ដឹង​អត់! មណ្ឌលគិរី មាន​ថ្នាក់ដឹកនាំ​​តាំង​ពី​​ដំបូងដល់​បច្ចុប្បន្ន​ប៉ុន្មាន​​នាក់​ហើយ?


ខេត្តមណ្ឌលគិរី បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦១ ដោយ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដោយ​មានស្រុក​ចំនួន​៣ គឺ ស្រុក​កោះ​ញែក ស្រុក​ច្បារ និង​ស្រុក​អូរ​រាំង ។

នេះ​​បើ​តាម​ឯកសារ​រដ្ឋបាល​ខេត្ត ហើយ​បង្ហាញ​ឲ្យ​ដឹង​ឥស្សរជន​ដែល​ធ្លាប់​ជា​ចៅហ្វាយ ឬ​អភិបាលខេត្ត​មណ្ឌលគិរី​ក្រោយ​១៩៦១​រួម​មាន​៖

១-​លោក​វរសេនីយ៍​ខៀវ ប៊ុ​ន ១៩៦១-១៩៦៨ ចៅហ្វាយខេត្ត ។
២-​លោក​វរសេនីយ៍​នូ ថូ ១៩៦៩ ចៅហ្វាយខេត្ត ។
៣-​លោក​វរសេនីយ៍ត្រី​ខៀវ ប៊ុ​ន ១៩៧០​ ​ចៅហ្វាយខេត្ត ។
៤-​សម​មិត្ត​ផា​ន ឡាំង ១៩៧០-១៩៧៧ ប្រធាន​តំបន់ ។
៥-​សម​មិត្ត​នូ សា​រុន​១៩៧៧-១៩៧៩ ប្រធាន​តំបន់ ។
៦-​លោក​ខាំ ង​ន ១៩៧៩-១៩៨២ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ខេត្ត ។
៧-​លោក​សើម ១៩៧៩-១៩៨២ ប្រធាន​គណៈកម្មាធិការ​ប​ជ្ឈិ​ម​បក្ស ។
៨-​លោ​កម​យ​ ​សើយ ១៩៨២-១៩៨៥ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ខេត្ត ។
៩-​សម​មិត្ត​ចាន់ យឿ​ន ១៩៨៣-១៩៩១​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ខេត្ត ។
១០-​សម​មិត្ត​លី សុ​ន​១៩៩១-១៩៩២​ចៅហ្វាយខេត្ត​(​សម័យ​រដ្ឋ​កម្ពុជា​) ។
១១-​ឯកឧត្តម​រ័​ត្ន សា​រ៉េ​ម ១៩៩២-១៩៩៣​ចៅហ្វាយខេត្ត​(​សម័យ​អុ​៊​ន​តាក់​) ។

១២-​ឯកឧត្តម​ហូ សុខ​១៩៩៣-១៩៩៤​អភិបាលខេត្ត ។
១៣-​ឯកឧត្តម​ជុំ ឈាង ធ្នូ​១៩៩៤-១៩៩៩​ ​អភិបាលខេត្ត ។
១៤-​ឯកឧត្តម ឆោម ប៊ុ​ន​ខន​១៩៩៩ អភិបាលខេត្ត ។
១៥-​ឯកឧត្តម​តោ សឿ​ត​២០០០-២០០៤​អភិបាលខេត្ត ។
១៦-​ឯកឧត្តម​ធូ សុ​ន ២០០៤-២០០៧ អភិបាលខេត្ត ។
១៧-​ឯកឧត្តម​ឡាយ សុខា ២០០៧-២០០៩ អភិបាលខេត្ត ។
១៨-​ឯកឧត្តម​ចាន់ យឿ​ន ២០០៩-២០១៣ អភិបាលខេត្ត ។
១៩-​ឯកឧត្តម​អេ​ង ប៊ុ​ន​ហ៊ា​ង ២០១៣-២០១៦ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។
២០-​ឯកឧត្តម​ស្វាយ សំ​អ៊ា​ង ២០១៦-​បច្ចុប្បន្ន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ