ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្ត្រី​ជនបរទេស​ស្រវឹងស្រា​ដួល​មុខ​ផ្ទះ​បុរស​ម្នាក់​ជួយ​គ្រា​ទៅ​ក្នុង​រួច​រំលោ.ភ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ត្រីជា​គ្រូបង្រៀន​ស្ម័គ្រ​ចិត្ត​ជនជាតិ​អា​មេ​រិ​ក​ ​វ័យ​២២​ឆ្នាំ​ម្នាក់ ​ស្រវឹង​អួទីនួមក​ពី​ដើរ​លេង​ឆ្លង​ឆ្នាំ​សកល ដួល​មុខ​ផ្ទះ​បុរសចំណាស់ម្នាក់ ​អាយុ​៥៧​ឆ្នាំ ត្រូវ​បុរសនោះជួយ​សង្គ្រោះ​ ខណៈដែលកំពុងជួយ

ខេត្តសៀមរាប ៖ ស្ត្រីជា​គ្រូបង្រៀន​ស្ម័គ្រ​ចិត្ត​ជនជាតិ​អា​មេ​រិ​ក​ ​វ័យ​២២​ឆ្នាំ​ម្នាក់ ​ស្រវឹង​អួទីនួមក​ពី​ដើរ​លេង​ឆ្លង​ឆ្នាំ​សកល ដួល​មុខ​ផ្ទះ​បុរសចំណាស់ម្នាក់ ​អាយុ​៥៧​ឆ្នាំ ត្រូវ​បុរសនោះជួយ​សង្គ្រោះ​ ខណៈដែលកំពុងជួយ ​ក៏​ឃើញ​សាច់​សខ្ចី​ស្រក់ទឹកមាត់ ហើយ​ឃើញ​ឱកាសល្អ​ធ្វើសកម្មភាពចាប់រំលោភរហូត​បាន​សម្រេច​ម្តង ហើយ​ទំនង​ស្ត្រី​ជនបរទេស​ស្មាន​ថា​ ជាស​ង្សា​របស់​ខ្លួន ក៏​ប្រគល់​ខ្លួន​ឲ្យ​ទៅ លុះ​ព្រឹក​ឡើង​ផ្អើល​ឆោឡោ​ប្តឹង​ប៉ូលិស​តែ​ម្តង ​។ ​ហេតុ​ការ​ណ៏​​រំលោភ​ស្ត្រី​បរទេសនេះបាន​កើ​ត​ឡើង​​ម៉ោង​ជិត​៥​ទាប​ភ្លឺ ថ្ងៃ​ទី​១ ​ខែមករា ​ឆ្នាំ​២០១៥ នៅផ្ទះ​បុរសជា​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ ។
   
លោក​វរ​សេនី​យ៏​ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រងទទួល​ការងារ​អន្តោ​ប្រវេ​ស​ន៏ខេត្តសៀមរាបបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​ជា សាវា​ន អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ ជាជនជាតិ​អា​មេ​រិ​ក​កាំ​ង អាយុ​២២​ឆ្នាំ ជា​គ្រូបង្រៀន​ស្ម​គ្រ​ចិត្ត នៅ​ខេត្តសៀមរាប ​។
   
​លោក​បន្ត​ថា តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ នៅ​យប់​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ រូប​គាត់​បាន​ដើរ​លេង​ផឹកស៊ី​ជាមួយ​មិត្ត​ប្រុស​ជា​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ដូច​គ្នារហូត​ជិត​ភ្លឺ​ ។ បន្ទាប់​មក​ពេល​គាត់​ស្រវឹង​ជោគ​ជាំ​ ក៏​បែក​គ្នា​ពី​មិត្ត​ប្រុស ហើយ​ស្រ្តីជនជាតិ​អា​មេ​រិ​ក​កាំ​ងមក​ដួល​នៅ​មុខ​ផ្ទះ​ជនសង្ស័យ លុះ​ព្រឹក​ឡើង​ក៏​ស្រាប់តែ​នៅផ្ទះ​ជនសង្ស័យ ដោយ​រូប​កាយ​អាក្រាត ទើប​ប្តឹង​ប៉ូលិស​តែ​ម្តង​ ។

​ដោយឡែក​បុរសជា​ជនសង្ស័យបាន​បកស្រាយ​ថា គាត់​ពិតជា​បាន​រំលោភ​នាង​បាន​សម្រេច​ម្តង​មែន ពីព្រោះ​ឃើញ​នាងស្រវឹង​ដួល​ដេក​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​តែ​ម្នាក់ឯង ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​សួរនាំ និង​ចាត់ការ​បន្ត​ ទៅ​តុលាការ ​ដើម្បី​ផ្ត​ន្ទាទោស​តាម​ផ្លូវច្បាប់​ ៕