វិធីសាស្ត្រការពារកុំឱ្យកើតមានជំងឺគ្រុនចាញ់និងគ្រុនឈាម
ជំងឺគ្រុនចាញ់កើតមានជាញឹកញាប់នៅរដូវភ្លៀងធ្លាក់និងរដូវក្តៅ ហើយចំពោះជំងឺគ្រុនឈាមវិញ ក៏តែងតែផ្ទុះឡើងនៅក្នុងរដូវភ្លៀងធ្លាក់នោះដែរ ។ ជំងឺទាំងនេះមានវិធានការការពារបាន
ជំងឺគ្រុនចាញ់កើតមានជាញឹកញាប់នៅរដូវភ្លៀងធ្លាក់និងរដូវក្តៅ ហើយចំពោះជំងឺគ្រុនឈាមវិញ ក៏តែងតែផ្ទុះឡើងនៅក្នុងរដូវភ្លៀងធ្លាក់នោះដែរ ។ ជំងឺទាំងនេះមានវិធានការការពារបាន
ជំងឺគ្រុនចាញ់កើតមានជាញឹកញាប់នៅរដូវភ្លៀងធ្លាក់និងរដូវក្តៅ ហើយចំពោះជំងឺគ្រុនឈាមវិញ ក៏តែងតែផ្ទុះឡើងនៅក្នុងរដូវភ្លៀងធ្លាក់នោះដែរ ។ ជំងឺទាំងនេះមានវិធានការការពារបាន បើសិនជាមនុស្សគ្រប់រូបសហការគ្នា ដោយគ្រាន់តែលោកអ្នកអនុវត្តតាមវិធីមួយចំនួនដូចខាងក្រោម៖
១-ចៀសវាងមូសខ្លាខាំ ត្រូវការពារសុវត្ថិភាពកូនៗរបស់លោកអ្នក ដោយសម្រាន្តក្នុងមុងជានិច្ចមិនថាក្មេងឬក៏មនុស្សចាស់ ទាំងពេលថ្ងៃនិងពេលយប់ ជាពិសេសត្រូវស្លៀកពាក់ខោជើងវែង និងអាវដៃវែង ដើម្បីបិទបាំងអវយវៈគ្រប់អង្រឹងដែលទារកគេងត្រូវមានមុងឬក្រណាត់ស្តើងដែលមានជាតិថ្នាំ ។
២-សហការជាមួយភ្នាក់ងារប្រយុទ្ធជំងឺគ្រុនចាញ់ពេលដែលគេចុះមកក្នុងភូមិរបស់អ្នក ។ ប្រាប់ពួកគេបើមានអ្នកណាម្នាក់ក្នុងគ្រូសាររបស់អ្នកមានគ្រុនក្តៅត្រូវឲ្យគេពិនិត្យឈាមភ្លាម ។
៣-បើអ្នកសង្ស័យថា កើតមានជំងឺគ្រុនចាញ់ត្រូវព្យាបាលជាបន្ទាន់ ។ បន្ទាប់ពីទទួលការព្យាបាលហើយមូសដែលខាំអ្នកមិនអាចចម្លងជំងឺគ្រុនចាញ់ទៅអ្នកផ្សេងបានទេ ។
៤-ត្រូវបំផ្លាញមូសនិងកូនវាឲ្យអស់ ។ មូសបន្តពូជនៅក្នុងទឹកដែលមិនហូរដូច្នេះត្រូវលុបថ្លុក រណ្តៅ សម្អាតក្នុងផ្ទះ និងបរិវេណជុំវិញផ្ទះ ដោយលោកអ្នកគ្រាន់តែចំណាយពេលវេលាត្រឹមតែ២០នាទីក្នុងមួយសប្តាហ៍ ដើម្បីបំបាត់ជម្រកមូស ។ បើសិនជាមានវត្ថុណាដែលអាចដក់ទឹកបានត្រូវបំផ្លាញចោលឱ្យអស់ ដូចជាសំបកកំប៉ុង សំបកកង់ឡាន ថូផ្កាដបជាដើម ត្រូវចាក់ទឹកចោលឱ្យអស់ពីវត្ថុដែលដក់ទឹកទាំងនោះ ។
៥-ត្រូវគ្របពាងដែលមានទឹកទាំងអស់ ដើម្បីកុំឱ្យមូសចូលពងក្នុងនោះបាន ។ ជាពិសេសត្រូវលាងពាងឲ្យបានស្អាតរាល់មួយសប្តាហ៍ម្តង ដោយយកច្រាសទៅដុះសម្អាត ។ ប៉ុន្តែបើសិនជាពាងធំឬអាងធំ ដែលពិបាកលាងសម្អាតលោកអ្នកគប្បីចិញ្ចឹមត្រីក្រឹមពីរឬបីក្បាលដាក់ក្នុងពាងទឹក ដើម្បីឱ្យវាស៊ីពងមូស និងដង្កូវទឹក។ ជាពិសេសត្រូវដាក់ថ្នាំអាបែតក្នុងពាងទឹកនិងអាងទឹកទើបជាការប្រសើរ ។
៦-មិនត្រូវឱ្យកុមារលេងនៅកន្លែងងងឹត ព្រោះមូសខ្លាវាច្រើនសម្ងំនៅកន្លែងងងឹត ។ ចំពោះសម្លៀកបំពាក់មិនត្រូវព្យួរនោះទេ ត្រូវបត់ទុកឲ្យស្អាត ។ ផ្ទះត្រូវបើកបង្អួចឲ្យមានពន្លឺព្រះអាទិត្យចេញចូលបានគ្រប់គ្រាន់ ដើម្បីការពារកុំឲ្យមូសខ្លាពួនសម្ងំ ។
លោកអ្នកត្រូវចាំថា ជំងឺគ្រុនចាញ់អាចបង្ការបានឬឥទ្ធិពលរបស់វាអាចកាត់បន្ថយបាន តាមរយៈការប្រើថ្នាំប្រឆាំងគ្រុនចាញ់ ឲ្យបានទៀងទាត់តាមពេលកំណត់ ៕
ចែករំលែកព័តមាននេះ