ​មិន​ឲ្យ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ ទៅ​អ្នក​ដទៃ​ទេ វា​ក៏​ថែម​ទាំង​ជួយ​ការពារ​មិន​ឲ្យ​ឆ្លង​កូ​វី​ដ​-១៩​ផង​ដែរ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍ ព័ត៌មាន​សុខភាព​នៅ​អា​មេ​រិ​ក​។ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ដកស្រង់​សម្តី​លោក ប្ល៊ូ​ម​បឺ​ក អ្នកជំនាញ​ខាង​ជំងឺឆ្លង​ដូចដែល​និយាយ​ថា សូ​ម្បី​តែ​ម៉ាស​ដែល​ដេរ​ដោយ​ខ្លួនឯង​ក៏​អាច​មាន​ប្រសិទ្ធភាព​ដែរ​។

លោក​បាន​លើកទឹកចិត្ត​ឲ្យ​មនុស្ស​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩​។ ដំបូង​គេ​គិត​ថា ការ​ពាក់​ម៉ា​សគឺ​ដើម្បី​ការពារ​មិន​ឲ្យ​មានការ​ចម្លង​មេរោគ​ពី​ការ​ក្អក​។ ប៉ុន្តែ​ឥឡូវ នេះ​អ្នកជំនាញ​យល់​ថា​ការ​ពាក់​ម៉ាស ក៏​អាច​ការពារ​អ្នក​ពាក់​មិន​ឲ្យ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​បាន​ទី​៦៥​ភាគរយ​។ នៅ​ប្រទេស​កម្ពុជា យើង​ចុង​ក្រោយ​នេះ​ហាក់ដូចជា​មិនសូវ​ឃើញ​មាន​អ្នក​ពាក់​ម៉ាស​ទេ​។ គេ​គួរ​ពិចារណា​ឡើង​វិញ ហើយ​ពាក់​ម៉ាស​ឲ្យ​បាន​គ្រប់​គ្នា​ដើម្បី​ប្រឆាំង​កូ​វី​ដ​-១៩៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ