រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះគេកត់សម្គាល់ឃើញថា ចំនួនស្ត្រីចូលប្រឡូកក្នុងការរកស៊ីមានចំនួនកាន់តែច្រើនឡើងៗ និងកាន់តែបើកចំហរ ហើយបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់លើវិស័យសហគ្រាសខ្នាតតូច និងធម្យម (SME) ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ។

យ៉ាងណាមិញ បើតាមការឲ្យដឹងរបស់លោកស្រី អេង លីគង់ ដែលជាសហស្ថាបនិក និងប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ស្ត្រីបានប្រឡូកនឹងអាជីវកម្មផ្សេងៗ គឺមានយូរលង់ណាស់មកហើយ គ្រាន់តែថា ពីដើមឡើយមានរនាំង និងគំនាបមួយចំនួនដែលជាផ្នត់គំនិតគិតថា ស្ត្រីត្រឹមតែជាមេផ្ទះ និងបុរសត្រូវតែប្រកបអាជីវកម្ម ។

លោកស្រីអេង លីគង់ បានបន្តថា ប៉ុន្តែការពិតទៅ បើតាមសម្រង់នៃតួលេខរបស់ក្រសួងកិច្ចការនារី ក៏ដូចធនាគារពិភពលោកបានរកឃើញថា ស្ត្រីដែលប្រកបអាជីវកម្មនឹងមានទៅដល់ ៦៥ ភាគរយ ។ ប៉ុន្តែក្នុងអាជីវកម្មខ្នាតតូច SME Micro ចឹងមានន័យថា ខ្នាតតូច និងមធ្យម ហើយខ្នាតតូចនោះ គឺតូចមែនទែន ដែលពួកគាត់ចូលប្រលូកក្នុងវិស័យអាជីវកម្ម ។ ប៉ុន្តែអ្វីដែលយើងមិនមានទទួលស្គាល់ ឬមួយក៏ការដឹងលឺនេះ គឺដោយសារស្ត្រីភាគច្រើនបំផុតគាត់មិនសូវមានភាពក្លាហ៊ានក្នុងការចេញមុខទេ នៅពេលគាត់ធ្វើក៏ចេះតែធ្វើទៅ តែបើបុរសវិញគាត់ជួយធ្វើផង ប៉ុន្តែភាគច្រើន ច្រើនតែបុរសទទួលយកក្នុងការចេញមុខ ដូចជា អាជីវកម្មខ្លះ ធ្វើជាលក្ខណៈគ្រួសារ ប្តីនិងប្រពន្ធធ្វើជាមួយគ្នា ប៉ុន្តែភាគច្រើនបុរសច្រើនតែថា អាជីវកម្មជារបស់គាត់។ ជុំវិញបញ្ហាប្រឈមរបស់សហគ្រិនស្ត្រី គឺមានច្រើន ដែលជារួមស្ត្រីមានការប្រឈមច្រើនជាងបុរសនៅក្នុងការធ្វើអាជីវកម្ម ។

នេះបើតាមការបញ្ជាក់របស់លោកស្រី អេង លីគង់ ដែលជាទន្តបណ្ឌិត និងជានាយិការរបស់មន្ទីព្យាបាលធ្មេញ Master Care ដែលការប្រឈមទាំងនោះគឺមានដូចជា៖ ទី១ – ស្ត្រីប្រើពេលវេលាច្រើនជាង ដោយសារពេលដែលពួកគាត់ធ្វើអាជីវកម្ម ព្រមពេលជាមួយគ្នានោះ គឺពួកគាត់តែងតែធ្វើនូវការងារក្នុងផ្ទះផងដែរ ដូចជាមើលថែកូនចៅ ដែលជាបន្ទុកក្នុងគ្រួសារ ។ ដូចនេះពួកគាត់បានចំណាយពេលអស់ក្នុងការធ្វើការនៅផ្ទះហ្នឹង អ៊ីចឹងបើស្ត្រីគាត់ចង់ធ្វើអាជីវកម្ម គាត់ត្រូវតាំងចិត្តខ្ពស់ ត្រូវប្រឹងធ្វើឱ្យលើសបុរស មានន័យថា យើងទុកការងារនេះ ហើយបន្ថែមការងារនោះ អ៊ីចឹងបានយើងអាចធ្វើអាជីវកម្មដូចបុរសបាន»។
លោកស្រីបានបន្តថា ចំណុចប្រឈមទី២ គឺការអប់រំ ដែលត្រង់នេះគឺទាក់ទងនឹងប្រពៃណី ការអប់រំនេះ យើងមានយូរណាស់មកហើយ ដែលស្ត្រីរៀនសូត្របានតិចជាងបុរស។ តែសំណាងល្អ ពេលបច្ចុប្បន្ននេះយើងមានការផ្លាស់ប្តូរ អ៊ីចឹងសម្រាប់ក្មេងជំនាន់ក្រោយ ខ្ញុំគិតថាមានការរីកចំរើនក្នុងការទទួលបានសិទ្ធស្មើគ្នា ដោយសារគាត់ទទួលបានឱកាសសិក្សា មានចំណេះដឹង និងមានសមត្ថភាពស្មើគ្នាផងដែរជាមួយបុរស ។
លោកស្រីទន្តបណ្ឌិតបានបន្តថា «ប៉ុន្តែសម្រាប់ស្ត្រីដែល ក្នុងជំនាន់ខ្ញុំនេះ ប្រឈមបញ្ហាខ្លះ ដោយសារគាត់អត់សូវបានរៀនសូត្រលំអិតពីមុនមក រហូតដល់ពេលគាត់បានរៀនវិញ វាហួសពេលនឹងរៀនហើយ ប៉ុន្តែការរស់នៅ និងប្រកបអាជីវកម្មនៅតែមានដដែល ក្មេងជំនាន់នេះមិនមានបញ្ហាទេ» ៕
ចែករំលែកព័តមាននេះ