ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​រថយន្ត​ដឹកឈើ​ធ្នង់​ខុសច្បាប់​បំរុង​ទៅលក់នៅ​​ប្រទេសវៀត​ណាម​

9 ឆ្នាំ មុន

ខេត្តកំពត ៖ រថយន្ត​កូរ៉េ​ចំណុះ​៥តោន​មួយគ្រឿង ពាក់​ស្លាកលេខ​ព្រៃវែង 2A-0495 មានលួចដឹក​ឈើ​​ប្រភេទធ្នង់​ជាច្រើនម៉ែត្រគូប​​តាម​បណ្តោយផ្លូវ​​ក្រាល​កៅស៊ូ​ចេញពីស្រុក​ជុំគិរី សំដៅមក​កាត់ស្រុក​ឈូក

ខេត្តកំពត ៖ រថយន្ត​កូរ៉េ​ចំណុះ​៥តោន​មួយគ្រឿង ពាក់​ស្លាកលេខ​ព្រៃវែង 2A-0495 មានលួចដឹក​ឈើ​​ប្រភេទធ្នង់​ជាច្រើនម៉ែត្រគូប​​តាម​បណ្តោយផ្លូវ​​ក្រាល​កៅស៊ូ​ចេញពីស្រុក​ជុំគិរី សំដៅមក​កាត់ស្រុក​ឈូក រួចឆ្លង​​ចូល​ទៅ​លក់នៅ​ប្រទេសវៀតណាម តាមច្រក​តន់​ហន់ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​​ខេត្ត​ធ្វើការ​ស្ទាក់​ចាប់បាន​ កាលពីម៉ោង០​២ថ្ងៃទី​០១ ធ្នូ ២០១៥ រួចនាំ​មកកាន់​ទីបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ដើម្បី​បញ្ជូន​ទៅកាន់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ ។

ប្រភពបានឱ្យ​ដឹងថា ក្នុងការបង្ក្រាប​នេះ កម្លាំងបាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៣នាក់ ១-ឈ្មោះ​រេត ពៅ អាយុ​៣៥​ឆ្នាំ (អ្នកបើកបរ) ២-​ឈ្មោះកិច ឃិន អាយុ​៣៥​ឆ្នាំ និង​៣-​ឈ្មោះ​ទុយ ប្រុស អាយុ​២២​ឆ្នាំ ជាព្រូឡាន ទាំង៣នាក់មានទីលំនៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

យោងតាម​ប្រសាសន៍​លោកឧត្តម​សេនីយ៍​ត្រី ទេព វណ្ណា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​បាន​ឱ្យ​ដឹងថា ​​ដោយ​មាន​ប្រភព​​ពីប្រជា​ពលរ​ដ្ឋ​​នៅ​ភូមិ-ឃុំ​ខាងលើថា មាន​ឈ្មួញ​​រក​ស៊ី​ឈើ​ខុស​​ច្បាប់​តែង​តែ​ឆក់​ឱកាស​លួច​ដឹកឈើ​ប្រណីត​​តាមរថយន្ត​ធុន​ធំ​ឆ្លង​កាត់​តាមផ្លូវ​ខាង​លើជាញឹកញាប់ លោកក៏បានទំនាក់ទំនង​រាយការណ៍ជូន​ទៅព្រះ​​រាជ​អាជ្ញា​ ដើម្បី​ឱ្យ​លោក​​ជួយ​ចុះអន្តរាគមន៍​ក្នុងការ​បង្ក្រាប​ឈើ​​ខុស​ច្បាប់​ខាងលើនេះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព