ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ថ្មី​កញ្ញា​ហ្វ៊ី​ហ្វ៊ី​បង្ហាញ​សាច់​ខ្នង​សខ្ចី​គាប់​ភ្នែក​បុរស

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​អ្នកចម្រៀង​កញ្ញា​ហ្វ៊ី​ហ្វ៊ី បាន​បង្ហាញ​សម្រស់​សាច់​ខ្នង​វាល​ល្វឹង​ហាក់​មិន​ខ្លាច​រងា​សោះ​ក្នុង​រដូវរំហើយ​នេះ ។ កញ្ញា​ហ្វ៊ី​ហ្វ៊ី​បង្ហាញ​សម្រស់​ក្នុង​ពិធីជប់លៀង​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​អ្នកចម្រៀង​កញ្ញា​ហ្វ៊ី​ហ្វ៊ី បាន​បង្ហាញ​សម្រស់​សាច់​ខ្នង​វាល​ល្វឹង​ហាក់​មិន​ខ្លាច​រងា​សោះ​ក្នុង​រដូវរំហើយ​នេះ ។ កញ្ញា​ហ្វ៊ី​ហ្វ៊ី​បង្ហាញ​សម្រស់​ក្នុង​ពិធីជប់លៀង​មួយ​ទាក់ទាញ​ក្រសែភ្នែក បុរស​ៗ​គយគន់​យ៉ាង​គាប់​ភ្នែក ។

ការ​បង្ហាញ​រូប​សម្រស់​របស់​តារា​សម្តែង និង​តារាចម្រៀង​កញ្ញា​ហ្វ៊ី​ហ្វ៊ី ហាក់​នាំមុខ​គេ​សម្រាប់​ឱកាស​ចូល​ឆ្នាំ​ថ្មី​២០១៥​នេះ ។ ភាព​ក្លាហាន​អត់​ខ្វល់​រឿង​រិះគន់​ពី​មហាជន​ដោយ​បង្ហាញ​សាច់​ខ្នង​ស្ទើរ​ទាំងស្រុង​នេះ ធ្វើ​ឱ្យ​តារា​ល្បី​ខាង​សិច​ស៊ី​ពី​មុន ឃើញ​ហើយ​ហាក់ដូចជា​ចាញ់​ប្រៀប ។

ក្នុង​ឱកាស​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​តារា​ម៉ូ​ដែល​ប្រចាំ​ភោជនីយដ្ឋាន «​ពិភព​រាត្រី​ថ្មី​» កញ្ញា​ហ្វ៊ី​ហ្វ៊ី ទាក់ទាញ​ក្រសែភ្នែក​ច្រើន ឱ្យ​តាម​មើល​ដោយ​នាង​គ្រង​រ៉ូ​ប​ពណ៌​ក្រហម​វែង​បិទ​បាំង​ផ្នែក​ខាងក្រោម ប៉ុន្តែ​ផ្នែក​ខាងលើ គឺ​មិន​មាន​សាច់​ក្រណាត់​បាំង​ខ្នង​ទេ ។ មិនដឹង​ថា អ្នក​នៅ​ទីនោះ​ប៉ុន្មាន​នាក់​ចង់​ស្ទុះ​ទៅ​ប៉ះ​សាច់​ខ្នង​សរ​លោង​ឃើញ​សរសៃ​របស់​កញ្ញា​ហ្វ៊ី​ហ្វ៊ី ទេ ។

កញ្ញា​ហ្វ៊ី​ហ្វ៊ី ដែល​ក្រៅពី​ជា​តារា​សម្តែង គឺជា​អ្នកចម្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន «​ពិភព​រាត្រី​ថ្មី​» បានឱ្យ​ដឹង​ថា ការ​គ្រង​ឈុត​សម្លៀក​បំពាក់​បែប​សិច​ស៊ី​របស់​នាង​នា​ពេល​កន្លង​មក គឺ​សម្រាប់​តែ​ក្នុង​កម្មវិធី​ក្រៅ​ឆាក​សម្តែង បើ​ស្ថិត​លើ​វេទិកា​ចម្រៀង​កំពុង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ប្រហែលជា​នាង​តុបតែង​ខ្លួន​ឱ្យ​សមរម្យ​។ ហ្វ៊ី​ហ្វ៊ី និយាយ​ថា «​សម្រាប់​រូប​នាង​ខ្ញុំ​យល់​ថា មិន​ទាន់​ហួសហេតុ​ប៉ុន្មាន​ឡើយ កុំឱ្យ​តែ​យើង​បញ្ចេញ​អស់​ពេក ព្រោះ​នោះ​គ្រាន់តែ​ជា​ល្វែង​ខាងក្រោយ ខណៈ​ដែល​ឈុត​ពីមុខ​យើង​បិទ​បាំង​ក៏​សម​ល្មម​ច្រើន​ដែរ ។ នាង​ខ្ញុំ​គ្មាន​បំណង​ចង់​ដណ្តើម​តំណែង​តារា យេ​ៗ​ពី​អ្នក​រួម​អាជីព​អ្វី​នោះ​ទេ គ្រាន់តែ​ជាតា​រា​សិល្បៈ​ម្នាក់​ត្រូវ​តែ​មាន​អ្វី ប្លែក​ៗ ហើយ​មហាជន​អាច​ទទួលយក​បាន បើ​លើស​ពី​នេះ​យើង​ក៏​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ​» ។

តារា​សម្តែង​មាន​ប្រភព​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ ទើបតែ​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​បាន​ប្រមាណ​ជិត​២​ឆ្នាំ​ប៉ុណ្ណោះ តែ​នាង​មាន​សន្ទុះ​កេរ្តិ៍ឈ្មោះ​ហក់​ទៅ​មុខ​លឿន​គួរសម ដោយសារ​តែ​នាង​ចូល​ចិត្ត​តែងខ្លួន យេ​ៗ និង​មាន​ឈុត​ឆាក​ស្នេហា​រោលរាល​ជាមួយ​តារាចម្រៀង​ល្បីឈ្មោះ​មួយ​ចំនួន​ពេល​ថត​ខា​រា​៉​អូ​ខេ​ឱ្យ​ផលិតកម្ម​ល្បី ។ ដោយសារ​បែប​នោះ​ហើយ បានជា​នាង​ទទួល​បានការ​ចាប់អារម្មណ៍​លឿន​មិន​ចំណាយ​ពេលវេលា​យូរ ហើយ​សារព័ត៌មាន​មួយ​ចំនួន​ក៏​ចាប់អារម្មណ៍​សម្ភាសន៍ និង​តាម​ថតរូប​នាង ។

កាលពី​ពេល​កន្លង​មក កញ្ញា​ហ្វ៊ី​ហ្វ៊ី បាន​ធ្វើ​ពិធី​ខួបកំណើត​ដោយ​ចំណាយ​ប្រាក់​អស់​ច្រើន ធ្វើ​ឱ្យ​លេចឮ​បែប​មិន​ប្រាកដប្រជា​ថា​នាង​មាន​សម្ព័ន្ធ​ស្នេហា​ជាមួយ​ឧក​ញា​៉ ។ ចំពោះ​រឿង​នេះ នៅ​មិន​ទាន់​មានការ​ស្រាយ​បំភ្លឺ​ពី​កញ្ញា​ហ្វ៊ី​ហ្វ៊ី​នៅឡើយ​ទេ ៕