ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​ត្រូវ​គិតពិចារណា​ប្រសិនបើ​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ​នៅ​ពេល​នេះ

4 ឆ្នាំ មុន

មាន​មូលហេតុ​ល្អ​ៗ​ជា​ច្រើន​ណាស់​ដែល​បង្ហាញ​ថា​អ្នក​គួរតែ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន ព្រោះ​អ្នក​អាច​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង មាន​ឯករាជ្យ​ភាព មាន​ពេល​សម្រាប់​ការងារ​ដែល​ខ្លួន​ស្រលាញ់ និង​មាន​ម៉ោង​ធ្វើការ​ដែល​បត់បែន​បានជា​ដើម​។ អ្នកស្រី​ស៊ូ​ស៊ី ម៉ូ​រ (Susie Moore) ដែល​ជា​អ្នកនិពន្ធ…

មាន​មូលហេតុ​ល្អ​ៗ​ជា​ច្រើន​ណាស់​ដែល​បង្ហាញ​ថា​អ្នក​គួរតែ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន ព្រោះ​អ្នក​អាច​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង មាន​ឯករាជ្យ​ភាព មាន​ពេល​សម្រាប់​ការងារ​ដែល​ខ្លួន​ស្រលាញ់ និង​មាន​ម៉ោង​ធ្វើការ​ដែល​បត់បែន​បានជា​ដើម​។

អ្នកស្រី​ស៊ូ​ស៊ី ម៉ូ​រ (Susie Moore) ដែល​ជា​អ្នកនិពន្ធ និង គ្រូបង្វឹក​ផ្នែក​អាជីវកម្ម​ម្នាក់​គិត​ថា ពេល​នេះ​ជា​ពេល​ដែល​ងាយ​បំផុត​ហើយ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​។ អ្នកស្រី​បាន​និយាយ​ថា ព្រោះតែ​ពិភពលោក​បាន​ផ្អាក​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​នេះ វា​កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ពិចារណា​លើ​អ្វី​ដែល​ពួក​គេ​ចង់បាន​នៅ​ថ្ងៃ​អនាគត​។

មុន​ពេល​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ឃ្លា​ថា ខ្ញុំ​មិន​មាន​ពេល គឺជា​ការ​ដោះសារ​ទូទៅ​ដែល​មនុស្ស​ភាគច្រើន​ប្រើ​ដើម្បី​មិន​ចាប់ផ្តើម​អ​ឫ​ជីវ​កម្ម ឬ​ការងារ​ក្រៅ​ម៉ោង​ដទៃ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​វា​មិន​អាច​ជា​ការ​ដោះ​សារបាន​ទៀត​ទេ​។ សម្រាប់​អ្នក​ដែល​កំពុង​ពិចារណា​លើ​ការ​ចាប់ផ្តើម​អាជីវកម្ម អ្នកស្រី​បាន​ផ្តល់​យោបល់​ឲ្យ​គិត​ពី​ចំណុច​សំខាន់​ៗ​ខាងក្រោម​នេះ​៖

១. សួរ​សំណួរ​សំខាន់​ៗ​ជា​មុន​សិន
ពេល​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​មួយ អ្នក​គួរតែ​ប្រើ​ជំនាញ ឬ​ចំណេះដឹង​ដែល​អ្នកមាន​ស្រាប់​។ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ថា​តើ​អ្នកមាន​អ្វីខ្លះ​ក្នុង​ខ្លួន​ដែល​អាច​ជួយ​ឲ្យ​អាជីវកម្ម​អ្នកមាន​ភាព​ខុស​ពី​ដៃគូ​ប្រកួតប្រជែង​ដទៃ​ក្នុង​ទីផ្សារ​។ ជំនាញ​សំខាន់​ៗ​រួម​មាន​ដូច​ជា​ការ​គ្រប់គ្រង​ប្រព័ន្ធ​សង្គម ជំនាញ​បង្វឹក​អ្នក​ដទៃ ជំនាញ​អាជីវកម្ម ការ​បង្រៀន និង​ការ​ច្នៃ​ម៉ូ​ដ​ជាដើម​។

បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា​តើ​វា​មាន​ទីផ្សារ​ទេ? តើ​មាន​មនុស្ស​ដទៃ​ដែល​កំពុង​តែ​លក់​វា​ទេ? ទោះជា​មាន​អ្នកលក់​ហើយ​ពិតមែន​ក្តី វា​អាច​ល្អ​សម្រាប់​អ្នក​ព្រោះ​វា​មាន​ន័យ​ថា​មាន​អ្នកទិញ​ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​ចាប់អារម្មណ៍​លើ​។

២. វត្តមាន​អន​ឡាញ
ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ខំ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ប្តូរ​ទៅ​ប្រកប​អាជីវកម្ម​តាម​អ៊ី​ន​ធើ​ណែ​ត​វិញ ហើយ​អ្នក​ក៏​គួរតែ​ពិចារណា​លើ​ជម្រើស​នេះ​ដែរ​។ ការ​មាន​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​នឹង​ជួយ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​ផលិតផល​ទៅ​ដល់​អតិថិជន​។

៣. បង្កើន​អ្នកគាំទ្រ
អ្នក​មិន​គួរ​សន្មត់​ថា​មនុស្ស​ដឹង​ពី​អាជីវកម្ម​របស់​អ្នក​ព្រោះ​អ្នក​បាន​ប្រកាស​ពី​វា​លើ​ប្រព័ន្ធ​សង្គម​ម្តង ឬ​ពីរ​ដង​ហើយ​មក​ទេ​។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​មនុស្ស​ដែល​អ្នក​ស្គាល់​។ ប្រសិនបើ​អ្នក​ចង់​បង្កើន​តម្រូវការ​ភ្លាម​ៗ អ្នក​អាច​ប្រើ​កម្មវិធី​លក់​ផ្សេង​ៗ​ដូច​ជា​ការ​លក់​បញ្ចុះតម្លៃ​ជាដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ