ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ទាក់​​ជាង​២​ម៉ឺន​អន្ទាក់​ត្រូវ​បាន​ដោះ​យកចេញ​ពី​តំបន់ការ​ពារធម្ម​ជាតិ​

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង​ ៖ លោក​នេត្រ ភក្ត្រា រដ្ឋ​លេ ខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិ​ស្ថា ន​បាន​អះអាង​ថា ការ​ដោះ​អន្ទាក់​គ្រប់​ប្រភេទ​ចេញពី​តំបន់​ការ​ព​ រ​ធម្មជាតិ​ក្នុងរយៈ​ពេល​៦​ខែ​…

ខេត្តកោះកុង​ ៖ លោក​នេត្រ ភក្ត្រា រដ្ឋ​លេ ខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិ​ស្ថា ន​បាន​អះអាង​ថា ការ​ដោះ​អន្ទាក់​គ្រប់​ប្រភេទ​ចេញពី​តំបន់​ការ​ព​ រ​ធម្មជាតិ​ក្នុងរយៈ​ពេល​៦​ខែ​ ឆ្នាំ​២០២០ គឺ​ពី​ខែមករា ដល់​ខែមិថុនា អន្ទាក់​សរុប​ចំនួន​២០.១៧៩​អ​ន្ទា​ក់ ត្រូ​វ​បា​ន​ដោះ​យក​ចេញ​មាន​ន័យ​ថា បាន​ជួយ​ជីវិត​សត្វព្រៃ​ជា​ច្រើន​ម៉ឺន​ក្បាល​ឱ្យ​រួច​ផុតពីគ្រោះថ្នាក់​ដល់​​ជីវិត​។

«​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​អន្ទាក់​ចំនួន​ជាង​៤​ម៉ឺន​អ​ន្ទា​ក់​ត្រូវ​បាន ដោះ​ចេញពី​តំប​ន់​កា​រ​ពា​រ​ធម្មជាតិ» ។ នេះជា​ការ​លើក​ឡើង​របស់​លោក​នេត្រ ភក្ត្រា ធ្វើ​ឡើង ក្នុង​ពេល​ដឹកនាំ​ប្រតិ​ភូ​​ក្រសួង​បរិ​ស្ថា​ន អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ និង​អ្ន​ក​សារព័ត៌មាន​ទៅ​កាន់​ស្នាក់​ការ​ល្បាត​ស្ទឺ​ង​ព្រាត់​ ក្នុង​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​ខាងត្បូង ស្ថិត​ក្នុ​ស្រុក​ថ្ម​បាំង ​ខេត្តកោះកុង​ កាលពី​ថ្ងៃ​ទី​៩​ ខែកក្កដា ​ឆ្នាំ​២០២០​។

លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​រ វាង​ក្រសួង​បរិស្ថាន​និ​ង​អង្គ​កា​រសម្ព័​ន្ធ​មិត្ត​សត្វព្រៃ ក្នុង​ការ​ការពារ​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តកំពង់ស្ពឺ កោះកុង និង​ពោធិសាត់ អ​ន្ទាក់​ចំ​នួ​ន​៣២៣២២អន្ទាក់​ត្រូវ​បាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ​ក្នុង​រយៈពេល​១៨​ខែ​ចុងក្រោយ​នេះ (​ខែមករា ឆ្នាំ ២០១៩ ដល់​ខែមិថុនា ឆ្នាំ ២០២០)​។ អន្ទាក់​ទាំងនោះ ខ្លះ​ធ្វើ​ពី​ខ្សែ​នីឡុង ឬ​ខ្សែកាប​ដែក​ដែល​បង្ក​គ្រោះថ្នាក់​បំផុត​។

លោកបានបន្ត​ថា អន្ទាក់​កា​ន់​តែ​មាន​សភាព​គ្រោះថ្នាក់​ ​នៅ​ពេល​ជនល្មើស​បាន​ប្រើប្រាស់​អន្ទាក់​ដោយ​ប្រើប្រាស់​ចរន្ត​អ​គ្គុិ​ស​នី​ដើម្បី​ឆក់​សត្វ​ក្នុង​ព្រៃ ឬ​ការ​ប្រើ​សំឡេង​សត្វ​សិប្ប​និមិត្ត​ដើម្បី​ចាប់​សត្វ​។ អន្ទាក់ គឺជា​ឃាតក​រលាក់​មុខ​ដែល​អាច​​ផ្តាច់ជីវិត​​សត្វព្រៃ​​បាន​គ្រប់ពេលវេលា ហើយ​អន្ទាក់​ក៏​ជា​ការ​គំ​រាម​កំហែង​ដ​ល់ប្រភេទ​សត្វ​មួយ​ចំនួន​ដល់​ស្ថិត​ក្នុង​ប្រភេទ​កម្រ​ស្រាប់​ឱ្យ​បាត់បង់ និង​ផុត​ពូជ​ពី​លើ​ផែ​ន​ដី​យើ​ង​នេះ ។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​មុខ​នៃ​ការ​គំរាមកំហែង​របស់​អន្ទាក់​លួច​ដាក់​ដោយ ក្រុម​ព្រានព្រៃ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន មិន​ត្រឹមតែ​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ កា​រ​កាប់​បំផ្លាញ​ព្រៃឈើ​ទេ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏​បាន​ដើរ​ស្វែងរក​អន្ទាក់ និង​ដោះ​ចេញ និង​បំ​ផ្លា​ញ​អន្ទាក់​ចោល​ដើម្បី​សង្គ្រោះ​ជីវិត​សត្វព្រៃ​ផង​ដែរ​។

លោកបាន​បន្តទៀត​ថា ដើម្បី​បញ្ឈប់​ការ​បរបាញ់​សត្វ បញ្ឈ ប់​កា​រដាក់​អន្ទាក់ ចាប់​សត្វ សូម​បង​ប្អូន​ប្រ​ជា​ព​ល​រ​ដ្ឋ កុំ​បរិភោគ​សាច់សត្វ កុំ​ជួញដូរ​សត្វ​ព្រៃ និង​កុំ​ជឿ​លើ​ជំនឿ​ថា​បរិភោគ​សាច់សត្វ ឈាម ឬ​យ​ក​ឆ្អឹង​សត្វព្រៃ​ទៅ​ធ្វើ​ឱសថ​ប៉ូវ​កម្លាំង​ឬ​ជំនួយ​ដល់​សុខភាព តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​បងប្អូន​ប្រឈម​មុ​ខ​នឹង​គ្រោះថ្នាក់​ទៅ​វិញ​ដោយសារ​តែ​អាច​មាន​មេរោគ​ផ្សេង​ៗ​។

ជាមួយ​គ្នា​នេះ ដើម្បី​កាត់​ផ្តាច់​មុខរបរ​ចូល​ព្រៃ​កាប់​ឈើ និង​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វព្រៃ ន​និង​បរបាញ់​សត្វព្រៃ ក្រសួងបរិស្ថាន​បាន​រៀបចំ​ផែនការ​បង្កើន​ជីវភាព ប្រជា​សហ​គ មន៍​មូលដ្ឋាន​ដែល​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ ឬ​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ ឱ្យ​រីក​ចម្រើន​ឡើង តាម​រយៈ​ការ​ជំរុញ​ឱ្យ​មានការ​បង្កើត​ការងារ​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ